ប្រឹងប្រែងរៀនសូត្រណាកូន ដើម្បីក្លាយជាធនធានមនុស្សល្អមួយរូបសម្រាប់គ្រួសារ និងសង្គមជាតិ។ ពុក-ម៉ែនឹងខិតខំ តស៊ូលះបង់ដើម្បីកូនដូចគ្នា... តែអនាគតខាងមុខដ៏វែងឆ្ងាយគឺស្ថិតលើកណ្ដាប់ដៃកូនខ្លួនឯងហ្នឹងហើយ💪
ATH - Lynorin
Education and Entertainment
07/10/2024
👀លើលោកនេះមានមនុស្សជាច្រើនដែលស្គាល់អ្នក ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីអ្នក។
"U N D E R S T A N D" is deeper than knowledge. There are many people who know you, but very few understand you.
សាកល្បងបង្រៀនតាមការបញ្ចាំងស្លាយលើកដំបូង
#ប្រវត្តិវិទ្យាថ្នាក់ទី៩ @អនុ.គោកធ្លក
______________
📸 ក. មួន ស្រីម៉ុច
16/08/2022
03/08/2022
02/08/2022
19-12-2020 | តើអាមេរិក និងអឺរ៉ុបអាចនឹងឈប់ទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយដែរឬទេ? ពិភពលោកសប្តាហ៍នេះ ប្រធានបទសប្តាហ៍នេះតើអាមេរិក និងអឺរ៉ុបអាចនឹងឈប់ទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយដែរឬទ....
31/07/2022
.....មហាអំណាចទី២ ព្រមានមហាអំណាចទី១ កុំឱ្យមកចង់លលេង រំខានការដេកលក់របស់ខ្លួន...
..ខណៈរុស្ស៊ី អ៊ុយក្រែនកំពុងប្រយុទ្ធគ្នាដែលទាញលោកខាងលិចឱ្យផុងខ្លួនទាំងសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រ ចិនឯណេះវិញដេកឃ្លាំតាមដានមើលហេតុការណ៍ ដូចពេលដែលអាមេរិកដេកឃ្លាំមើលពួកមហាអំណាចធំៗនៅអឺរ៉ុបឈ្លោះដណ្តើមផលប្រយោជន៍គ្នាក្នុងសង្គ្រាមលោកលើកទី១ លើកទី២ និងសម័យអាណានិគមន៍ មុននឹងចេញមុខចូលប្រយុទ្ធ។ តាមពិតទៅចិន ហាក់សម្ងំដេកបានច្រើនជាងគ និងខិតខំសន្សំកម្លាំងក៏បានច្រើន ចាប់តាំងពីសង្គ្រាមត្រជាក់មក។
..ក្នុងសង្គ្រាមត្រជាក់ ថ្វីបើចិនចេញមុខក្នុងសង្គ្រាមឧបទ្វីបកូរ៉េ និងសង្គ្រាមឥណ្ឌូចិនក្នុងឆ្នាំ១៩៧៩ ក្តី ក៏ចិនហាក់សម្រាកបានច្រើន និងមានពេលអភិវឌ្ឍន៍ខ្លួន ព្រមទាំងចង់ដឹកនាំប្រទេសមិនចូលបក្សសម្ព័ន្ធទៀតផង។ ផ្ទុយទៅវិញ អាមេរិក និងសូវៀត ហត់នឿយច្រើន និងរបួសក៏ច្រើនដោយសារតាំងខ្លួនជាមហាអំណាច (ជាតោពេញកម្លាំង) វាយប្រកួតដណ្តើមអំណាចនៅតាមតំបន់ផ្សេងៗ។ ចាប់តាំងពីសង្គ្រាមត្រជាក់ចប់មក ក៏ចិននៅតែបន្តសម្រាកតាមបណ្តាំតេង ស៊ាវពីង "Bide Our time, Be good at dealing our affair and maintain low profile". ចំណែកអាមេរិកនៅបន្តធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមឈូងសមុទ្រ សង្គ្រាមប្រឆាំងភេរវកម្មនៅគ្រប់ទីកន្លែង និងចេញមុខចាត់ចែងសណ្តាប់ធ្នាប់ពិភពលោកគ្រប់បញ្ហា។ ចំណែករុស្ស៊ី ដែលចាប់ជាតិបន្តកំណើតពីសូវៀត ប្រឹងរស់រានឡើងវិញ និងអភិវឌ្ឍន៍ខ្លួន៣០ឆ្នាំដើម្បីមានឥទ្ធិពលឡើងវិញ។ យ៉ាងណាក្តី ក្នុងតំណាក់កាលនៃការអភិវឌ្ឍន៍ខ្លួន៣០ឆ្នាំនេះ រុស្ស៊ី វាយគម្រាមប្រទេសតូចៗខ្លះ និងហ៊ានរហូតចេញមុខមកតតាំងចង់ដណ្តើមឥទ្ធិពលពីអាមេរិកវិញក្នុងសង្គ្រាមស៊ីរុីឆ្នាំ២០១៥។
...ឆ្នាំ២០២២ នេះ រុស្ស៊ីប្រមាណកម្លាំងខ្លួនខ្ពស់ហួសហេតុពេក លើកទ័ពចូលឈ្លានពានអ៊ុយក្រែន និងមើលស្រាលណាតូថាមិនហ៊ានជួយអន្តរាគមន៍។ ផ្ទុយស្រឡះ ណាតូបានរួមគ្នាកាច់បំបាក់មហិច្ឆតា និងធ្វើឱ្យរុស្ស៊ីធ្លាក់ចុះស្ទើរតែដូចសហភាពសូវៀត។ ចំណែកចិននៅតែបន្តឃ្លាំមើលកម្លាំងសេដ្ឋកិច្ច និងសកម្មភាពយោធាណាតូ។ ទន្ទឹងនឹងនេះ ចិនក៏ចេញមុខដែរ ប៉ុន្តែចេញមុខត្រឹមតែពាក្យសម្តីរិះគន់ និងដើរកាទូតកសាងកម្លាំងខ្លួន។
..ខណៈពេលដែលអាមេរិក និងរុស្ស៊ីកំពុងផុងខ្លួន លើវិបត្តិអ៊ុយក្រែន ស្រាប់តែមាន ក្រុមអ្នកនយោបាយជើងចាស់លើកឡើងថា "ឥទ្ធិពលលោកខាងលិចរឹតតែធ្លាក់ចុះ ចំណែកចិនវិញកំពុងតែខ្លាំងទៅខ្លាំងទៅ"។ អាមេរិកមិនសប្បាយចិត្តស្តាប់ឮពាក្យនេះទេ ពីព្រោះពាក្យនេះ នឹងធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិករឹតតែបាត់បង់ទំនុកចិត្តលើខ្លួន។ ដូច្នេះ អាមេរិកត្រូវតែបង្ហាញប្រាប់សម្ព័ន្ធមិត្តថា ខ្លួននៅតែបន្តគាំទ្រពួកគេ នៅតែបន្តប្រឆាំងចិន និងបង្ហាញថាអំណាចរបស់ខ្លួនគឺនៅតែខ្លាំងក្លាដដែល។ តាមពិតទៅ ខណៈពេលដែលអាមេរិកកំពុងផុតខ្លួននៅអ៊ុយក្រែន អាមេរិកក៏បានធ្វើរឿងជាច្រើនដើម្បីព្រមានចិនដូចជានៅស្រីលង្ការ និងនៅប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់ចិន។
...ដើម្បីរក្សាទំនុកចិត្តពីសម្ព័ន្ធមិត្ត ដើម្បីបង្ហាញថាខ្លួននៅតែខ្លាំងដដែល អាមេរិកបានផ្តួចផ្តើមទស្សនកិច្ច មកប្រទេសដែលជាសម្ព័ន្ធមិត្តដែលនៅក្បែរចិន និងរួមទាំងចង់រួមបញ្ចូលទាំងតៃវ៉ាន់ផង ដែលកំពុងតែរងការភ័យខ្លាចពីប្រទេសចិន។ ដំណើរនេះ វាបានក្លាយជាការរំខាន និងជាការរករឿងដល់ក្តីសុបិន្តដ៏ល្អរបស់ចិនក្នុងការបង្រួបបង្រួមតៃវ៉ាន់។ គម្រោងដំណើរទស្សនកិច្ចដើរឆ្វែលជុំវិញផ្ទះចិននេះ បានធ្វើឱ្យចិនខឹងសម្បារ ហើយក្រោកចង្អុលមុខព្រមាន "កុំមកចង់លលេងជាមួយភ្លើងវើយ ប្រយ័ត្នឆេះខ្លួន"។ ការចង្អុលមុខព្រមានប្រាប់មួយពិភពលោកនេះ បានធ្វើឱ្យអាមេរិកខ្មាស់គេ និងខ្មាស់ប្រទេសដែលខ្លួននឹងមកបំពេញទស្សនកិច្ចកិច្ច។ បើអាមេរិក លុបចោលនូវទស្សនកិច្ចនូវតៃវ៉ាន់ នោះមានន័យថា អាមេរិកព្រមខ្លាចឥទ្ធិពលចិន និងបាក់មុខចំពោះសម្ព័ន្ធមិត្ត។ អាមេរិក និងតៃវ៉ាន់ មិនចង់បង្ហាភាពទន់ខ្សោយនៅចំពោះមុខការព្រមានរបស់ចិនទេ ប៉ុន្តែក៏បារម្ភផងដែរ ខ្លាចចិន នឹងធ្វើបាបចំពោះដែនដីកោះមួយនេះ បើអាមេរិកនៅតែបន្តទស្សនកិច្ច។ មួយជំហ៊ាននេះ គឺជាការបង្ហាញពីអំណាចរៀងខ្លួនរវាងអាមេរិក និងចិន ចំពោះការវិភាគរបស់អ្នកនយោបាយជើងចាស់ខាងលើ ថា "តើអាមេរិកធ្លាក់ឥទ្ធិពលនៅចំពោះមុខចិនមែនឬយ៉ាងណា?"។
ចំពោះចិន មានហេតុផលបីដែលត្រូវព្រមាន និងប្រកាន់ជំហរដ៏គ្រោះថ្នាក់បែបនេះ គឺ៖
១. ខែខាងមុខនេះ គឺជាពេលវេលាដែលលោកស៊ីជីនពីង ត្រូវបោះឆ្នោតដើម្បីបន្តអាណត្តិទី៣ ក្នុងការធ្វើជាមេដឹកនាំ។ ដើម្បីបង្ហាញអំណាចក្នុងចំណោមអ្នកនយោបាយ និងប្រជាពលរដ្ឋទូទាំងប្រទេស លោកស៊ីជីនពីង មិនអាចបង្ហាញថាខ្លួនខ្សោយ ឬទន់ជ្រាយចំពោះមុខសត្រូវនោះទេ។ លោកត្រូវបង្ហាញថា លោកខ្លាំង អស្ចារ្យ ទើបសាកសមកាន់អំណាចយូរជាងគេ និងសាកសមដឹកនាំទាំងយោធា បក្ស និងប្រជាជនទូទាំងប្រទេស។
២. ចិនដឹងថា អាមេរិកកំពុងផុងខ្លួនជាមួយរុស្ស៊ីនៅអ៊ុយក្រែន ហេតុនេះ បើអាមេរិក ងាកមកបង្កបញ្ហានៅអាស៊ីគឺហាក់ដូចជាទុកអ៊ុយក្រែនឱ្យរុស្ស៊ីលេបបានសម្រេច។
៣. ចិត្តសាស្ត្រ៖ ចិត្តសាស្ត្រនយោបាយរបស់ចិនគឺ ធ្វើលើសពីការស្មាន ឬធ្វើខុសពីការរំពឹង។ ត្រង់នេះ ចិនរំពឹងថា អាមេរិកនឹងជឿថា ចិនហ៊ានធ្វើអ្វីដែលគ្រោះថ្នាក់ និងរឿងហួសការស្មានដើម្បីបង្រួបបង្រួមតៃវ៉ាន់។
ចំណែកអាមេរិកវិញ ជឿងថា៖
១. ចិនមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីបង្ករសង្គ្រាមវាយយកតៃវ៉ាន់ទេ
២. បើត្រូវប្រថុយទៅតៃវ៉ាន់ ចិននឹងធ្វើបាបតៃវ៉ាន់ផ្នែកណាមួយ បើមិនប្រថុយគឺស្មើ នឹងខ្លាចចិន។ បើជ្រើសរើសមិនទៅ នោះលោកជោបៃឌិនអាចនឹងធ្លាក់សម្លេងគាំទ្រយ៉ាងខ្លាំងនៅការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខឆាប់ៗនេះ។
៣. ឬក៏ត្រូវស្វែងរកនយោបាយឈ្នះៗ ដោយមិនឱ្យចិនបាក់មុខ ហើយក៏មិនឱ្យខ្លួនបាក់មុខ។ នេះមានន័យថា លោកជោបៃឌិន អាចនឹងត្រូវជួបសន្ទនាជាមួយលោកស៊ីជីនពីងដោយផ្ទាល់ ឬក៏ប្រើហេតុផលណាមួយដែលអាចល្អទាំងសម្រាប់ខ្លួន និងសម្ព័ន្ធមិត្ត ហើយមិនបង្កឱ្យចិនខឹង។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Siem Reap
ATH