Thonn Academy

Thonn Academy

Share

Hello! I'm Kim Thonn, a teacher of English, freelance English-speaking tour guide, translator and interpreter.

13/05/2026

បន្តរៀនសូត្រពេញមួយជីវិត ✍🏻
Long-life Learning ✍🏻

゚viralシ

13/05/2026

[English Below]
ក្នុងនាមខ្ញុំជាអ្នកខេត្តឧត្តរមានជ័យម្នាក់ ជានិស្សិតម្នាក់ ជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ និងជាពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមពលរដ្ឋកម្ពុជាជាង១៧លាននាក់ សូមជំទាស់ និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការព្យាយាមដាក់បញ្ចូលប្រាសាទបុរាណខ្មែរនានាដូចជា តំបន់តាមាន់ តាក្របី និងប្រាសាទខ្នារ ទៅក្នុងបញ្ជីបេតិកភណ្ឌបុរាណរបស់សៀម។ ✍🏻✍🏻✍🏻

As a person from Oddar Meanchey Province, a student, a tour guide, and a Cambodian citizen among over 17 million Cambodians, I strongly oppose and reject the attempt to include ancient Khmer temples such as the Ta Moan temple complex, Ta Krabey, and Khnar temples in the list of ancient Siamese heritage sites. ✍🏻✍🏻✍🏻

Photos from BTV News's post 11/05/2026
11/05/2026
Photos from AMS Khmer Civilization's post 11/05/2026
11/05/2026

«អង្គរក្នុងការចងចាំ» ល្អទាំងអត្ថន័យ អត្ថរស និងជាឃ្លាំងចំណេះដឹង

សៀមរាប៖ ជាអ្នកចូលចិត្តអាន និងសរសេរ លោក ពារ គឹមធន់ បានវាយតម្លៃថា សៀវភៅ«អង្គរក្នុងការចងចាំ» មានខ្លឹមសារល្អ ទាំងអត្ថន័យ និងអត្ថរស។ លោក គឹមធន់ ដែលម្ចាស់ពានអក្សរស្អាតជាងគេ នៅក្នុងព្រឹត្តិការណ៍សំណេរអង្គរ នៅឆ្នាំ២០២៤រូបនេះ បានបន្ថែមថា វណ្ណកម្មមួយនេះ គឺជាកម្រងសៀវភៅបែបអនុស្សាវរីយ៍ និងជាឃ្លាំងនៃចំណេះដឹង ដែលអ្នកចូលចិត្តស្រលាញ់ការអាន គួរតែមាននៅក្នុងដៃ។

«អង្គរក្នុងការចងចាំ» គឺជាវណ្ណកម្មថ្មីមួយទៀត របស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានសម្រិតសម្រាំងចងក្រងឡើង ដើម្បីបង្ហាញពីរឿងរ៉ាវមួយចំនួន ជុំវិញតំបន់អង្គរលើសពីប្រាសាទ។ សៀវភៅកម្រាស់៣០០ទំព័រមួយនេះ នឹងបង្ហាញមិត្តអ្នកអានអំពីប្រវត្តិរឿងរ៉ាវ និងភាពប្រទាក់ក្រឡាគ្នារវាងអង្គរ និងមនុស្សគ្រប់រូប ជាពិសេសមនោសញ្ចេតនារបស់ក្រុមអ្នកជំនាញបរទេសនិងខ្មែរ ចំពោះអង្គរ។

ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នឹងរៀបចំពិធីសម្ពោធសៀវភៅ «អង្គរក្នុងការចងចាំ» នៅថ្ងៃទី១៣ ឧសភា នៅសួនរុក្ខជាតិអង្គរ លើទឹកដីសៀមរាប។ សហអ្នកនិពន្ធ លោក Pascal Medeville និងតួអង្គជនជាតិបរទេស លោក Andy Brouwer និងលោក Craig Dodge នឹងជួបគ្នានៅក្នុងពិធីសម្ពោធវណ្ណកម្មមួយនេះ។ សម្រាប់ការបោះពុម្ពផ្សាយលើកដំបូងនេះ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នឹងបោះពុម្ពផ្សាយចំនួន៥០០០ក្បាល នៅខែឧសភានេះ។

ហេតុអ្វីអង្គរ អាចរីកចម្រើនជាង៤០០ឆ្នាំ? តើព្រៃអង្គរ ពិតជាឱសថព្យាបាលអារម្មណ៍មែនទេ? តើក្នុងក្រសែភ្នែកអ្នកប្រាជ្ញ និងបរទេស មើលឃើញអង្គរយ៉ាងដូចម្ដេច? តើអង្គរមានភាពអស្ចារ្យ និងទាក់ទាញបែបណា ទើបធ្វើឱ្យអ្នកជំនាញការបរទេស និងអ្នកស្រាវជ្រាវបរទេស ដែលបានមកកាន់តំបន់នេះ ដកចិត្តមិនរួចពីអង្គរ? ហេតុអ្វីអ្នកជំនាញការបរទេស សុខចិត្តលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង ដើម្បីថែរក្សារមណីយដ្ឋានមានជីវិតនេះ? រឿងរ៉ាវទាំងនេះ មាននៅក្នុងសៀវភៅ«អង្គរក្នុងការចងចាំ» ។

សម្រាប់ការបញ្ជាទិញកក់មុន (Pre-Order) មានតម្លៃ២២,០០០រៀល ឬ៥.៥ដុល្លារ។ ចំណែកតម្លៃលក់ធម្មតា មានតម្លៃ២៨,០០០រៀល ឬ៧ដុល្លារ។ ចាប់ផ្ដើមទទួលការកក់មុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ឧសភា។ ចំពោះការបញ្ជាទិញចាប់ពី៥ក្បាលឡើងទៅ នឹងទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ។

លោកអ្នកនាងអាចរកបញ្ជាទិញតាមរយៈលេខទូរសព្ទ ឬតាមរយៈតេឡេក្រាម៖ ០10 567 505 https://t.me/Hornsyna

#អង្គរ
#អង្គរក្នុងការចងចាំ

Photos from Thonn Academy's post 10/05/2026

សៀវភៅទី១ ដែលមានរូបថតខ្លួនឯង ជាអ្នកឧត្តរមានជ័យនៅក្នុងសៀវភៅ!!! 😍

ខ្ញុំសូមអរគុណដល់ក្រុមអ្នកនិពន្ធនៃសារព័ត៌មានឌីជីថលថ្មីៗ Thmey Thmey ជាពិសេសលោកគ្រូ Soklim Ky និង លោក Delux Leang ដែលបានផ្តួចផ្តើមគំនិតបង្កើតសៀវភៅនេះឱ្យចេញជារូបរាង និងលទ្ធផលផ្លែផ្កាឡើង។🙏🏻

សម្រាប់ខ្ញុំ សៀវភៅ «អង្គរក្នុងការចងចាំ» នេះមានខ្លឹមសារល្អទាំងអត្ថន័យ និងអត្ថរស ហើយក៏ជាសៀវភៅអនុស្សាវរីយ៍ ជាឃ្លាំងចំណេះដឹង និងព័ត៌មានដ៏ល្អអំពីអង្គរ និងខេត្តសៀមរាប ដែលអ្នកស្រឡាញ់ការអានគ្រប់ៗរូបគួរតែមាននៅក្នុងដៃ។ ✍🏻

បងប្អូនអាចរកជាវបានតាមរយៈតេលេក្រាម៖ 010 567 505 ។

សូមអរព្រះគុណ និងអរគុណ🙏🏻

ពារ គឹមធន់

#អង្គរក្នុងការចងចាំ #លើសពីអង្គរ ゚viralシ

10/05/2026

តស់! ហាត់សរសេរអក្សរខ្មែរ ✍🏻

#រៀនសរសេរអក្សរខ្មែរ

#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
゚viralシ

10/05/2026

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from MoEYS Cambodia's post 27/01/2025
Photos from Thmey Thmey's post 27/01/2025
Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Siem Reap
1710

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00