20/03/2023
»ក្នុងនាមគណៈគ្រប់គ្រង គណៈកម្មការ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាបាយដុតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមយុវជនស្ម័គ្រចិត្ត Happy Face ព្រមទាំងសប្បុរសជនទាំងអស់ដែលមានទឹកចិត្តប្រពៃថ្លៃថ្លាបានជួយឧបត្ថម្ភថវិកាសរុបចំនួន២៦0ដុល្លា(260$ដើម្បីតបណ្តាញអគ្គិសនីចូលប្រើប្រាស់ក្នុងសាលាយើងខ្ញុំទាំងអស់គ្នាសូមគោរថ្លែងអំណគុណនិងសូមគោរពជូនពរ លោកអ្នក សូមទទួលបាននូវព្រះពុទ្ធិពរទាំងឡាយ៤ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
(សូមអរគុណ🙏)
14/03/2023
សាលាយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះ លោក រុំ ប៊ុនចម ជាអនុភូមិជប់ម្លូរដែលបានចូលរួមថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀល សម្រាប់ចូលរួមក្នុងផែនការធ្វើរបងសាលា យើងខ្ញុំសូមគោរពជូនពរ បងប្រុសនិងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច🙏🏻🙏🏻
លេខទំនាក់ទំនង069514593 នាយកសាលា
14/03/2023
សាលាយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះ បងប្រុស ឡា ជាអាជីវករលក់ដូរ ដែលបានចូលរួមថវិកាផ្ទាល់ខ្លួនចំនួន៥ម៉ឺនរៀល សម្រាប់ចូលរួមក្នុងផែនការធ្វើរបងសាលា យើងខ្ញុំសូមគោរពជូនពរ បងប្រុសនិងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច🙏🏻🙏🏻
លេខទំនាក់ទំនង069514593 នាយកសាលា
06/01/2023
យើងខ្ញុំជា នាយក លោកគ្រូ អ្នកគ្រូ សូមថ្លែងអំណរគុណ ដល់បុគ្គលិកអង្គការ ឡូតធឹសវើល (Lotus world )ក៏ដូចជាព្រះតេជគុណ VEN SUN IL ដែលបានជូនអំណោយជាសម្ភារ:សិក្សាមកចែកសិស្សានុសិស្ស ។ យើងខ្ញុំសូមជូនពរបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: ដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយ ។