18/05/2026
អបអរសាទរទិវាសារមន្ទីរអន្តរជាតិឆ្នាំ២០២៦
The first archaeological museum in Siem Reap province, all the artifacts exhibition were found from underground by excavation of archaeology dormant.
18/05/2026
អបអរសាទរទិវាសារមន្ទីរអន្តរជាតិឆ្នាំ២០២៦
14/05/2026
សូមក្រាបថ្វាយបង្គំថ្វាយព្រះសព្វសាធុកាពរនាវរោកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
06/05/2026
ក្វាត-គ្រីស្តាល់ដែលបានដាក់តាំងក្នុងពិព័រណ៍នេះមានប្រភពមកពីការធ្វើកំណាយនៅប្រាសាទកណ្តាលស្រះស្រង់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ ក្នុងការធ្វើកំណាយនោះអ្នកស្រាវជ្រាវបានរកឃើញគ្រាប់ក្វាត - គ្រីស្តាល់សរុបចំនួន១៣៩៥៨គ្រាប់។ បុព្វបុរសខ្មែរយកក្វាតទៅបើជាវត្ថុសម្រាប់បញ្ចុះនៅក្នុងបាតស្រះ បាតគ្រឹះប្រាសាទ និងនៅតាមកំពូលរបស់ប្រាសាទនានា។ ប្រពៃណីនៃការបញ្ចុះវត្ថុមានតម្លៃនៅគ្រឹះប្រាសាទ វត្តអារាម ផ្ទះ ឬអគារនានា បានបន្តរហូតដល់សព្វថ្ងៃនេះ ដោយយើងយល់ថាការបញ្ចុះវត្ថុមានតម្លៃនេះនាំមកនូវភាពត្រជាក់ត្រជុំ រកស៊ីមានបាន និងមានសេចក្តីសុខចម្រើនដល់អ្នក់អាស្រ័យនៅផ្ទះ ឬអាគារទាំងនោះ។ របាយការណ៍នៃការស្រាវជ្រាវ នៅក្នុងតំបន់អង្គរ បានបង្ហាញពីការប្រើប្រាស់ក្វាតមិនដាច់នៅក្នុងការបញ្ចុះគ្រឹះប្រាសាទ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការកត់សម្គាល់នោះគឺនៅគ្រឹះប្រាសាទកណ្តាលស្រះស្រង់នេះ យើងប្រទះឃើញគ្រាប់ក្វាតជាង១ម៉ឺនគ្រាប់ ផ្ទុយពីប្រាសាទផ្សេងដែលយើងដឹងថាមានត្រឹម១០ ឬ២០គ្រាប់ប៉ុណ្ណោះ។
The quartz-crystals on display originated from the excavation site of temple in the center of Srah Srang on June 27, 2020. During the excavation, the researchers found a total of 13,958 quartz-crystals. Originally, Khmer ancestors used quartz as a burial object in the bottom of ponds, the foundations and on the tops of temples. The tradition of burying valuables in the foundations of temples, pagodas, houses or buildings continues to the present day, as we understand that the burial of valuables brings coolness and prosperity to the occupants of the house or those buildings. Research reports in the Angkor area have shown the use of quartz to burry under the foundation of temples, but what is remarkable is that at the foundations of the central temple of Srah Srang, we found more than 10,000 quartz, in contrast to the other temples we found only 10 or 20.
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
05/05/2026
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

01/05/2026
សូមអនុមោទនាបុណ្យវិសាខបូជា ឆ្លងពុទ្ធសករាជ២៥៧០
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
23/04/2026
តើព្រះភៃសជ្យគុរុជានរណា?
ពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានស្គាល់ ឬធ្លាប់ឮព្រះនាម«ព្រះភៃសជ្យគុរុ» ឬ«ព្រះពុទ្ធគ្រូថ្នាំ» នៅឡើយទេ។ ក្នុងចំណោមអ្នកស្រាវជ្រាវ និងប្រជាជនមួយចំនួនដែលស្គាល់ព្រះអង្គ តែងមានជំនឿមុតមាំថា ព្រះអង្គគឺជាព្រះទេពសង្គ្រោះជីវិត និងជាអ្នកព្យាបាលរាល់ជំងឺតម្កាត់ទាំងឡាយរបស់មនុស្សលោក។ ក្នុងសម័យបុរាណ ការគោរពបូជាព្រះភៃសជ្យគុរុ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
យោងតាមសិលាចារឹកប្រាសាទតាព្រហ្មបានបញ្ជាក់ថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន ១០២កន្លែង ដែលសុទ្ធសឹងតែមានតម្កល់រូបព្រះបដិមាភៃសជ្យគុរុសម្រាប់គោរពបូជា។ «ភៃសជ្យគុរុ» ជាភាសាសំស្ក្រឹត មានន័យថា «ព្រះពុទ្ធជាគ្រូថ្នាំ» ឬ «ព្រះពុទ្ធជាអ្នកព្យាបាលជំងឺ» ដែលជាជំនឿដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមហាយាន។
លោកស្រី ជន ចន្ទណារ័ត្ន មគ្គទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា ព្រះបដិមាភៃសជ្យគុរុ គឺជាទម្រង់នៃព្រះពុទ្ធដែលគង់ភ្នែនក្នុងកាយវិការសមាធិ ដោយមានទ្រវត្ថុស័ក្តិសិទ្ធិម្យ៉ាងនៅលើបាតព្រះហត្ថ។ ព្រះបដិមាខ្លះមានទ្រផ្លែឈើរាងមូលទ្រវែង ដែលគេជឿថា ជាផ្លែស្រម៉ និងខ្លះទៀតមានរាងជាដន្លាប់ ឬភាជន៍ ដែលអ្នកស្រាវជ្រាវមានការសន្និដ្ឋានខុសៗគ្នាទៅលើវត្ថុទាំងនោះ។
ក្នុងសិល្បៈខ្មែរ ព្រះភៃសជ្យគុរុត្រូវបានបង្ហាញតាម៣ទម្រង់សំខាន់ៗ៖
-ទម្រង់ទី១៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែនតែឯង (បដិមាទោល)។
-ទម្រង់ទី២៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែន អមដោយព្រះពោធិសត្វ២អង្គ គឺព្រះលោកេសូរនៅខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។
-ទម្រង់ទី៣៖ ចម្លាក់ក្រឡោតខ្ពស់លើផ្ទាំងថ្ម បង្ហាញពីព្រះពុទ្ធគង់ភ្នែនលើបល្ល័ង្កនាគ ដោយមានព្រះលោកេសូរខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។
កាលពីឆ្នាំ២០០១ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន បានធ្វើកំណាយស្រាវជ្រាវនៅបរិវេណប្រាសាទបន្ទាយក្តី និងបានរកឃើញបំណែកព្រះបដិមាចំនួន២៧៤បំណែក។ ក្នុងនោះមានបំណែកចម្លាក់ចំនួន២៤អង្គ ជាព្រះភៃសជ្យគុរុ។ ក្នុងចំណោមនោះ មានព្រះបដិមាមួយអង្គមានលក្ខណៈពិសេសលើសគេ ដោយមានចម្លាក់ព្រះលោកេសូរ និងព្រះនាងប្រាជ្ញាបារមីអមសងខាង ប៉ុន្តែគួរឱ្យស្តាយ ចម្លាក់អមសងខាងនោះ ត្រូវបានខូចខាតបាត់បង់រូបរាង។
ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក៏បានធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលជាសំណង់មន្ទីរពេទ្យបុរាណក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និងបានរកឃើញព្រះបដិមាភៃសជ្យគុរុផងដែរ។
បច្ចុប្បន្ន ព្រះបដិមាភៃសជ្យគុរុទាំងនោះ ត្រូវបានថែរក្សា និងដាក់តាំងបង្ហាញយ៉ាងយកចិត្តទុកដាក់នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
....
Who is Bhaiṣajyaguru?
Most Cambodians have not yet heard of the name “Bhaiṣajyaguru,” also known as the Medicine Buddha. However, among researchers and those familiar with Buddhist studies, he is strongly believed to be a life-saving deity and a healer of human diseases. In ancient times, the worship of Bhaiṣajyaguru was widespread, particularly during the reign of Jayavarman VII.
According to inscriptions at Ta Prohm, King Jayavarman VII built 102 hospitals throughout his kingdom. Each of these hospitals housed a statue of Bhaiṣajyaguru for worship. The name “Bhaiṣajyaguru” originates from Sanskrit and means “Medicine Buddha” or “Master of Healing,” reflecting an important belief in Mahayana Buddhism that emphasizes compassion and the relief of suffering.
Ms. Channarath, a guide at the Preah Norodom Sihanouk-Angkor Museum, explained that Bhaiṣajyaguru is depicted as the Buddha seated in meditation, holding a sacred object in the palm of his hand. In some statues, this object appears as a long, round fruit—believed by some scholars to represent a pomegranate—while in others it resembles a bowl or vessel. Researchers have offered differing interpretations regarding its exact symbolism.
In Khmer art, Bhaiṣajyaguru is portrayed in three principal forms. The first is a solitary seated Buddha statue. The second form shows the Buddha seated and accompanied by two bodhisattvas: Avalokiteśvara on the right and Prajnaparamita on the left. The third form appears as a high relief carving on a stone slab, depicting the Buddha seated on a Naga throne, again flanked by Avalokiteśvara and Prajnaparamita.
In 2001, the APSARA National Authority, in collaboration with Sophia University, excavated the grounds of Banteay Kdei and discovered 274 statue fragments. Among these were 24 statues identified as Bhaiṣajyaguru. One particularly remarkable piece depicts Bhaiṣajyaguru accompanied by Avalokiteśvara and Prajnaparamita; however, the side sculptures have been severely damaged and have lost much of their original form.
In August 2017, the APSARA National Authority, in collaboration with the National University of Singapore, conducted further excavations at Tonle Snguot Temple—an ancient hospital structure dating to the reign of Jayavarman VII—where another statue of Bhaiṣajyaguru was uncovered.
Today, these Bhaiṣajyaguru statues are carefully preserved and displayed at the Preah Norodom Sihanouk-Angkor Museum, where they are accessible to the public for viewing and study.
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
14/04/2026
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះយើងខ្ញុំ
សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ចូរកើតមានដល់បងប្អូនជនរួមជាតិគ្រប់ក្រុមគ្រួសារបានប្រកបតែនឹងសេចក្តីសុខ ចម្រុងចម្រើន កើតកាលវាលគុម្ព ត្រជាក់ត្រជុំសុខដុមរមនាជានិច្ចនិរន្តន៍តរៀងទៅ។ សូមទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវីមេត្តាជួយប្រសិទ្ធី ប្រោះព្រំ បីបាច់រក្សាបងប្អូនជនរួមជាតិឲ្យជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
27/03/2026
នាថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបឋមសិក្សានៃសាលា ថ្នាក់ចំណេះទូទៅភាសាអង់គ្លេស បានមកបំពេញទស្សនកិច្ចសិក្សានៅ #សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ បុរាណវិទ្យានៅតំបន់អង្គរ តាមរយៈពិព័រណ៍ដែលបានមកពីកំណាយបុរាណវិទ្យានានា។
ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
24/03/2026
ជនជាតិខ្មែរប្រើប្រាស់កុលាលភាជន៍ក្នុងកិច្ចពិធីតាំងពីសម័យបុរេប្រវត្តិសាស្រ្ត និងបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។
យោងទៅតាមការកំណាយបុរាណវិទ្យានៅទីតាំងកប់សពមួយចំនួន គេសង្កេតឃើញថា ភាគច្រើនគេយកកុលាលភាជន៍សម្រាប់ជាសំណែនដាក់ទៅជាមួយសាកសព ដែលទំនងគេចង់ឱ្យសពទទួលបានភាពត្រជាក់ត្រជុំ ទទួលបាននូវរបស់របរដែលធ្លាប់ប្រើប្រាស់ ឬអាចចង់ឱ្យសពនោះទៅកើតជាថ្មីម្ដងទៀតព្រោះភាជន៍មានរាងមូលហាក់ដូចជាផ្ទៃម្តាយ។
លទ្ធផលកំណាយនៅស្ថានីយកោះតាមាសក្នុងបារាយណ៍ខាងលិចកាលពីឆ្នាំ២០០៥ គេបានរកឃើញភាជន៍ដែលគេដាក់ជុំវិញ សព មានទំហំធំៗហើយនៅល្អមានចំនួនចាប់ពី២រហូតដល់ជាង១០ភាជន៍។ ជួនកាលដាក់ត្រួតលើគ្នា ហើយជួន កាលយកចានទៅគ្របពីលើ ។ ភាជន៍ដែលរកឃើញ ទាំងអស់សុទ្ធតែបែកជា ច្រើនបំណែក ដោយសារដីសង្កត់ពីលើ ។ ភាជន៍ទាំងនោះគ្មានឃើញមានដាក់វត្ថុប្រើប្រាស់ផ្សេងៗ ឬមានអដ្ឋិធាតុនៅក្នុងនោះឡើយ យើងអាចយល់ថាក្នុងភាជន៍ទាំងនោះគេគ្រាន់តែដាក់សំណែនជាម្ហូបអាហារ ឬវត្ថុរាវផ្សេងៗប៉ុណ្ណោះ។ ភាជន៍ទាំងអស់ដែលយើងរកឃើញមានរូបរាងផ្សេងៗគ្នា ប៉ុន្តែគ្មានភាជន៍ណាមួយមានដៃ ឬ ជំពួយឡើយ។ ភាជន៍ភាគច្រើនជាក្អម ឆ្នាំងធំៗ ហើយភាជន៍ខ្លះ គេប្រើជាគម្របរបស់ភាជន៍ធំៗ ភាជន៍ខ្លះទៀតយើងឃើញផ្កាប់ចុះក្រោម មានន័យថាគេប្រើជាគម្រប ។
ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
12/03/2026
ព្រះពុទ្ធរូបនៃរចនាបថបាភួន
លក្ខណៈសម្គាល់ចម្លាក់នៃរចនាបទបាភួន ជាទូទៅមានទំហំតូច និងមានក្បាច់យ៉ាងប្រណីត។ ព្រះកេសរាងជាក្បាច់គូថខ្យង ឆ្លាក់យ៉ាងផ្ចិតផ្ចង់ ពេលខ្លះការឆ្លាក់សម្លៀកបំពាក់ ធ្វើឡើងដោយហ្មត់ចត់។ បដិមានៃរចនាបទបាភួនខ្លះលម្អដោយគ្រឿងអលង្ការ ជួនកាលមានដាំត្បូងថ្មពណ៌ខ្មៅក្នុងព្រះនេត្រយ៉ាងសមសួន។ ក្នុងសិល្បៈខ្មែរ ព្រះពុទ្ធរូបគង់នៅលើនាគចាប់ផ្តើមមានតាំងពីរចនាបថឃ្លាំង (ដើមសតវត្ស ទី១១)។ ប៉ុន្តែនៅក្នុងសិល្បៈទ្វារវតី ស្ថិតនៅភាគកណ្តាលប្រទេសថៃបច្ចុប្បន្ន ព្រះពុទ្ធរូបបែបនេះ មានតាំងពីសតវត្សទី៧-៨។ ជាការពិតណាស់នៅសម័យនោះ ការគោរពព្រះពុទ្ធរូបបែបនេះ មាន តាំងពីចុងសតវត្សទី១០ ដែលបង្ហាញឲ្យឃើញពីមូលដ្ឋានសាសនានៅសម័យនោះ។
Buddha Statue of the Baphuon style
The characteristics of statues of the Baphuon style is that they are in general small and delicate, and are presented with fine decorations. The hair is coiled and daintily carved, and sometimes they are carefully dressed. Some statues in the Baphuon style are decorated with jewelry, and sometimes black gemstones are elegantly inlaid in the eyes.
Although in Khmer Art Buddha on the Naga appears in the Khleang style of the end of the 10th century and the first half of the 11th century, in the Art of Dvaravati which was located in central Thailand, this statue appeared during the period extending from the 7th to the 8th century. The fact that the Angkor period accepted this statue as an object of worship from the 10th century is worthy of note, considering the religious background of those days.
#សារមន្ទីរព្រះនរោត្តមសីហនុអង្គរ
តម្លៃចូលទស្សនាភ្ញៀវខ្មែរ 1,000៛(មួយពាន់រៀល)
បរទេស 3$
#ព្រះសង្ឃ #កុមារអាយុក្រោម១២ឆ្នាំអាចចូលទស្សនាឥតគិតថ្លៃ
#រៀងរាល់ថ្ងៃសៅរិ៍ដើមខែនីមួយៗភ្ញៀវខ្មែរអាចចូលទស្សនាឥតគិតថ្លៃ
ព្រមទាំងមានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃ
📞 063765575
📍 Beoeung Don Pa Village, SlakramCommunes, Siem Reap, Cambodia
អាសយដ្នាន៖ https://maps.app.goo.gl/gsnQbHFiycd6JA6P6?g_st=ic
⏰ 8:30AM to 4PM – ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ- Tuesday to Sunday
08/03/2026
អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៦ (International woman's Day)
| Tuesday | 08:00 - 16:30 |
| Wednesday | 08:00 - 16:30 |
| Thursday | 08:00 - 16:30 |
| Friday | 08:00 - 16:30 |
| Saturday | 08:00 - 16:30 |
| Sunday | 08:00 - 16:30 |