សាលាបឋមសិក្សា ត្រពាំងថ្នល់

សាលាបឋមសិក្សា ត្រពាំងថ្នល់

Share

សាលាបឋមសិក្សាត្រពាំងថ្នល់ស្ថិតនៅ ភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 21/11/2025

#សកម្មភាពការធ្វើតេស្តស្តង់ដាដើមឆ្នាំសិក្សា2025-2026នៃសាលាបឋមសិក្សាត្រពាំងថ្នល់

*ថ្ងៃសុក្រ ១ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 01/11/2025

📚📕នាថ្ងៃសៅរ៍ ១១ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
#ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 នៃសាលាបឋមសិក្សាត្រពាំងថ្នល់ នឹង មត្តេយ្យសិក្សាត្រពាំងថ្នល់

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 31/07/2025

👉នាព្រឹកថ្ងៃទី31 កក្កដា 2025 សាលាបឋមសិក្សា ត្រពាំងថ្នល់និង មត្តេយ្យធនធានត្រពាំងថ្នល់ បានទទួលដំណើរទស្សនៈកិច្ចរបស់លោកស្រី Ulla Giesecke សមាជិកក្រុមប្រឹក្សាភិបាលផ្តល់យោបល់ម្ចាស់មូលនិធិគីនចាន់ ដឹកនាំដោយអង្គការHCC អង្គការខេបនិងសមាគមគ្រួសារយើងព្រមទាំងមានតំណាងថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកការិយាល័យអប់រំស្រុក រដ្ឋបាលឃុំ លោកគ្រូអ្នកគ្រូនិងគណៈកម្មការគ្រប់គ្រងសាលារៀន។
👉ការចុះទស្សន:កិច្ចនេះគឺផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមរបស់សហគមន៍ការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូ និង បរិស្ថាន។
🙏ជាចុងក្រោយសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ដល់សាលាយើងខ្ញុំ🙏🥰។

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 26/07/2025

👉យេីងខ្ញុំជាគណ:គ្រប់គ្រង​ និងលោកគ្រូអ្នកគ្រូនៃ សាលាបឋមសិក្សា ត្រពាំងថ្នល់
📣សូមគោរពជូនដំណឹងដល់លោកយាយលោកតា​ ពុកម៉ែ​បងប្អូន​ មេត្តាជ្រាបថា​ ចំពោះពុកម៉ែបងប្អូនដែលជម្លៀសមកពីតំបន់ព្រំដែន​ ហេីយមកស្នាក់នៅក្នុងភូមិសាស្រ្តឃុំកន្ទ្រាំង ប្រសិនបេីមានកូនរៀនចាប់ពីថ្នាក់មត្តេយ្យ​ ដល់ថ្នាក់ទី៦​ អាចមករៀនបន្តនៅសាលាបឋមសិក្សា ត្រពាំងថ្នល់បាន​ យេីងខ្ញុំជានាយក លោកគ្រូអ្នកគ្រូទទួលស្វាគមន៍ជានិច្ច​ ។ សូមអរគុណ🙏

26/07/2025

សូមគុណបុណ្យបារមីវត្ថុសក្តិសិទ្ធិក្នុងលោកមេត្តាប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្លាំងសត្រូវ។

យើងខ្ញុំពីសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង។ 🇰🇭

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 01/04/2025

🔸🔹រសៀលថ្ងៃទី 01 ខែ មេសា ឆ្នាំ 2025 សាលាបឋមសិក្សា ត្រពាំងថ្នល់ បានទទួលកង់ចំនួន២៥គ្រឿង និង សម្ភារសិក្សាដល់សិស្សក្រីក្រ តាមរយៈលោក សំអាត និងក្រុមហ៊ុន អេស៊ាន ត្រេល ពីភ្ញៀវទេសចរមួយក្រុម។
🌷🌷សូមថ្លែងអំណរគុណចំពោះលោក លោកស្រី និងភ្ញៀវបរទេសទាំងអស់ដែលបានជួយដល់សិស្សក្រីក្រ! សូមជូនពរជួបប្រទះតែពុទ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 29/03/2025

សាលាបឋមសិក្សា ត្រពាំងថ្នល់
នាថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥
👉បានរៀបចំកម្មវិធីប្រកួតអំណានថ្នាក់ដំបូង(1,2,3)

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 11/03/2025

សាលាបឋមសិក្សា ត្រពាំងថ្នល់

អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និងការសរសេរ។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន នឹងជួយលើកកម្ពស់ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
ក្នុងនោះមានសកម្មភាពខ្លះៗដូចជា:
១.អំណានរឿង និងការគូសរូបភាព
២.គំនូរសេរី
៣.ការផាត់ពណ៌
៤.ការស្តាប់រឿងនិទាន
ដោយមានការចូលរួមពីលោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នឹងអាណាព្យាបាលសិស្សផងដែរ

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 17/02/2025

🎄☘️សម្រស់បរិស្ថាន សាលាបឋមសិក្សា ត្រពាំងថ្នល់ កំពុងតែអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមានការជួយជ្រោមជ្រែងពីសហគមន៍ នឹងម្ចាស់ជំនួយរបស់គម្រោងអង្គការខេប (HCC) ព្រមទាំងមានការជួយគាំទ្រពីសប្បុរសជនជិតឆ្ងាយផងដែរ🙏
👉អ្នកណាខ្លះជាអតីតសិស្សសាលាបឋមសិក្សាត្រពាំងថ្នល់ Like comments & Share 👌

Photos from សាលាបឋមសិក្សា ត្រពាំងថ្នល់'s post 22/01/2025

សូមគោរពជម្រាបជូនកម្មវិធីបុណ្យសព អ្នកគ្រូវ៉ាត់ សាវ៉ាន់
ដែលត្រូវដង្ហែរវេលាម៉ោង1:00នាទីរសៀលទៅបូជានៅវត្តរលួស!

22/01/2025

#សាលាបឋមសិក្សាត្រពាំងថ្នល់
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយខ្លាំងណាស់ចំពោះការបាត់បង់ អ្នកគ្រូ វ៉ាត់ សាវ៉ាន់(ហៅអ្នកគ្រូមេត) ដែលជាបណ្ណារក្សនៃសាលាបឋមសិក្សាត្រពាំងថ្នល់
បានទទួលមរណៈភាពនាព្រឹកថ្ងៃទី22 ខែ មករា ឆ្នាំ 2025 (ដោយសារជំងឺ)
សូមដួងវិញ្ញាណក្ខន្ធរបស់អ្នកគ្រូបានទៅកាន់សុខគតិភព🙏😥

01/11/2024

#អបអរសាទរ
#បើកបវេសនកាលថ្មី_២០២៤_២០២៥

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Siem Reap