អាណាចក្រដើមទុន Anachak Derm Tun

អាណាចក្រដើមទុន Anachak Derm Tun

Share

Education, Training Course

11/06/2024

ទស្សនៈវិជ្ជាក្នុងការរស់នៅ ដោយ ម៉ូអ៊ីយ[莫言]
អ្នកនិពន្ធជនជាតិចិន ជាអ្នកឈ្នះរង្វាន់ណូបែលក្នុង
ឆ្នាំ២០១២ !

" ខ្ញុំ គោរពមនុស្សពីរប្រភេទ គឺ
មនុស្សស្រីដែលនៅក្បែរមនុស្សប្រុសនៅក្នុងគ្រាលំបាក
មនុស្សប្រុសរស់នៅជាមនុស្សស្រីនៅពេល
មានទ្រព្យសម្បត្តិ " ។

" ខ្ញុំ គេចចេញឲ្យឆ្ងាយពីមនុស្សពីរប្រភេទ គឺ
ជួបរឿងល្អៗ ក៏បាតដៃខ្នងដៃ
ជួបបញ្ហា ក៏រត់គេចមុខចេញ " ។

" ខ្ញុំបារម្ភមនុស្សពីរប្រភេទ គឺ
មនុស្សដែលអត់ស៊ី អត់ឃ្លានជាមួយគ្នា
មិត្តដែលស្និទ្ធស្នាល ស្មោះត្រង់ដល់គ្នា ។

" ខ្ញុំ មិនសេពគប់មនុស្សពីរប្រភេទ គឺ
មនុស្សដែលធ្វើអ្វីមួយដោយមិនគិតគុណធម៌
មនុស្សដែលដោះស្រាយរឿងរ៉ាវដោយគ្មាន
ភាពសុចរិត " ។

" ខ្ញុំ ទទួលខុសត្រូវលើមនុស្សពីរប្រភេទ គឺ
មនុស្សដែលផ្តល់កំណើតដល់ខ្ញុំ
មនុស្សដែលខ្ញុំផ្តល់កំណើតដល់គាត់ " ។

" ខ្ញុំថែរក្សា ស្រឡាញ់មនុស្សពីរប្រភេទ គឺ
មនុស្សដែលនិយាយចេញ ផ្តល់ដំបូន្មានដាស់តឿនខ្ញុំ
មនុស្សដែលបារម្ភអំពីខ្ញុំដោយចិត្តស្មោះ " ។ ៚

ប្រែសម្រួល: លឹម សុធី

Photos from អាណាចក្រដើមទុន Anachak Derm Tun's post 26/04/2024

អាណាចក្រ

03/09/2022
Photos from អាណាចក្រដើមទុន Anachak Derm Tun's post 09/04/2022

Seminar about 9 Pillars for Business
9/4/22

30/11/2021

ភ្លើងនៃដំណើរការអាណាចក្រដើមទុន ចាប់ភ្ជាប់និងរៀបចំឡើងវិញហើយ។
ជួបគ្នានៃវគ្គបណ្តុះបណ្តាលពិសេសៗនិងពិស្តារ។

Photos from អាណាចក្រដើមទុន Anachak Derm Tun's post 23/09/2021

កែវភ្នែកដ៏សុីជម្រៅ...
ដំណក់ទឹកភ្នែកដ៏សែនសង្វេគ…

Photos from អាណាចក្រដើមទុន Anachak Derm Tun's post 01/05/2021

👀អំណោយតិចឬច្រើន អាចមិនគាប់ចិត្តអ្នកត្រូវការ តែត្រូវចេះអានចិត្តអ្នកប្រគល់។
👁ការផ្តល់តិចឬច្រើន អាចមិនត្រូវចិត្តអ្នកមើល តែត្រូវចេះសម្លឹងចិត្តអ្នកផ្តល់។
🧠រូបភាព អាចមិនសមនឹងភ្នែកមហាជន តែត្រូវគិតដល់ស្ថានភាពក្រុមសប្បុរសចុះដល់។

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ម៉ោង៣:០០រសៀល
អាណាចក្រដើមទុន និង ហាងទាខ្វៃហ្វាកឺ បានចួលរួមជាមួយក្រុមហ៊ុនអចលនៈទ្រព្យ Power Real Estate Co., Ltd & Power Media និង គូដេគ័រ បងប្រុសណូរ៉ាព្រមទាំងក្រុមការងារទាំងអស់ សូមសម្តែងការអរគុណដល់បងអភិបាល​ស្រុកប្រាសាទបាគង សូរ ប្លាតុង និង លោកអធិការស្រុក លឹម សម្បត្តិ ដែលបានអនុញាតិ​ផ្ដល់ឱកាសនិងកិត្តិយសអោយយេីងខ្ញុំ​ទាំងអស់គ្នាបានចូលរួម​ធ្វើនូវសប្បុរសធម៌ នឹងបានប្រគល់ផ្ទះ១ខ្នង ព្រមទាំងជូនស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រសរុប៤គ្រួសារ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។ ក្នុងកម្មវិធីនោះលោកអភិបាលស្រុកក៏បានប្រកាសដល់បងប្អូននិងប្រជាពលរដ្ឋឱ្យនៅតែចូលរួមវិធានការការពារ​ ទប់ស្កាត់​ កូវី​ត​ ១៩​ ក្នុង​សហគមន៍​តាមសេចក្ដីប្រកាសរបស់រាជរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីឱ្យស្ថានការណ៍ត្រឡប់មកល្អប្រសើរឡើងវិញក្នុងពេលដ៏ខ្លីឆាប់ៗនេះ។
🙏🙏🙏❤️🇰🇭❤️

Photos from អាណាចក្រដើមទុន Anachak Derm Tun's post 26/04/2021

នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ព្រឹក
ដោយមើលឃើញពីភាពនឿយហត់និងសកម្មភាពដ៏មមាញឹកក្នុងការបំពេញភារៈកិច្ចការពារប្រជាជនក្នុងទឹកដីខេត្តសៀមរាប អាណាចក្រដើមទុនបានរួមគ្នាជាមួយក្រុមហ៊ុន Power Real Estate and Power Media ក្រុមហ៊ុនគូដេគ័រ និងហាងទាខ្វៃ ហ្វាកឺ បានបង្កើតកម្មវិធីមូលនិធិអាហារដល់ប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។
ការផ្តល់ជូននេះមាន អាហារបាយសាច់ទា៤០កញ្ចប់និងទឹកសុទ្ធ៤០យួរ ព្រមទាំងភេសជ្ជៈ៤០កែវ។
ការផ្តល់នេះបានកើតចេញពីការរួមគ្នាតាមកម្លាំងសទ្ធានិងការបរិច្ចាគតាមលទ្ធភាព ដើម្បីជាការលើកទឹកចិត្តដល់បងកងកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញបេសកកម្មយាមច្រកបិទខ្ទប់ប្រចាំតំបន់សង្កាត់ស្វាយដង្គំក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត-១៩ដ៏កាចសាហាវ។

យើងខ្ញុំសូមសម្តែងការអរគុណយ៉ាងជ្រៀលជ្រៅដល់កងកម្លាំងសមត្ថកិច្ចទូទាំងខេត្តសៀមរាប ពិសេសកងកម្លាំងសមត្ថកិច្ចប្រចាំសង្កាត់ស្វាយដង្គំ និងលោកមេប៉ុស្តិ៍ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការពារប្រជាជនដ៏ប្រុងប្រយត្ន័ខ្ពស់ឱ្យរួចផុតពីជម្ងឺឆ្លងដ៏រហ័សនិងកាចសាហាវនេះ។
សូមប្រសិទ្ធិពរដល់បងកម្លាំងនគរបាលទាំងអស់និងលោកនាយប៉ុស្តិ៍ទទួលបានលាភជយ័ សិរី មង្គល និងចាកផុតពីជម្ងឺនានា។

សូមអរគុណ!

22/04/2021

Everything will be gone well and smoothly soon.

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Svaydangkum Commune, Svaydangkum District, Siem Reap City
Siem Reap
12000