25/04/2026
សកម្មភាពសិស្សានុសិស្ស សាលាបឋមសិក្សាវេស្សវ័ណចូលរួមសម្អាត បរិស្ថានតាមដងផ្លូវជាតិលេខ៦ ពីចំណុច មុខផ្លូវចូលសាលាបឋមសិក្សាវេស្សវ័ណ ដល់គល់ស្ពានរលំ នៅព្រឹកថ្ងៃសៅរ៍ទី25.04.2026។
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាវេស្សវ័ណ Vessvana primarry school, School, ប្រាសាទបាគង, Siem Reap.
25/04/2026
សកម្មភាពសិស្សានុសិស្ស សាលាបឋមសិក្សាវេស្សវ័ណចូលរួមសម្អាត បរិស្ថានតាមដងផ្លូវជាតិលេខ៦ ពីចំណុច មុខផ្លូវចូលសាលាបឋមសិក្សាវេស្សវ័ណ ដល់គល់ស្ពានរលំ នៅព្រឹកថ្ងៃសៅរ៍ទី25.04.2026។
23/04/2026
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សាលាបឋមសិក្សាវេស្សវ័ណ Vessvana primarry school បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់អគារសិក្សាថ្មី១ ចំនួន៥បន្ទប់ ដែលជាជំនួយ ឧបត្ថម្ភរបស់អង្គការ School Aid Japan តាមរយៈអង្គការ SSFC។
20/03/2026
គណ:កម្មការគ្រប់គ្រងសាលា នាយិកាសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃ សាលាបឋមសិក្សាវេស្សវ័ណ សូមថ្លែងអំណរគុណចំពោះ លោកគ្រូ ឣ៊ន សារ៉ែន និងភរិយា ជាឣាណាព្យាបាលសិស្ស ឈ្មោះ គ្រី សុដានីតា រៀនថ្នាក់ទី៤ក និងគ្រី លីម៉ា ថ្នាក់ទី១ក ដែលបានចូលរួមថវិកាចំនួន80000៛ សម្រាប់ទិញ LCD projector ដាក់ក្នុងថ្នាក់ទី១ក ។យើងខ្ញុំសូមគោរជូនពរលោកគ្រូ និងក្រុមគ្រួសារទាំងអស់ មានសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារ:កិច្ច។
16/03/2026
សកម្មភាពធ្វើតេស្តតាមថ្នាលបឋម PLP ថ្នាក់ទី៣
16/03/2026
សកម្មភាពសិស្សានុសិស្ស ប្រឡងឆមាសលើកទី១ ថ្ងៃទី១៦/០៣/២០២៦ ។
ជូនពរកូនៗទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
15/03/2026
សេចក្តីជូនដំណឹងស្តីពីការប្រឡងឆមាសលើកទី១
11/03/2026
🎎🇰🇭 "កុមារអាន កុមារចេះ!"
អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” បណ្តុះទម្លាប់នៃការអាន សៀវភៅ ព្រោះ ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ស្មារតី ការគិតពិចារណា ម៉ត់ចត់ ការវិភាគបញ្ហា ការដោះស្រាយបញ្ហា ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។
១១ មីនា ២០២៦
សាលាបឋមសិក្សាវេស្សវ័ណ
01/03/2026
សកម្មភាពប្រជុំប្រចាំខែ កុម្ភះ
25/02/2026
សកម្មភាពនៃការបំពាក់ smart TV ក្នុងថ្នាក់មត្តេយ្យកម្រិតទាប
25/02/2026
គណ:កម្មការគ្រប់គ្រងសាលា នាយិកាសាលា លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបឋមសិក្សាវេស្សវ័ណ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ជុំ ចេង និងស្វាមី ជាអាណាព្យាបាលសិស្សថ្នាក់ទី១គ ដែលបានចូលរួមថវិកា ចំនួន20000៛ ដើម្បីទិញម៉ាស៊ីនបញ្ចាំងរូបភាព ( LCD projector) សម្រាប់បំពាក់ក្នុងថ្នាក់ទី១គ យើងខ្ញុំសូមគោរពជូនពរលោកស្រី និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។