01/10/2020
#ម្នាក់ឯងមិនមែនឯកា
ពេលនៅម្នាក់ឯង គឺជាអារម្មណ៍ស្ងប់សុខមួយបែប ព្រោះអាចប្រើពេលវេលានៅជាមួយខ្លួនឯងបានពេញលេញជាងពេលណាៗទាំងអស់។ ការដែលអាចរស់នៅម្នាក់ឯងបានមិនមែនមានន័យថាយើងជាមនុស្សឯកា គ្មានមនុស្សជិតដិតនោះទេ តែយើងជាមនុស្សដែលរឹងមាំ ជាមនុស្សឯករាជ្យ យល់ច្បាស់ពីកាតព្វកិច្ចជីវិត យល់ច្បាស់ពីតម្លៃនៃទំនាក់ទំនង។
#សំឡេងខ្សឹប
05/08/2020
#ទុកពេលវេលាខ្លះសំរាប់ខ្លួនឯង
ទុកពេលវេលាឱ្យខ្លួនឯងខ្លះ មើលថែខ្លួនឱ្យបានល្អ ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ យកពេលវេលាខ្លះនិយាយសួរនាំខ្លួនឯង ស្ដាប់សំឡេងក្នុងចិត្តដែលយើងមិនធ្លាប់ចែករំលែកវាទៅកាន់នរណាម្នាក់😌😌😌
#កូនចាបមាស
29/07/2020
#ហេតុអ្វីភ្លេចឯងខ្លួនឯង?
_ យើងនឹកដល់អ្នកដទៃ ទាំងភ្លេចនឹកខ្លួនឯង🥺
_ សុំទោសអ្នកដទៃ ទាំងភ្លេចសុំទោសខ្លួនឯង🥺
_ លើកទឹកចិត្តអ្នកដទៃ ទាំងភ្លេចលើទឹកចិត្តខ្លួនឯង🥺
_ ស្រលាញ់អ្នកដទៃ ទាំងភ្លេចស្រលាញ់ខ្លួនឯង🥺
ខ្លួនឯងមិនអាចសូម្បីតែយកចិត្តទុកដាក់នឹងខ្លួនឯង តែបែរជារំពឹងអោយអ្នកដទៃមកគិតពីខ្លួនជំនួស។ ខ្លួនឯងមិនអាចលះបង់ដើម្បីខ្លួនឯង តែបែរជាគិតតែលះបង់សម្រាប់អ្នកដទៃ។🥺🥺
#សំឡេងខ្សឹប
23/07/2020
If u are depressed, u are living in the past.
If u are anxious, u are living in the future.
If u are at peace, u are living in the present.
18/07/2020
#រកខ្លួនឯងនៅកន្លែងណា?
យើងនឹងទៅដល់ នៅពេលណាដែលយើងឈប់ធ្វើដំណើរទៅកន្លែងផ្សេង។ យើងនឹងឃើញច្បាស់ នៅពេលណាយើងលែងស្វែងរកនៅទីណាផ្សេង។ យើងនឹងជួបប្រទះ នៅពេលណាយើងឈប់រត់ចេញពីខ្លួនឯង។ ធម៌រកក្នុងកាយ បាយរកក្នុងឆ្នាំង។ អ្នកខ្លាំង គឺជាបុគ្គលដែលស្វែងរកខ្លួនឯងឃើញ ស្គាល់ខ្លួនឯងច្បាស់ មិនរស់វង្វេង។ ស្គាល់ខ្លួនឯងច្បាស់ គឺស្មើនឹងស្គាល់អ្នកដទៃ។ ឈ្នះខ្លួនឯង គឺស្មើនឹងឈ្នះអ្នកដទៃ។
———————————————————————
#សៀវភៅជីវិត
17/07/2020
#ការគោរពខ្លួនឯង
មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិនថាតម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនជាមនុស្សឥតបានការ។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃទៅហើយ (រហូតដល់មានចិត្តអំនួត)។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី និងមាគ៌ាកណ្តាលនិយម។
#កូនចាបមាស
17/07/2020
#ក្លាហាន
ចង់ទៅមុខ ត្រូវហ៊ានដើរ💪🏿បើហ៊ានដើរត្រូវតែហ៊ានដួល💪🏿បើហ៊ានដួល គឺត្រូវខ្លាហានក្រោកឈរមកវិញ💪🏿💪🏿
🖤🖤🖤