សាលាបឋមសិក្សា គោកជ្រៃ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់មាតាបិតានិង អាណាព្យាបាលសិស្ស ដែលមានកូនគ្រប់អាយុចុះឈ្មោះចូលរៀន ដូចខាងក្រោម ៖
- អាយុ ៥ឆ្នាំ ចូលរៀនថ្នាក់មត្តេយ្យកម្រិតខ្ពស់
- អាយុ ៦ឆ្នាំ ឬ៧០ខែ ចូលរៀនថ្នាក់ទី១
👉 ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
👉 សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតកូន ឬ សៀវភៅគ្រួសារ សូមអរគុណ!
សាលាបឋមសិក្សាគោកជ្រៃ
សាលាបឋមសិក្សាគោជ្រៃ ស្ថិតនៅភូមិ គោកជ្រៃ ឃុំសសរស្តម្ភ ស្រុកពួក ខេត្ត សៀមរាប ។
30/08/2025
កម្មវិធីចែករង្វាន់ និងបណ្ណសរសើរ សម្រាប់ឆ្នាំសិក្សា ២០២៤ ~២០២៥ ពីលេខ ១ ដល់លេខ ៥ សម្រាប់ថ្នាក់បឋមសិក្សា និងចែកបណ្ណសរសើរថ្នាក់មត្តេយ្យកម្រិតខ្ពស់ បាននិទ្ទេសA នៅថ្ងៃទី ២៩ខែ សីហា ឆ្នាំ ២០២៥ ។
26/08/2025
ថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២៥ ប្រលងបញ្ចប់មុខវិជ្ជា ភាសាខ្មែរនិងគណិតវិទ្យា ចុងឆ្នាំសិក្សា ២០២៤ - ២០២៥។
23/08/2025
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ៅ ម៉ាញនិងភរិយាព្រមទាំងបុត្រដែលបានចូលរួមថវិកាចំនួន ២០០ ០០០៛ (ម្ភៃម៉ឺនរៀល)សម្រាប់គាំទ្រ ការចែករង្វាន់ដល់សិស្សពូកែ នាដំណាច់ឆ្នាំសិក្សា២០២៤ ២០២៥។សូមជូនពរលោកនិងភរិយាព្រមទាំងបុត្រមានសុខភាពល្អ រកទទួលទានមានបាននិងជួបពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
28/07/2025
ថ្ងៃទី ២៨ ខែ កក្តដា ឆ្នាំ ២០២៥ សាលាបឋមសិក្សាគោកជ្រៃ បានទទួលកុមារាចំនួន៤ នាក់មកពីខេត្តឧត្តរមានជ័យ ឱ្យចូលរៀនទៅតាមកម្រិតថ្នាក់នីមួយៗរៀងៗខ្លួន ដោយសារ ការរត់គេចពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
18/06/2025
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា 🙏
02/11/2024
សាលាបឋមសិក្សាគោកជ្រៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ លោកគ្រូ យឿន ថុល បានផ្ដល់កង់ចំនួន ១០ គ្រឿងចែកដល់សិស្សសាលាបឋមសិក្សាគោកជ្រៃ។ សូមគោរពជូនពរ លោកគ្រូ និង ក្រុមគ្រួសារមានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច🙏🙏🙏
01/11/2024
អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥។០១/ វិច្ឆិកា /២០២៤
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Siem Reap