វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប

វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប

Share

វិទ្យាល័យ​ត្រពាំងប្រិយ៍ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

26/02/2026

អបអរសាទរការប្រកួតជំរុះជុំទី១ ត្រពាំងប្រិយ៍ធ្វើបានល្អ ជូនពរជោគជ័យវគ្គបន្តបន្ទាប់

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 12/02/2026

សូមអបអរសាទរដល់សិស្សឈ្មោះ ក្រឹម ឆវិន ដែលទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតប្រឡងស្មូតកំណាព្យថ្នាក់ស្រុក។ ជូនពរជោគជ័យថ្នាក់ខេត្តបន្តទៀត។

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 02/02/2026

ការឡើងបកស្រាយរបស់សិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា ជំពូកទី៣ មេរៀនទី១ ច្បាប់តំណពូជ (ក្រុមទី៣ និងទី៤)

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 22/01/2026

សកម្មភាព និងដំណើរការប្រឡងប្រចាំខែមករា ឆ្នាំ២០២៦

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 22/01/2026

បើកូនស្រឡាញ់ខ្លួនឯងកូនត្រូវប្រឹងសិក្សា
បើកូនស្រឡាញ់្មក្រុមគ្រួសារកូនត្រូវធ្វើជាកូនល្អ
@មេត្តាព្រមអភ័យ
>ធ្វើចិត្តអោយរីករាយ សេចក្តីសុខកើតចេញពីចិត្តដែលស្អាត
>ចិត្តដែលស្អាតកើតចេញពីការគិតល្អ និយាយល្អ ធ្វើល្អ សាងកុសលអោយបានច្រើន

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 15/12/2025

គណៈគ្រប់គ្រងវិទ្យាល័យត្រពាំងប្រិយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឡេប៊ុនលីម និងភរិយាព្រមទាំងបុត្រាបុត្រី អាជីវករលក់សាំងនៅផ្សារត្រពាំងផុងដែលបានឧបត្ថម្ភសម្ភារៈសិក្សាមានដូចជាសៀវភៅ២០០ក្បាលប៊ិក5 កំប៉ុង ខ្មៅដៃ ២កំប៉ុង ដើម្បីចែកជូនដល់សិស្សានុសិស្សដែលបានមកចុះឈ្មោះចូលរៀននៅវិទ្យាល័យត្រពាំងប្រិយ៍ សូមគោរពជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ និងលក់ដូរដាច់ច្រើនៗ។

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 15/12/2025

គណ:គ្រប់គ្រងវិទ្យាល័យត្រពាំងប្រិយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អែល ពន្លឺ ដែលបានស្វែងរកថវិកាបានចំនួន ៤០ម៉ឺនរៀល ដើម្បីចែកជូនសិស្សានុសិស្សភៀសសឹកចំនួន៣៣នាក់ ដើម្បីអោយពួកគេចាក់សាំងម៉ូតូជិះមករៀន សូមជូនពរលោកគ្រូមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

Photos from វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប's post 15/12/2025

គណ:គ្រប់គ្រងវិទ្យាល័យត្រពាំងប្រិយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យត្រពាំងប្រិយ៍ទាំងអស់ដែលបានចូលរួមជាថវិកា និងសម្ភារដើម្បីទិញ ស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក សូមជូនពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

15/12/2025

គណ:គ្រប់គ្រងវិទ្យាល័យត្រពាំងប្រិយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី យ៉ាន់ គឹមហាង ដែលបានចូលរួមថវិកាចំនួន ១០ម៉ឺនរៀល និងអង្ករ ៥០គ.ក ដើម្បីទិញសម្ភារ ស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក សូមជូនពរលោកស្រីមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


វិទ្យាល័យ​ត្រពាំងប្រិយ៍
Siem Reap
170408