5C-Professional Engineer Training Center

Call Directions Website Contact the school

5C-Professional Engineer Training Center ✨បេសកកម្ម និងចក្ខុវិស័យរបស់គ្រូ នឹងផ្តល់ឱ្យនិស្សិតវិស្វករ មានជំនាញមួយច្បាស់លាស់ អាចធ្វើការបាន ទទួលបានប្រាក់ខែល្អ មុនពេលបញ្ចប់ឆ្នាំសិក្សានៅមហាវិទ្យាល័យ ✨

10/09/2026

✨ 5C-Ep568RC ការស្វែង​យល់ពីមូលដ្ឋាន​គ្រឹះ​ក្នុងការ​សរសេរនិងគណនា​ក្នុងកម្មវិធី​MathCAD prime
🎯 Telegram ផ្លូវការរបស់មជ្ឈមណ្ឌលសម្រាប់សិក្សាស្រាវជ្រាវបន្ថែម
🔗 Channel: https://telegram.me/+kJt-KyQWZyhkYzY1

ជាបេសកកម្មមួយដែលមានន័យ ទទួលបានចំណេះដឹងជាច្រើន នឹងមានមេរៀនថ្មីៗ បទពិសោធន៍ល្អៗ ទុកប្រាប់កូនសិស្ស ✅️
09/09/2026

ជាបេសកកម្មមួយដែលមានន័យ ទទួលបានចំណេះដឹងជាច្រើន នឹងមានមេរៀនថ្មីៗ បទពិសោធន៍ល្អៗ ទុកប្រាប់កូនសិស្ស ✅️

👉 ហេតុអ្វីចាំបាច់ត្រូវរៀបចំ Master Overall Layout សម្រាប់ការដ្ឋានសាងសង់?---------------------------------------------✍️ ...
09/09/2026

👉 ហេតុអ្វីចាំបាច់ត្រូវរៀបចំ Master Overall Layout សម្រាប់ការដ្ឋានសាងសង់?
---------------------------------------------
✍️ ការរៀបចំ Master Overall Layout របស់ការដ្ឋានមួយគឺជា ការងារចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់អ្នកគ្រប់គ្រងការដ្ឋាន។
✍️ ការរៀបចំការដ្ឋានមួយបានល្អត្រឹមត្រូវគឺអាចធ្វើអោយគម្រោងមួយដំណើរការល្អ និងរលូន ព្រមទាំងអាចបង្កើនប្រសិទ្ធិភាពការងារ ការគ្រប់គ្រងពេលវេលា និងថវិការបានល្អ ជាពិសេសគឺធ្វើអោយការដ្ឋានមានសុវត្ថិភាពតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់គម្រោង។
✍️ ការរៀបចំផែនការទីតាំងការដ្ឋាន (Master Overall Layout) គឺជាការបែងចែកលំហ និងហេដ្ឋារចនា
សម្ព័ន្ធបណ្តោះអាសន្នដើម្បីឱ្យការដ្ឋានដំណើរការទៅដោយសុវត្ថិភាពមានរបៀបរៀបរយនិងមានប្រសិទ្ធភាព
ខ្ពស់។
✨ធាតុផ្សំចម្បងៗត្រូវបែងចែកជា ៤ចំណុច ៖
1. ហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ (Administrative & Living Facilities)
• ការិយាល័យការដ្ឋាន (Site Office): ទីតាំងបំពេញការងាររបស់ប្រធានគម្រោង វិស្វករ ម៉ៅការបន្ត (Sub-Contractors) និងកន្លែងប្រជុំ។
• តំបន់សុខុមាលភាពកម្មករ (Worker Welfare Area): រួមមានផ្ទះសម្រាកកម្មករ បន្ទប់ទឹកអនាម័យ និងអាហារដ្ឋាន។
2. ប្រព័ន្ធផ្លូវ និងគ្រឿងចក្រធ្ងន់ (Logistics & Heavy Machinery)
• ច្រកចេញ-ចូល និងផ្លូវផ្ទៃក្នុង (Access Roads): ការរៀបចំផ្លូវដឹកជញ្ជូនសម្ភារ និងច្រកសង្គ្រោះបន្ទាន់ពេលមានហេតុការណ៍ចៃដន្យ។
• គ្រឿងចក្រ និងកន្លែងយោង (Machinery & Hoisting): ការកំណត់ទីតាំងដងស្ទូច(Tower Crane) ម៉ាស៊ីនយោងដឹកជញ្ជូនមនុស្ស និងសម្ភារ (Passenger/Material Hoist) និងចំណតយានយន្ត។
3. ប្រព័ន្ធឧបត្ថម្ភការដ្ឋាន (Utility Supplies)
• ប្រព័ន្ធអគ្គិសនី (Site Power Supply): ការតភ្ជាប់បណ្តាញភ្លើងបណ្តោះអាសន្នសម្រាប់ប្រើប្រាស់ ឧបករណ៍អគ្គិសនី រោងជាង ផ្ទះកម្មករ ការរិយាល័យ និងពន្លឺសុវត្ថិភាព(ពន្លឺបណ្តោះអាសន្ននៅទីងងឹត)។
• ប្រព័ន្ធទឹក (Water Supply Network): ការបែងចែកប្រព័ន្ធទឹកប្រើប្រាស់ទូទៅ និងទឹកសម្រាប់សាងសង់តាមជាន់នីមួយៗ។
4. ការគ្រប់គ្រងបរិស្ថាន និងកាកសំណល់ (Site Environmental Management)
• តំបន់ស្តុកសម្ភារ (Storage & Warehouse): កន្លែងរក្សារក្សាទុកគ្រោងដែក ស៊ីម៉ង់ត៍ និងរោងជាងម៉ាស៊ីន។
• ប្រព័ន្ធរំដោះទឹក និងអនាម័យ (Drainage & Waste Management): ផ្លូវប្រឡាយរំដោះទឹកភ្លៀង ទឹកកខ្វក់ និងការរៀបចំទុកដាក់ ដឹកជញ្ជូនសំរាមចេញពីការដ្ឋាន។
✨ ការសន្និដ្ឋានសម្រាប់វិស្វករគ្រប់គ្រង៖ ការរៀបចំ Master Overall Layout បានល្អ ចាប់តាំងពីមុនបើកការដ្ឋាន នឹងជួយកាត់បន្ថយការខាតបង់ពេលវេលា (Idle Time) ការពារគ្រោះថ្នាក់ការងារ (Safety) និងធានាថាការដ្ឋានដំណើរការទៅដោយរលូនតាមផែនការ!។

2026 Engineering Capacity Building Programចូលរួមជាលើកទី2 ទទួលបានមេរៀនជាច្រើន ពីមិត្តចិន 🇰🇭 🇨🇳
08/09/2026

2026 Engineering Capacity Building Program
ចូលរួមជាលើកទី2 ទទួលបានមេរៀនជាច្រើន ពីមិត្តចិន 🇰🇭 🇨🇳

08/09/2026

គូរ Drawing សុខៗ AutoCAD ដាច់ License ជាសញ្ញាព្រមានថា ល្មមឈប់ស្រលាញ់គេម្នាក់ឯងហើយ 😂💔

🟢 វគ្គថ្មី  ្រាប់និស្សិតវិស្វករ G18📅 ចូលរៀនថ្ងៃអាទិត្យទី 27-09-2026 ម៉ោង 10:00-12:30 ព្រឹកI. ព័ត៌មានអំពីលោកគ្រូ✍️ បង្រៀន...
07/09/2026

🟢 វគ្គថ្មី ្រាប់និស្សិតវិស្វករ G18
📅 ចូលរៀនថ្ងៃអាទិត្យទី 27-09-2026 ម៉ោង 10:00-12:30 ព្រឹក
I. ព័ត៌មានអំពីលោកគ្រូ
✍️ បង្រៀនដោយលោកគ្រូ Mao Vong ជាវិស្វករចុះបញ្ចី​ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសំណង់សុីវិល ពី សកលវិទ្យាល័យ ន័រតុន។ បច្ចុប្បន្នលោកជា (Site Manager) នៅក្រុមហ៊ុន 5C_Design & Build.ដែរមានស្នាដៃលើគម្រោង.ខនដូ និងវីឡាជាច្រើន.។ លោកក៏ជាគ្រូបង្រៀន លើមុខជំនាញ Autcad For Civil Engineering សិក្សាលើកម្មវិធី Autocad
II. វគ្គនេះសិក្សាអំពី
✍🏻 យើងនឹងលើកយកអគារប្រភេទផ្ទះវីឡា ៣ជាន់មកសិក្សា គូរប្លង់គ្រឿងផ្គុំសំណង់ សម្រាប់និស្សិតវិស្វករ ដើម្បីឱ្យត្រូវជំនាញ ការងារជាវិស្វករសំណង់
✍🏻 វគ្គនេះយើងសិក្សាទៅលើ Commands AutoCAD ហើយយកទៅគូរឱ្យបានត្រឹមត្រូវទៅតាមប្រភេទនៃ Commands នីមួយៗឱ្យចំគោលដៅ ងាយលឿនឆាប់ចេះ មិនខាតពេលក្នុងការសិក្សា ព្រោះ Commands AutoCAD មានច្រើនតែមិនមែនត្រូវសម្រាប់ការងារសំណង់ទាំងអស់ទេ ។
✍🏻 បន្ទាប់ពីចេះរបៀបប្រើប្រាស់ Commands ហើយយើងនឹងយក Commands ទាំងអស់នោះទៅគូរប្លង់ គ្រឿងផ្គុំសំណង់(Draft section) ទៅតាមប្រភេទនីមួយៗ មានដូចជា Bore Pile layout, Pile Cap Layout, Column Layout, Beam Layout, Staircase Layout,
III. វគ្គនេះសាកសមបំផុត
👉 សម្រាប់ប្អូនៗនិស្សិត ឆ្នាំទី១ ឡើងទៅអាចរៀនបាន ហើយជាវគ្គសម្រាប់វិស្វករត្រូវតែចេះមិនអាចខ្វះបានក្នុងការងារគូរប្លង់គ្រឿងផ្គុំសំណង់ ឬប្លង់ផ្សេងៗ
IV. អត្ថប្រយោជន៍ដែរទទួលបានពេលចុះឈ្មោះចូលរៀន
1. ទទួលបានសៀវភៅមេរៀន AutoCAD មួយច្បាប់
2. ទទួលបានការប្រឹក្សាជាប្រចាំអំពីបញ្ហាក្នុងវគ្គសិក្សាភ្លាមៗ
3. ទទួលបាន លិខិតបញ្ជាក់ការសិក្សាក្រោយបញ្ចប់វគ្គ
4. មាន record វីដេអូទុកអាចមើលបានរហូតពេលភ្លេចអាចរៀនបាន
5. តម្លើងកម្មវិធីសិក្សាជូន Free
V. ខ្លឹមសារសំខាន់ៗ
👉 អ្វីដែលសិស្សនឹងរៀនហើយចេះពិតប្រាកដក្នុងវគ្គ ដូចជា៖
✅ ចេះប្រើប្រាស់ Command AutoCAD យកទៅគូរប្លង់សំណង់បានលឿន
✅ ចេះកំណត់ Dimension Styles បានត្រឹមត្រូវសម្រាប់ការងារគូរប្លង់
✅ ចេះកំណត់ Layer Properties ច្បាស់លាស់
✅ ចេះកំណត់ Scale សម្រាប់ការងារសាងសង់ជាក់ស្តែង
✅ ចេះអានប្លង់ Architecture Plan
✅ ចេះរៀបចំប្លង់ Structure Layout
✅ ចេះគូរប្លង់ Draft Section បានជំនាញ
✅ ចេះពីរបៀបព្រីនយកទៅសាងសង់
✅ មាន Homework ការងារជាក់ស្តែង
💯 រៀនចប់មិនចេះគ្រូជូនលុយវិញ ១០០%
VI. ចំណុចដែលត្រូវដឹងមុនសម្រេចចិត្តចុះឈ្មោះចូលរៀន
1. មករៀនឱ្យបានទៀងទាត់
2. មានពេលវេលាគ្រប់គ្រាន់ធ្វើរបាយការណ៍ជូនគ្រូ
3. មានពេលវេលា Research ការងារបន្ថែម
4. ត្រូវហ៊ានសួរ និងចូលរួមពិភាក្សា នៅពេលមិនយល់
VII. អនុសាស្ត្ររបស់លោកគ្រូ
✍️ បេសកកម្ម និងចក្ខុវិស័យរបស់គ្រូ នឹងផ្តល់ឱ្យនិស្សិតវិស្វករ មានជំនាញមួយច្បាស់លាស់ អាចធ្វើការបាន ទទួលបានប្រាក់ខែល្អ មុនពេលបញ្ចប់ឆ្នាំសិក្សានៅមហាវិទ្យាល័យ
✨ចុះឈ្មោះចូលរៀន Telegram គ្រូខាងក្រោម
Tel: 098400091/011555643
---‐‐-------------------------------------
https://t.me/satchanny
‐-----------------------------------------
https://t.me/Center_5C
------------------------------------------
✨ទីតាំងសាលា 5C Center
https://maps.app.goo.gl/iTzHedtycH6gsZqb9
------------------------------------------

✨ ការងារប្អូនប្រុស Min Chandun បានគូរបញ្ចប់គម្រោង MODERN OFFICE (Typical Drawing)✍️ ឥឡូវប្អូនកំពុងតែគូរ Shop Drawing គម្...
07/09/2026

✨ ការងារប្អូនប្រុស Min Chandun បានគូរបញ្ចប់គម្រោង MODERN OFFICE (Typical Drawing)
✍️ ឥឡូវប្អូនកំពុងតែគូរ Shop Drawing គម្រោង HOTEL 10 FLOORS មួយទៀត
✨ មានជំនាញមួយនៅក្នុងខ្លួនស្រួលរកការងារធ្វើ
✨ INTERNSHIP : DRAFTSMAN ENGINEER
- DRAW BY : MIN Chandun
- INSTRUCTOR : Sat Channy (MBA., M.Eng., PE., SE., AEAN Eng.,)

សរសើរប្អូនៗ   ការងារធ្វើលឿនស្រុះដៃគ្នាល្អណាស់❤️
06/09/2026

សរសើរប្អូនៗ ការងារធ្វើលឿនស្រុះដៃគ្នាល្អណាស់❤️

ខំប្រឹងប្រែងឡើង ថ្ងៃអនាគត ធ្វើសំណង់ រួមគ្នា
06/09/2026

ខំប្រឹងប្រែងឡើង ថ្ងៃអនាគត ធ្វើសំណង់ រួមគ្នា

✨សកម្មភាពក្នុងថ្នាក់  ្រាប់វិស្វករ ជំនាន់ទី16 រៀនផង គូរផង  សើចផង File Error ផង និស្សិតវិស្វករមានទាំងអស់ 😁
06/09/2026

✨សកម្មភាពក្នុងថ្នាក់ ្រាប់វិស្វករ ជំនាន់ទី16
រៀនផង គូរផង សើចផង File Error ផង និស្សិតវិស្វករមានទាំងអស់ 😁

Address

Phnom Penh
Russey-Keo
12000

Alerts

Be the first to know and let us send you an email when 5C-Professional Engineer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 5C-Professional Engineer Training Center:

Shortcuts

Share

Category