25/07/2026
Wiki Schoolគឺជាប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថល (School Management System / ERP) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក POSCAR Digital ដោយមានកិច្ចសហការ និងការអនុវត្តក្នុងគ្រឹះស្ថានសិក្សាសារធារណៈ និងឯកជន ស្របតាមស្តង់ដារនៃក្រសួងអប់រំ យុវជន និងកីឡា។
ប្រព័ន្ធនេះត្រូវ បានបង្កើតឡើងដើម្បីធ្វើបច្ចុប្បន្នភាព និងបំផ្លាស់ប្តូរការងាររដ្ឋបាលសាលារៀនបែបប្រពៃណី (ក្រដាស) មកជាប្រព័ន្ធឌីជីថលឆ្លាតវៃតាមរយៈ Mobile App និង Web System។
🔑 មុខងារ និងអត្ថប្រយោជន៍សំខាន់ៗរបស់ Wiki School៖
1.ការគ្រប់គ្រងវត្តមាន (Digital Attendance):កត់ត្រាវត្តមានរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជារៀងរាល់ថ្ងៃតាមប្រព័ន្ធឌីជីថល (រហ័ស និងមានតម្លាភាព)។
2.ការគ្រប់គ្រងពិន្ទុ និងប្រវត្តិសិស្ស (Grading & Profiles):ជួយគ្រូបង្រៀនក្នុងការបញ្ចូលពិន្ទុ រៀបចំចំណាត់ថ្នាក់សិស្ស និងរក្សាទុកប្រវត្តិសិក្សារបស់សិស្សម្នាក់ៗយ៉ាងមានសុវត្ថិភាព។
3.ទំនាក់ទំនងរវាងសាលារៀន និងអាណាព្យាបាល (Parent-School Communication):អាណាព្យាបាលអាចតាមដានវត្តមាន ពិន្ទុ កាលវិភាគ កិច្ចការផ្ទះ និងការជូនដំណឹងផ្សេងៗរបស់កូនៗបានភ្លាមៗតាមរយៈកម្មវិធីលើទូរស័ព្ទដៃ។
4. ថ្នាក់រៀនឌីជីថល (Digital Classroom / E-Learning):សម្រួលដល់ការដាក់កិច្ចការផ្ទះ ការចែករំលែកឯកសារសិក្សា (PDF, Video) និងការប្រឡង ឬតេស្តសមត្ថភាពតាមអនឡាញ។
5. ការគ្រប់គ្រងរបាយការណ៍ និងទិន្នន័យ (Data & Reporting): ជួយដល់គណៈនាយកសាលា និងការិយាល័យ/មន្ទីរអប់រំ ក្នុងការទាញយករបាយការណ៍ស្ថិតិសាលារៀនបានឆាប់រហ័ស និងកាត់បន្ថយការប្រើប្រាស់ក្រដាស។