Doung Sitha

Doung Sitha News

05/05/2026
01/04/2026

ឆេងម៉េង​ ជុំបងប្អូន​ ១ឆ្នាំម្តង​ កាលថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០២៦​ ចាស់ៗសប្បាយចិត្ត

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូ...
24/03/2026

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន ។

កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ...
17/03/2026

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយ...
06/03/2026

សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

14/02/2026

១៤​ កុម្ភៈ

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយ...
22/03/2025

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃេីញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២០-២២ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

27/02/2025
21/02/2025

Address

Road 5
Pursat

Telephone

+85510321117

Website

Alerts

Be the first to know and let us send you an email when Doung Sitha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Doung Sitha:

Shortcuts

Share

Category