វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក

  • Home
  • Cambodia
  • Puok
  • វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សម្រាប់ស្វែងយល់អំពី ចំណេះ នឹងជំនាញ

16/12/2025

គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សូមជូនដំណឹងដល់បងប្អូនភាសសឹក អាចយកកូនមកចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅសាលាបាន។សូមអរគុណ!

នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សូមជូនដំណឹងដល់លោក លោកស្រីជាមាតាបិតាឬអាណាព្យាបាលសិស្ស និងកូនៗសិស្សានុសិស្ស ទាំងអស់...
22/10/2025

នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សូមជូនដំណឹងដល់លោក លោកស្រីជាមាតាបិតាឬអាណាព្យាបាលសិស្ស និងកូនៗសិស្សានុសិស្ស ទាំងអស់ជ្រាបថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ សិស្សានុសិស្សទាំងអស់ត្រូវចាប់ផ្តើមចូលមកសាលាដើម្បីមើលបញ្ជីឈ្មោះតាមកម្រិតថ្នាក់ សម្អាតថ្នាក់ កត់កាលវិភាគ និងរៀនបទបញ្ជាផ្ទៃក្នុងសាលា តាមថ្នាក់រៀងៗខ្លួនចាប់ពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥នេះតទៅ និងដើម្បីត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥ -២០២៦នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះផងដែរ។
-ថ្នាក់ទី១០ ទី១១ ទី១២ និងសិស្សបច្ចេកទេសឆ្នាំទី១.២និងទី៣ មកមើលពេលព្រឹកម៉ោង៧.០០តទៅ។
-ថ្នាក់ទី៧.៨ និងទី៩ មកមើលពេលរសៀល ម៉ោង២.០០តទៅ
****សម្លៀកបំពាក់ឯកសណ្ធានសិស្ស
សូមលោក លោកស្រីជាមាតាបិតាឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ!

នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សូមជម្រាបជូនដល់លោក លោកស្រីជាមាតាបិតា និងសិស្សានុសិស្សទាំងអស់ជ្រាបថា សម្រាប់ឆ្នាំស...
26/09/2025

នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក សូមជម្រាបជូនដល់លោក លោកស្រីជាមាតាបិតា និងសិស្សានុសិស្សទាំងអស់ជ្រាបថា សម្រាប់ឆ្នាំសិក្សានាំ២០២៥-២០២៦នេះ សិស្សានុសិស្សត្រូវមកយកពាក្យសុំចូលរៀនតាមកម្មវិធីដូចខាងក្រោម:
-ថ្នាក់ទី៧ថ្មី យកពាក្យថ្ងៃទី០១.១០.២០២៥ ម៉ោង២.០០រសៀល
-ថ្នាក់ទី១០ថ្មី យកពាក្យថ្ងៃទី០១.១០.២០២៥ ម៉ោង៨.០០ព្រឹក
-ថ្នាក់ទី១១ថ្មី យកពាក្យថ្ងៃទី០២.១០.២០២៥ ម៉ោង៨.០០ព្រឹក
-ថ្នាក់ទី៨ថ្មី យកពាក្យថ្ងៃទី០២.១០.២០២៥ ម៉ោង២.០០រសៀល
-ថ្នាក់ទី១២ថ្មី យកពាក្យថ្ងៃទី០៣.១០.២០២៥ ម៉ោង៨.០០ព្រឹក
-ថ្នាក់ទី៩ថ្មី យកពាក្យថ្ងៃទី០៣.១០.២០២៥ ម៉ោង២.០០រសៀល
-សិស្សបច្ចេកទេសឆ្នាំទី២ និងទី៣ យកពាក្យថ្ងៃទី០៤.១០.២០២៥ ម៉ោង៨.០០ព្រឹក
-សិស្សត្រួតថ្នាក់ សិស្សបោះបង់ សិស្សប្រឡងឡើងថ្នាក់ជាប់និងធ្លាក់ យកពាក្យនៅថ្ងៃទី១០.១០.២០២៥។
សូមលោក លោកស្រីជាមាតាបិតា ឬអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ជ្រាបជាព៌តមាន សូមអរគុណ!

20/09/2025
08/08/2025
ជាការដឹងគុណដល់វីរៈកងទ័ពដ៏អង់អាចក្លាហានឈរជើងដ៏រឹងមាំនៅជួរមុខការពារទឹកដីមិនឲ្យសត្រូវសៀមចូលមកឈ្លានពានទឹកដីបាននៅក្នុងតំបន់ប្...
07/08/2025

ជាការដឹងគុណដល់វីរៈកងទ័ពដ៏អង់អាចក្លាហានឈរជើងដ៏រឹងមាំនៅជួរមុខការពារទឹកដីមិនឲ្យសត្រូវសៀមចូលមកឈ្លានពានទឹកដីបាននៅក្នុងតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការគ្រប់គ្រងសាលា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងបានការចូលរួមពី ឯកឧត្តម លោក លោកស្រីសប្បុរសជន ព្រមទាំងបងប្អូនអាជីវករក្នុងស្រុកពួក បានរួមសាមគ្គីគ្នាធ្វើជាលើកទី២ ជាអាហារក្រៀម(អំបុកលីងជាមួយសាច់ជ្រូក សាច់មាន់) ចំនួន២៤២៧កញ្ចប់ (ដោយក្នុង១កញ្ចប់មានទឹកសុទ្ធកម្ពុជា១ដប) រួមជាមួយថ្នាំពេទ្យ ធូបមូស គ្រឿងទេសជាច្រើនទៀត សរុបអស់ថវិកា ១៦៣២០០០០រៀល។
យើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់កងកម្លាំងដ៏ក្លាហានរបស់យើង សូមឲ្យមានសុខភាពល្អកម្លាំងមាំមួនឈ្នះខ្មាំងសត្រូវជានិច្ច។ជាមួយគ្នានេះក្នុងនាមគណៈគ្រប់គ្រងក៏សូមជូនពរដល់ឯកឧត្តម លោក លោកស្រី លោកគ្រូ អ្នកគ្រូ កូនៗសិស្សនុសិស្សសប្បុរសជនជាតិ អន្តរជាតិ បងប្អូនអាជីវករទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ សូមជួបតែនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

តាមរយៈសកម្មភាពស្ម័គ្គចិត្តរបស់យុវជនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានធ្វើសកម្មភាពរៃអង្គាសថវិកាមូលនិធិដើម្បីជួយដល់វីរ...
06/08/2025

តាមរយៈសកម្មភាពស្ម័គ្គចិត្តរបស់យុវជនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានធ្វើសកម្មភាពរៃអង្គាសថវិកាមូលនិធិដើម្បីជួយដល់វីរៈកងទ័ពដ៏ក្លាហានរបស់យើង ដែលហ៊ានពលីជីវិតដើម្បីការពារទឹកដីពីសំណាក់ចោរសៀមឈ្លានពាន។សកម្មភាពរៃនេះបានធ្វើនៅស្តុបផ្សារពួក និងក្នុងផ្សារពួក ហើយបានការចាប់អារម្មណ៍ និងចូលរួមដោយទឹកចិត្តសាមគ្គីចែករលែកតាមសទ្ធាពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានធ្វើដំណើរតាមផ្លូវ និងលោក លោកស្រីដែលជាអាជីវករយ៉ាងច្រើនកុះករ។
ថវិកាដែលប្រមូលបានចំនួន ៧៦០៣៣០០រៀល ថវិកានេះសាលាបានយកទៅជួយនិងជូនដល់:
១.បុណ្យសពវីរៈកងទ័ពជួរមុខ អនុសេនីឯក អ៊ុន ឡាវហុង នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប (ពលីនៅភ្នំទ្រព្យ) ចំនួន ១០០០០០០រៀល។
២.បុណ្យសពវីរៈកងទ័ពជួរមុខ ជៃ លឹង នៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន ១០០០០០០រៀល។
៣.បុណ្យសពវីរៈកងទ័ពជួរមុខ ព្រីនបាលឯក ឆាត ឈាន នៅភូមិព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ពលីនៅភ្នំទ្រព្យ) ចំនួន ១០០០០០០រៀល។
៤.ជួយសម្ភារៈប្រើប្រាស់ និងកញ្ចប់អាហារដល់ប្រជាជនភៀសសឹកចំនួន២០០គ្រួសារនៅវត្តសុវណ្ណបុទម ស្រុកវ៉ារិន ខេត្តសៀមរាប អស់ថវិកា ៣២៤៦០០០រៀល។
៥.ជួយដល់កងទ័ពជួរមុខកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពវ៉ារិន ចំនួន ៤៥៥០០០រៀល។
៦.ចូលរួមធ្វើអាហារក្រៀមដល់កងទ័ពកំពុងឈរជើងនៅប្រាសាទតាមាន់ ប្រាសាទតាក្របី ចំនួន១០០០០០០រៀល។
ក្នុងនាមគណៈគ្រប់គ្រង សូមថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជាទីបំផុតជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសប្បុរសជនទាំអស់ ហើយសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករទាំងអស់សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមឲ្យមានសុខភាពហើយជោគជ័យគ្រប់ភារកិច្ច។

ពិធីហែវិសាខ​បូជាដែល​មានលោកគ្រូ​អ្នកគ្រូ​ និងសិស្សានុសិស្ស​ចូលរួម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។ វត្តពួក​ ថ្ងៃអាទិត្យ ១៥កើត ខ...
11/05/2025

ពិធីហែវិសាខ​បូជាដែល​មានលោកគ្រូ​អ្នកគ្រូ​ និងសិស្សានុសិស្ស​ចូលរួម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។ វត្តពួក​ ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

Address

6
Puok

Telephone

+85512898699

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category