24/08/2026
#សកម្មភាពសិស្សានុសិស្សជំនាញផលិតកម្មសត្វនិងបសុព្យាបាល កម្រិត (៩+២) សរុបចំនួន ១៤ នាក់ ស្រី ០៦ នាក់ ដែលបានចុះកម្មសិក្សា និងអនុវត្តលេីបច្ចេកទេសចិញ្ចឹមសត្វបក្សីរួមមាន ការបង្កាត់ភ្ញាស់ ការផ្សំចំណី ការថែទាំ ព្យាបាល និងចាក់វ៉ាក់សាំងលេីសត្វបក្សី នៅកសិដ្ឋានមេីមឈូកខេធី ស្ថិតនៅភូមិព្រៃចម្ការ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
24/08/2026
#សកម្មភាពសិស្សានុសិស្សជំនាញអេឡិចត្រូនិក កម្រិត (៩+២) ចុះប្រតិបត្តិដោយការរៀបចំបង្គុំអគ្គិសនី ការជួសជុល ការថែទាំម៉ាស៊ីនត្រជាក់ និងបរិក្ខារប្រេីប្រាស់នានានៅក្នុងសហគមន៍មូលដ្ឋាន នៃស្រុកកំចាយមារ ខេត្តព្រៃវែង។
24/08/2026
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
#គណៈគ្រប់គ្រង វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ០២រូប បានទំនាក់ទំនង និងដឹកនាំសិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេស ចំនួន ០៥រូប ជំនាញក្សេត្រសាស្ត្រ កម្រិត (៩+២) ចុះកម្មសិក្សា នៅរោងសិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី ដែលស្ថិតនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
03/08/2026
សិស្សថ្នាក់អប់រំបច្ចេកទេស វិទ្យាស្ថានអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារបានប្រឡងបញ្ចប់ឆ្នាំ កម្រិត៩+១ កម្រិត៩+២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ទទួលបាននិទ្ទេសA ចំនួន១៦រូប ក្នុងឆ្នាំសិក្សា ២០២៥-២០២៦🥰
30/07/2026
#សកម្មភាពសិស្សផ្នែកអប់រំបច្ចេកទេសឆ្នាំទី៣ របស់វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ នៅមណ្ឌល: សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង #ឡើងធ្វើបទបង្ហាញការពារកិច្ចការគម្រោង ដើម្បីបំពេញលក្ខខណ្ឌក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត៣ សម័យប្រឡង ២២ កក្កដា ២០២៦
24/07/2026
#មណ្ឌលប្រឡង៖ #សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
#វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានកំពុងដំណើរការវិញ្ញាសាផ្ទាល់មាត់ និងវិញ្ញសាប្រតិបត្តិ។ សូមអរគុណ!
23/07/2026
ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
#មណ្ឌលប្រឡង៖ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង
វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានរៀបចំដំណើរការប្រឡងបញ្ចប់ឆ្នាំទី១ ទី២ និងប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ #សម័យប្រឡង៖ ២២-កក្កដា-២០២៦
ក្នុងនោះបេក្ខជនដែលត្រូវមកប្រឡងរួមមាន ៥ជំនាញ គឺជំនាញអេឡិចត្រូនិក ក្សេត្រសាស្ត្រ បសុវប្បកម្ម គណនេយ្យ និងវិទ្យាសាស្តកុំព្យូទ័រ និងមានបេក្ខជនសរុប ចំនួន ២៩៧ នាក់ ស្រី ១៤៤ នាក់ ស្មើនឹងចំនួន ១៩ បន្ទប់ ៕