21/08/2026
ថ្ងៃទី២០ សីហា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ លោកយាន សំបូរ សាកលវិទ្យាធិការរង តំណាងអោយឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានចុះអនុស្សណៈយោគយល់គ្នារវាងសាកលវិទ្យាល័យហុងវុង (Hung Voung University) ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្នុងគោលបំណង៖
១.ផ្លាល់ប្តូរសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក
២.ផ្លាស់ប្តូរនិស្សិត
៣.អនុវត្តគម្រោង និងបោះពុម្ពរួមគ្នា
៤.សហការអភិវឌ្ឍន៍កម្មវិធីសិក្សា និងមុខវិជ្ជា
៥.សហការរៀបចំសន្នសិទ្ធី និងសិក្ខាសាលា
#សាកលវិទ្យាល័យជាតិជាសុីមកំចាយមារ #
18/08/2026
🎓🌱 ឱកាសសិក្សាសម្រាប់យុវជនកម្ពុជា!
🏫 សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្ស និងបេក្ខជនទាំងអស់ អំពី ការចុះឈ្មោះប្រឡងយកអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ 🎓
✨ ជ្រើសរើសជំនាញដែលសមស្របនឹងចំណង់ចំណូលចិត្ត និងអនាគតការងាររបស់អ្នក៖
🌱 ក្សេត្រសាស្ត្រ(កសិកម្ម)
💻 វិទ្យាសាស្ត្រកុំព្យូទ័រ
🐐 ផលិតកម្មសត្វ និងបសុព្យាបាល
📚 និងជំនាញសិក្សាផ្សេងៗទៀត
💰 មានអាហារូបករណ៍ ១០០% សម្រាប់និស្សិតដែលមានលក្ខខណ្ឌសមស្រប និងមានការគាំទ្រសម្រាប់ការសិក្សា។
📅 ឆ្នាំសិក្សា៖ ២០២៦–២០២៧
📞 សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
☎️ 097 8281 168
☎️ 077 744 447
☎️ 010 224 484
🌐 www.nuck.edu.kh
📧 [email protected]
👉 ចាប់ផ្តើមថ្ងៃនេះ ដើម្បីកសាងចំណេះដឹង និងអនាគតរបស់អ្នកនៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ!
#សាកលវិទ្យាល័យជាតិជាសុីមកំចាយមារ #ចូលរៀន2026_2027 #អាហារូបករណ៍ #ការអប់រំ #អនាគតយុវជនកម្ពុជា
17/08/2026
ឱកាសសម្រាប់ប្អូនៗ មានសញ្ញាប័ត្រមធ្យមសិក្សាបច្ចេកទេស និងទុតិយភូមិ (បរិញ្ញាបត្រ) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទទួលបានអាហារូបករណ៍សហភាពអ៊ឺរ៉ុប ។
ទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
នៅ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ។ សូមទំនាក់ទំនង Telegram 097 8281 168
16/08/2026
🎓 ឱកាសសិក្សា សម្រាប់អនាគតដ៏ភ្លឺស្វាង! ✨
ចាប់ផ្តើមកសាងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះ 📚🌱
ប្រឹក្សាយោបល់លើមុខជំនាញ ចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ តទៅហើយ!!
#ឱកាសសិក្សា #ការអប់រំ #អនាគត
14/08/2026
រៀននៅ NUCK កាត់បន្ថយចំណាយ បង្កើនឱកាសសម្រាប់អនាគត! មិនចាំបាច់ទៅឆ្ងាយ ដើម្បីសម្រេចក្តីស្រមៃនៃការសិក្សានោះទេ។ 💙
សម្រាប់ប្អូនៗដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ និងចង់សន្សំសំចៃថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងចំណាយប្រចាំថ្ងៃ 👉 ការជ្រើសរើសសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ គឺជាជម្រើសដ៏ឆ្លាតវៃ។
📚 រៀនបានជិតគ្រួសារ
💰 កាត់បន្ថយការចំណាយ
🎯 ផ្តោតលើការសិក្សា
🌱 ត្រៀមខ្លួនសម្រាប់អនាគត
កុំឱ្យចម្ងាយ និងជីវភាពក្លាយជាឧបសគ្គចំពោះការសិក្សា។ អនាគតរបស់ប្អូន ចាប់ផ្តើមពីជម្រើសថ្ងៃនេះ!
#ចូលរៀនឆ្នាំសិក្សា2026_2027 #រៀនជិតផ្ទះ #ឱកាសសិក្សា #អនាគតរបស់អ្នក
10/08/2026
🎓📚 ឱកាសថ្មីសម្រាប់អនាគតរបស់អ្នក! 📚🎓
🏫 សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (NUCK)
ប្រកាសជ្រើសរើសនិស្សិតចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
តើអ្នកទើបបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ឬកំពុងស្វែងរកឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាមែនទេ?
👉 កុំឱ្យឱកាសល្អនេះកន្លងផុត!
ចាប់ផ្តើមជំហានថ្មី ដើម្បីកសាងចំណេះដឹង ជំនាញ និងអនាគតរបស់អ្នកជាមួយ NUCK 🎓✨
🌟 ហេតុអ្វីគួរជ្រើសរើស NUCK?
✅ កម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ
✅ ផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង
✅ លើកកម្ពស់ជំនាញវិជ្ជាជីវៈ ស្រាវជ្រាវ និងនវានុវត្តន៍
✅ មានមហាវិទ្យាល័យ និងកម្មវិធីសិក្សាជាច្រើនសម្រាប់ជ្រើសរើស
✅ បរិយាកាសសិក្សាល្អ និងឱកាសអភិវឌ្ឍសមត្ថភាពនិស្សិត
🎯 កុំគ្រាន់តែស្រមៃពីអនាគត—ចាប់ផ្តើមកសាងវានៅថ្ងៃនេះ!
📌 ឆ្នាំសិក្សា៖ ២០២៦–២០២៧
📌 ចុះឈ្មោះចូលរៀន៖ ឥឡូវនេះ
📞 ព័ត៌មាន និងការចុះឈ្មោះ៖ Telegram៖
☎️ 012 358 894
☎️ 015 358 894
☎️ 097 828 1168
🌐 គេហទំព័រ៖ www.nuck.edu.kh
📍 សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
ផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង
📍 សាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តកំពង់ចាម Tel: 076 5555 788,093 850 888,088 578 1111
📍 សាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារខេត្តព្រៃវែង Tel: 017 555 206, 081 920 920,066 974 030
💙 NUCK — ចំណេះដឹងថ្ងៃនេះ ជាអនាគតថ្ងៃស្អែក! 🎓
សូមចែករំលែក (Share) ដើម្បីឱ្យប្អូនៗ និងយុវជនដែលកំពុងស្វែងរកឱកាសបន្តការសិក្សា បានទទួលព័ត៌មាននេះ។ 🙏
#ឆ្នាំសិក្សា២០២៦_២០២៧ #ចូលរៀន២០២៦_២០២៧ #សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ #អប់រំសម្រាប់អនាគត #ចំណេះដឹង #នវានុវត្តន៍ #អនាគតរបស់អ្នក
09/08/2026
ជូនពរប្អូនៗថ្នាក់ទី12 ឆ្នាំនេះ បានទទួលលទ្ធផលល្អ ថ្ងៃស្អែក
07/08/2026
🎓🎉 ឱកាសពិសេស! អាហារូបករណ៍ ៤០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា ២០២៦–២០២៧
✨ កំពុងស្វែងរកសាកលវិទ្យាល័យ និងជំនាញដែលសមនឹងអនាគតរបស់អ្នកមែនទេ?
សាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តកំពង់ចាម ផ្តល់ជូន ការប្រឹក្សាជ្រើសរើសជំនាញ ដោយឥតគិតថ្លៃ និង អាហារូបករណ៍ ៤០% សម្រាប់ថ្នាក់បរិញ្ញាបត្រ។
📞 សូមទាក់ទង៖
076 5555 788 | 093 850 888 | 088 578 1111
📲 Telegram៖ https://t.me/nuck_kc
⏰ សូមរួសរាន់ទាក់ទងឥឡូវនេះ ដើម្បីទទួលបានអាហារូបករណ៍។
🎓 « សាកលវិទ្យាល័យ ជាស្ពានចម្លងអ្នកទៅរកភាពរុងរឿង »
#ចុះឈ្មោះចូលរៀន២០២៦ #កំពង់ចាម
05/08/2026
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រីមាសទី២ និងកំណត់ទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំសិក្សា ២០២៥–២០២៦
នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (NUCK) បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារត្រីមាសទី២ និងទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុង បូរាត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ នាយកប្រតិបត្តិសាខាសាកលវិទ្យាល័យ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារត្រីមាសទី២ និងទិសដៅអនុវត្តការងារសម្រាប់ត្រីមាសទី៣ ឆ្នាំសិក្សា ២០២៥–២០២៦ ដោយបានបង្ហាញពីសមិទ្ធផលសំខាន់ៗ ការអនុវត្តការងារតាមផែនការ បញ្ហាប្រឈម និងអាទិភាពយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាពីសមាជិកអង្គប្រជុំរួចមក ឯកឧត្តមបណ្ឌិត អ៊ុង បូរាត ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការ ដែលបានដឹកនាំ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី២។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងសាស្ត្រាចារ្យទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍសាកលវិទ្យាល័យ។
ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពលើទិសដៅអនុវត្តការងារអាទិភាពសម្រាប់ត្រីមាសទី៣ ដោយផ្តោតលើ៖
🔹 បន្តធ្វើទំនើបកម្មកម្មវិធីសិក្សាផ្អែកលើលទ្ធផល (Outcome-Based Education: OBE)
🔹 ពង្រឹងអភិបាលកិច្ចស្ថាប័ន និងប្រព័ន្ធធានាគុណភាពអប់រំ (Internal Quality Assurance: IQA)
🔹 លើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន
🔹 ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន ការរៀន ការស្រាវជ្រាវ និងការគ្រប់គ្រង
🔹 បន្តកសាងសមត្ថភាពបុគ្គលិក សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ
🔹 ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ
🔹 លើកកម្ពស់ឧត្តមភាពផ្នែកស្រាវជ្រាវ និងជំរុញការស្រាវជ្រាវរបស់និស្សិត
🔹 រៀបចំពិព័រណ៍ស្នាដៃនិស្សិត និងជំរុញនវានុវត្តន៍
🔹 កែលម្អការផ្សព្វផ្សាយព័ត៌មាន និងរូបភាពសាកលវិទ្យាល័យតាមរយៈ NUCK Official Page និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការផ្សេងៗ
សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បន្តប្តេជ្ញាលើកកម្ពស់គុណភាពអប់រំ ការស្រាវជ្រាវ នវានុវត្តន៍ អភិបាលកិច្ចល្អ និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
03/08/2026
ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ បានអញ្ជើញចូលរួមក្នុងពិធីបិទកម្មវិធី UniPreneurCamp Cluster 5 នៃ UniPreneur Program – Season 4 និងបានសម្តែងនូវការអបអរសាទរចំពោះនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សានានា ដែលបានបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត និងស្មារតីសហគ្រិនភាពយ៉ាងលេចធ្លោក្នុងកម្មវិធីនេះ។
ជាពិសេស ឯកឧត្តមបណ្ឌិតបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ ក្រុម សហគ្រិន Gen Z មកពី សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម ដែលបានដណ្តើម ជ័យលាភីលេខ១ (Champion) ក្នុងចំណោមក្រុមចូលរួមប្រកួតជាង ៦០ក្រុម។ សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាព ភាពច្នៃប្រឌិត ស្មារតីធ្វើការជាក្រុម និងសក្តានុពលរបស់និស្សិត NUCK ក្នុងការអភិវឌ្ឍគំនិតអាជីវកម្ម និងនវានុវត្តន៍។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សិត ខន ក៏បានលើកទឹកចិត្តដល់និស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ឱ្យបន្តហ៊ានគិត ហ៊ានសាកល្បង ហ៊ានច្នៃប្រឌិត និងមិនបោះបង់ក្តីស្រមៃ ដើម្បីក្លាយជាសហគ្រិន និងអ្នកដឹកនាំការផ្លាស់ប្តូរនាពេលអនាគត។