Mony Chort Tech Institute

Mony Chort Tech Institute

Share

Mony Chort Tech School is committed to providing students in Cambodia with the necessary skills

14/11/2024

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
______________________________
ព្រះរាជពិធីនេះ ប្រទេសកម្ពុជាតែងតែប្រារព្ធឡើងនារដូវទឹកស្រកបុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនា ដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែងតែប្រារព្ធ ក្នុងរយៈពេល ៣ ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។

13/11/2024

សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកនាឱកាសពិធី “បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក”។

09/11/2024

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាខួបទី ៧១ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

05/11/2024

ទស្សនៈ និងប្រវត្តិរូបសង្ខេបរបស់អ្នកគ្រូ “ជាវ ឆេងហួរ” ដែលជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាពហុវិជ្ជាមុន្នីជោតិ (M.T.I)

04/11/2024

បទ៖ “សាលាពហុវិជ្ជាមុន្នីជោតិ”
លំនាំបទពីដើម៖ “ចម្រៀងឥតព្រាងទុក”
និពន្ធទំនុកច្រៀងថ្មី៖ លោកគ្រូ “ឡូត ហ្វីលីព” (MA in TESOL)
______________________________
ចុះឈ្មោះចូលរៀនថ្ងៃនេះ លើថ្នាក់ភាសាអង់គ្លេស ឆ្នាំសិក្សា ២០២៤-២០២៥
កូនៗរបស់លោកអ្នកនឹងទទួលបានអាហារូបករណ៍ ១០០% លើថ្នាក់ភាសាខ្មែរ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ៖
016 540 553(Telegram) / 012 505 706 / 097 8 63 64 65
ទីតាំងទី១៖ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
ទីតាំងទី២៖ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង
យើងខ្ញុំធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ ម៉ោង 5:00 ល្ងាច

Photos from Mony Chort Tech Institute's post 29/10/2024

ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
__________________________________
ពិធីប្រគល់វិញ្ញាបនបត្រភាសាខ្មែរ-អង់គ្លេស និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្សជ័យលាភី និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥។

Certificate Awarding Ceremony of Khmer and English, Certificate of Appreciation to the Out-standing Students and New Year Academic Opening, 2024-2025

28/10/2024

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ជាខួបទី ២០(២៩ តុលា ២០០៤ - ២៩ តុលា ២០២៤) នៃព្រះរាជវរោកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។
King's Coronation Day

28/10/2024

“សាលាពហុវិជ្ជាមុន្នីជោតិ” មានកិត្តិយស សូមគោរពអញ្ជើញមាតាបិតា និងអាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងអស់ចូលរួមក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេស-ខ្មែរ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សជ័យលាភី និងបើកបវេសនកាលឆ្នាំសិក្សាថ្មី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨ : ០០ នាទីព្រឹក រហូតដល់ម៉ោង ១០ : ៣០ ព្រឹក ដែលស្ថិតនៅទីតាំងនៃសាខាទី ១៖ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមមាតាបិតា និងអាណាព្យាបាល ព្រមទាំងសិស្សា- នុសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមកុំបីអាក់ខានឡើយ។ សូមអរគុណ!

14/10/2024

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" (១៥ តុលា ២០១២ - ១៥ តុលា ២០២៤)។
(King Father's Commemoration Day)

07/10/2024

ទស្សនៈ និងប្រវត្តិរូបសង្ខេបរបស់លោកគ្រូ “ស៊ុន កាន” ដែលជាប្រធានផ្នែក ភាសាអង់គ្លេស នៅសាលាពហុវិជ្ជាមុន្នីជោតិ (M.T.I)

04/10/2024

#សាលាពហុវិជ្ជាមុន្នីជោតិ
Job Announcement
We’re Hiring Chinese Teachers!
_________________________
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ៖
016 540 553(Telegram) / 012 505 706 / 097 8 63 64 65
ទីតាំងទី១៖ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
ទីតាំងទី២៖ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង
យើងខ្ញុំធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ ម៉ោង 5:00 ល្ងាច

01/10/2024

សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Prey Vêng
855