អនុវិទ្យាល័យ កំពង់ប្រាំង

អនុវិទ្យាល័យ កំពង់ប្រាំង

Share

អនុវិទ្យាល័យ កំពង់ប្រាំង ស្ថិតនៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 20/05/2026

គណៈគ្រប់គ្រង​សាលា​និងលោក​គ្រូ​អ្នកគ្រូ​សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងស្រី​ យឹម​ ម៉ារីយ៉ា​ (Mariya Yim) ដែលបានឧបត្ថម្ភថវិកាចំនួន$50 ក្នងការរួមចំណែកចាក់ដីខាងក្រោយសាលា។ សូមជូនពរបងស្រីនិងក្រុមគ្រួសារមានសុខភាពល្អ ប្រកបការងារអ្វីបានសម្រេចតាមប្រាថ្នា និងសមប្រកបដោយពុទ្ធពរបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏🇰🇭🏫

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 19/05/2026

សូមថ្លែងអរគុណដល់រដ្ឋបាលឃុំកំពង់ប្រាំងបានឧបត្ថម្ភថវិកាចំនួន200.000រៀលដល់ការចាក់ដីខាងក្រោយអគារសិក្សា ។សូមគោរពជូនពររដ្ឋាបាលឃុំកំពង់ប្រាំង អោយជួបប្រទះតែ​ពុទ្ធពរ​ទាំងបួន​ប្រកា គឺ អាយុ វណ្ណៈ សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត។ សូមអរគុណ!

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 15/05/2026

គណៈគ្រប់គ្រងសាលា លោកនាយក​លោកគ្រូ​អ្នកគ្រូ​ព្រមទាំងសិស្សានុសិស្សទាំងនៃអនុវិទ្យាល័យកំពង់ប្រាំង សូមជម្រាបជូន​អាណាព្យាបាលសិស្ស និងសប្បុរសជនជិតឆ្ងាយទាំងអស់បានជម្រាប អនុវិទ្យាល័យ កំពង់ប្រាំង បានចាក់ដីខាងក្រោយអគារសិក្សាអស់ចំនួន31ឡានស្មើនិងថវិកា​ 2,​232,000៛ (1ឡាន=72,000៛) ដោយសាលាមានការខ្វះខាតថវិកា អោយថ្លៃអាចម៍ដី សូមអំពាវនាវ​ដល់អាណាព្យាបាលសិស្ស និងសប្បុរសជនជិតឆ្ងាយ​ មេត្តាចូលរួម​ចំណែកក្នុងការចាក់ដីក្នុងសាលាអនុវិទ្យាល័យកំពង់ប្រាំង ដោយក្ដីគោរពពីខ្ញុំបាទនាយកសាលា។សូមអរគុណ

18/04/2026

សេចក្តីជូនដំណឹង
សូមជម្រាបជូន ដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សជ្រាបថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នឹងចូលរៀននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សូមប្អូនៗសិស្សានុសិស្ស ចូលរួមគោរពបទបញ្ជាផ្ទៃក្នុងសាលា!
ជាពិសេស​ចំពោះ​សិស្សណាដែលលាបថ្នាំពណ៌ សូមប្ដូរពណ៌សក់មកខ្មៅវិញជាកំហិត!
អនុវិទ្យាល័យ កំពង់ប្រាំង

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 18/02/2026

សកម្មភាព​នៃដំណើរការប្រឡងឆមាសលើកទី១ ថ្នាក់ទី ៩ _២០២៦
វិញ្ញាសា​: តែងសេចក្តី​
#អនុវិទ្យាល័យកំពង់ប្រាំង

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 18/02/2026

តាំងនាមគណ:កម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ #អនុវិទ្យាល័យកំពង់ប្រាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Ridgewood Cambodia Project ដែលបានជួយជាថវិកាលាបថ្នាំអគាសិក្សាមួយខ្នងមាន៥បន្ទប់ កុំព្យូទ័រចំនួន ៥គ្រឿង Wi-Fi សម្រាប់បម្រើឱ្យការសិក្សា សម្ភារៈសិក្សា និងសម្ភារៈកីឡាមួយចំនួនផងដែរ។
សូមគោរពជូនពរដល់ Ridgewood Cambodia Project និងសមាជិកទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដី ចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។សូមអរគុណ ។

13/02/2026

ថ្ងៃ​ទី១៣_០២_២០២៦
ការប្រឡងស្មូតកំណាព្យថ្នាក់ស្រុកពារាំង ខេត្តព្រៃវែង
កំណាព្យ: វប្បធម៌​របស់ជាតិយើង បទពាក្យប្រាំពីរ (លំនាំបទសាងព្រះផ្នួស)​ ស្មូត​ដោយយុវតី ស៊ីថា សុមាវតី រៀនថ្នាក់ទី៧ខ នៃ​អនុ​វិទ្យាល័យកំពង់ប្រាំង

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 14/01/2026

សកម្មភាព​នៃការបង្រៀនមេរៀនបំណិនជីវិតការស្ដាប់និងការរៀន(ថ្នាក់ទី7ក)

14/01/2026

សកម្មភាព​សិស្សរៀនក្នុងថ្នាក់

Photos from អនុវិទ្យាល័យ កំពង់ប្រាំង's post 13/01/2026

ប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា។

09/01/2026
Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Address


ភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង
Prey Vêng
14000