យុវជនស្ម័គ្រចិត្តដើម្បីសង្គម

យុវជនស្ម័គ្រចិត្តដើម្បីសង្គម

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជនស្ម័គ្រចិត្តដើម្បីសង្គម, Education, Kandal pagoda, Angkor Reach commune, Preah Sdach district, Prey Vêng.

14/02/2019

សំណេររបស់ម្ចាស់កម្មវិធី​ “KVR Talk Show”
ចំពោះអត្ថន័យផ្កាមួយបាច់នៅថ្ងៃ១៤ កុម្ភៈ​ —————————————————

"ផ្កាមួយបាច់នៅថ្ងៃ១៤កុម្ភៈមិនមែនស្ដែងឱ្យឃើញមនោសញ្ចេតនារបស់មនុស្សប្រុសចំពោះមនុស្សស្រីដែលគេបានឱ្យនោះទេ ពីព្រោះច្បាស់ណាស់បាច់ផ្កាមួយបាច់នោះនាងមិនអាចយកទៅដោះស្រាយបញ្ហាលំបាកនៅក្នុងជីវិតនាងបានឡើយ​ ក្ដីស្រឡាញ់ពិតដែលមនុស្សម្នាក់មានចំពោះដៃគូរបស់ខ្លួនគឺកើតក្ដីគិតគូរដល់សុខទុក្ខ ភាពខ្វះខាត សេចក្ដីត្រូវការភាពចាំបាច់របស់គូស្នហ៍ខ្លួន។ ផ្កាមួយបាច់ដែលបុរសម្នាក់ជូនទៅនារីណាមួយវាគ្រាន់តែរបៀបផ្គាប់ផ្គុនរបស់ប្រុសចារឹកព្រាននារីតែប៉ុនណោះ។​ ហើយការផ្គាប់ផ្គុនទាំងឡាយរបស់មនុស្សប្រុសវាគ្មានអ្វីក្រៅពីសេចក្ដីស្រេកឃ្លានតណ្ហា ឬអារម្មណ៍ភេទនោះទេ។ មានតែមនុស្សស្រីដែលចូលចិត្តរឿងភេទដូចគ្នាទេដែលសប្បាយចិត្តការជូនផ្ការបៀបអត់ប្រយោជន៍ដូច្នោះនោះ។ ស្ត្រីដែលថ្លៃថ្នូរ និងមានស្នេហាក្នុងជម្រៅមនោសញ្ចេតនា ពេលមានមនុស្សប្រុសមកផ្គាប់ផ្គុននាងបែបនេះនាងនឹងកើតអារម្មណ៍មើលងាយមនុស្សប្រុសដែលលង់លិចនឹងផ្លូវភេទដូចនេះ។ នាងអាចនឹងសម្គាល់មនុស្សប្រុសប្រភេទនេះថាជាមនុស្សដែលមានស្នេហាមិនស្មោះ​ ជាមនុស្សគ្មានជម្រៅមនោសញ្ចេតនា និងមានអារម្មណ៍ភេទដឹកមុខ ហើយនាងជាមនុស្សយល់ជ្រៅក្នុងរឿងចិត្តសាស្ត្ររួចនាងអាចនឹងផ្ដាច់ទំនាក់ទំនងជាមួយមនុស្សដែលជាសណ្ដាននៃមនុស្សមានស្នេហាឥតតម្លៃ និងគ្មានមនោសញ្ចេតនាបែបនេះទៀតផង។"

28/09/2018

ចិត្តមេត្តា បង្កើតបានការផ្តល់អោយដោយចិត្តគោរព ចិត្តករុណា បង្កើតបាននូវការផ្តល់អោយ ដោយចិត្តអាណិត ហើយមុទិតាបង្កើតបានការផ្តល់អោយដោយចិត្តដឹងគុណដែលគេបានធ្វើចំពោះខ្លួន។ នៅលើលោកនេះមានតែការអោយដោយចិត្តបីនេះទេ គឺអោយដោយមេត្តា ករុណា និងមុទិតាចិត្ត ដែលជាការអោយគ្មានភាពអាត្មានិយម។ ក្រៅពីការអោយដោយចិត្តបីហ្នឹង ដូចជាអោយក្នុងពិធីសាសនាជាដើម សុទ្ធតែជាការអោយដោយភាពអាត្មានិយមទាំងអស់ ឬហៅម្យ៉ាងទៀតថា ជាការអោយដោយចិត្តផ្គាប់ផ្គុនទាំងអស់៕

12/09/2018

តេីមានមនុស្សប៉ុន្មាននាក់ទៅ ដែលមានសេចក្តីស្នេហាបែបនេះនោះ ?
"ស្នេហាពិត"មានលក្ខណៈសីុជំរៅណាស់​ វាមានរសផ្អែមល្ហែមនិងកក់ក្តៅបំផុតក្នុងជីវិតមនុស្ស តែអភព្វណាស់ដែលមានជីវិត​ មនុស្សភាគតិចបំផុត​ អាចបានស្គាល់រសជាតិនៃស្នេហាពិតនោះ។ ការ"លះបង់"ដែលមានលក្ខណៈយល់យ៉ាងសីុជំរៅ​ និងលំអិត​ អំពីមនោរម្មណ៍​ដៃគូ​ទៅវិញទៅមក និងការយល់យ៉ាងត្រឹមត្រូវអំពីតំលៃនៃ​ការលះបង់នោះ​ ជាលក្ខណៈមិនអាចខ្វះបាននៃ"ស្នេហាពិត"។ មានក្តីស្រឡាញ់បែបហួងហែងដែលជាក្តីស្រឡាញ់បែបស្នេហាហើយ​ មានភាពស្មោះត្រង់នឹងក្តីស្នេហានោះហើយ​ តែបើសមត្ថភាពនៃការយល់ពីមនោរម្មណ៍នៃដៃគូមិនបានសីុជំរៅទេ​ នោះទំនាក់ទំនងស្នេហារបស់ពួកគេក៏នៅតែមិនអាចបង្កើតបានជំរកអត់រូបដ៏កក់ក្តៅមួយសំរាប់ជីវិតពួកគេដែរ។ ស្នេហាពិត​ ត្រូវតែបង្កើតបានជំរកគ្មានរូបរាងមួយដែលផ្តល់នូវភាពក្តៅបំផុត​ដែលគ្មានជំរកណាលើលោកអាចផ្តល់ភាពកក់ក្តៅស្មើនឹងជំរកដែលបង្កើតឡើងដោយស្នេហាពិតឡើយ។ គ្មានស្នេហាពិត​ ជីវិតពិតជាឯកោណាស់​ អន្ទះអន្ទែងណាស់​ សោកសង្រេងណាស់ ល្ហល្ហេវណាស់​។ ដោយមិនផ្អែកលើភាពមានទ្រព្យឬអត់ទ្រព្យ​ ឬនៅឆ្ងាយឬជិតគ្នាឡើយ​ ទោះចំងាយរាប់លានយោជពីគ្នាក៏ដោយ​ ក៏ជំរកដែលបង្កើតដោយស្នេហាពិតនោះ​ នៅតែអាចផ្តល់ភាពកក់ក្តៅ​ ផ្អែមល្ហែម​ និងការរំភើបញាប់ញ័រដល់ជីវិតគូស្នេហ៍នៃស្នេហាពិតនោះបានដែរ។ ដោយភាពឯកកោ​ខ្លាំងពេក​ និងចិត្តដែលមានតំរូវការភេទខ្ពស់​ មនុស្សច្រើនបំផុតបានយកស្នេហាយ៉ាងរោលរាលបែបជាស្នេហាភេទ​ មកធ្វើជាជំរកអោយជីវិតពួកគេ​ ជំនួសអោយជំរកដែលបង្កើតដោយស្នេហាពិត។ ការផ្តល់អោយក្នុងស្នេហាពិត​ មានលក្ខណៈជាការលះបង់​ តែការផ្តល់អោយក្នុងស្នេហារោលរាលបែបភេទ​ ត្រឹមតែជាការផ្គាប់ផ្គុន​ យកចិត្តយកថ្លើម​ ដើម្បីបានសំរេចរឿងភេទតែប៉ុណ្ណោះ។ ស្នេហានាំមុខដោយភេទ​ ធ្វើអោយជីវិតរបស់ពួកគេ​ ស្គាល់ត្រឹមតែតំលៃនៃការរួមភេទតែប៉ុណ្ណោះ​ ពួកគេត្រូវការគ្នាណាស់​ ស្ទើរបាត់មុខគ្នាមិនបាន​ តែមិនមែនព្រោះមនោសញ្ចេតនាដែលពួកគេមានចំពោះគ្នានោះទេ​ គឺព្រោះតែភាពជាដៃគូរួមភេទដ៏សីុសង្វាក់គ្នារបស់ពួកគេនោះឯង​ ដែលពួកគេនឹករកគ្នាមិនឈប់មិនឈរនោះ។ ស្នេហាប្រភេទនេះ​ ពួកគេក៏មានអារម្មណ៍ថាជាជីវិតផ្អែមល្ហែមមិនអាចខ្វះបានរបស់ពួកគេដែរ​ តែទោះយ៉ាងណាវាមិនមែនជាខ្សែជីវិតកក់ក្តៅដែលបង្កើតដោយស្នេហាពិតឡើយ​ ព្រោះស្នេហាបែបសត្វរបស់ពួកគេនេះពួកគេមិនបានស្គាល់រសជាតិផ្អែមល្ហែមនៃការលះបង់​ និងការទទួលបានការលះបង់នៃគូជីវិតរបស់ពួកគេឡើយ។ មានស្នេហាម្យ៉ាងទៀត​ ដែលពួកគេប្រើមនោសញ្ចេតនាតែម្យ៉ាង​ តែពួកគេមិនបានពាល់ត្រូវតំលៃឡើយ។ ពួកគេឈ្លោះប្រកែកគ្នាជាញឹកញាប់​ គ្មានភាពផ្អែមល្ហែមក្នុងជីវិតទេ​ ហើយរឿងភេទរបស់ពួកគេក៏មិនខ្លាំងក្លាប៉ុន្មានដែរ​ តែពួកគេមិនបានបែកគ្នាទេ​ ព្រោះពួកគេផ្អៀងដោយមនោសញ្ចេតនាតែម្យ៉ាង​ ពួកគេនៅនឹកឃើញនេះ​ នឹកឃើញនោះដែលធ្វើអោយពួកគេចិត្តមិនដាច់ពីគ្នា។ ស្នេហាប្រភេទនេះ​ មិននាំមុខដោយភេទទេ​ គឺនាំមុខដោយមនោសញ្ចេតនាតែម្យ៉ាង។ ស្នេហាពិត​ ត្រូវតែជាចំណងស្នេហ៍ដែលនាំមុខដោយមនោសញ្ចេតនា​ និងតំលៃ។ ជាប្រភេទស្នេហាផ្អែមល្ហែម​ កក់ក្តៅ​ និងភ្លឺស្វាងបំផុត។ គឺជាប្រភេទស្នេហាដែលកើតមានដោយកម្របំផុតក្នុងជីវិតមនុស្ស៕

06/09/2018

មនុស្សច្រើនណាស់ យល់ថាព្រះពុទ្ធជាមនុស្ស។ មុនត្រាស់ដឹង លោកជាមនុស្សមែន តែក្រោយត្រាស់ដឹង លោកមិនមែនជាមនុស្សទៀតទេ។ មនុស្សនៅមានអារម្មណ៍ថាមានអញ អោយតែមានអញគឺចេះឈឺចាប់ពេលមុត ពេលបុកទង្គិចជាដើម ហើយព្រោះតែនៅមានអញនេះ ទើបមនុស្សនៅតែស្លាប់។ តែព្រះពុទ្ធលោកអស់អារម្មណ៍ថាអញហើយ លោកមិនឈឺចាប់ទេ លោកគ្មានការស្លាប់ទេ។ យើងអាចនិយាយម្យ៉ាងទៀតថា ព្រះពុទ្ធស្លាប់បាត់អញបាត់តាំងពីថ្ងៃត្រាស់ដឹងម្លេះ ឬគ្មានទាំងព្រះពុទ្ធអីផងក្រោយថ្ងៃត្រាស់ដឹង ព្រោះពាក្យថាព្រះពុទ្ធ មនុស្សទូទៅសំគាល់ថាជាបុគ្គលម្នាក់។ គ្មានបុគ្គលអីទៀតទេក្រោយថ្ងៃត្រាស់ដឹង គឺមានតែដីទឹកភ្លើងខ្យល់ផ្គុំគ្នា អស់អារម្មណ៍ថាអញ។ ត្រាស់ដឹងនាំអោយស្លាប់អារម្មណ៍ថាអញ។ ចុះបើអត់ទាំងអញដែលនាំអោយមានការឈឺចាប់និងការស្លាប់នោះទៅហើយ តើយើងនៅហៅលោកថាមនុស្សដែរឬ? ត្រូវចាំថាអ្នកត្រាស់ដឹងម្នាក់ដែលកំពុងបង្រៀនមនុស្សអោយយល់ធម៌នេះ គឺមិនមានអារម្មណ៍ថាអញជាព្រះពុទ្ធអីទេ គឺអស់អារម្មណ៍អញ។ អាចនិយាយបានថា គ្មានបុគ្គល គ្មានព្រះពុទ្ធអីផង ព្រោះពាក្យថាព្រះពុទ្ធគឺសំដៅទៅបុគ្គលណាម្នាក់ តែដោយសារអញបានស្លាប់បាត់នៅថ្ងៃត្រាស់ដឹងបាត់ទៅហើយ អីចឹងសំបកដែលយើងហៅថាព្រះពុទ្ធនោះ គ្រាន់តែជាទឹកដីភ្លើងខ្យល់ដែលបូកជាប់គ្នា គ្មានអញនៅជាអារម្មណ៍ទៀតឡើយ។ ពាក្យយើងហៅថាព្រះពុទ្ធ គ្រាន់តែជាពាក្យដាក់លើបណ្តុំនៃដីទឹកភ្លើងខ្យល់មួយដែលគ្មានអារម្មណ៍ថាមានអញដើម្បីអោយយើងស្រួលនិយាយគ្នាតែប៉ុណ្ណោះ មិនមែនមានបុគ្គលម្នាក់ជាព្រះពុទ្ធទេ។ អីចឹងហើយ ទើបព្រះពុទ្ធសំដែងថា កាលណាអ្នកឃើញធម៌អ្នកឃើញតថាគតហើយ។ បើនៅចំពោះយើងគ្មានមនុស្សផងមានតែធម៌ តើយើងនឹងហៅព្រះពុទ្ធថាជាមនុស្សកើតដែរឬ? តែដើម្បីងាយនិយាយគ្នាតាមអារម្មណ៍ពួកយើងជាមនុស្ស យើងហៅថាព្រះពុទ្ធៗ ព្រះអង្គៗអីចឹងទៅចុះ៕

Photos from យុវជនស្ម័គ្រចិត្តដើម្បីសង្គម's post 20/02/2018

សង្គហធម៌

08/11/2017

ការអបរំ់មនុស្សទាល់តែទៅដល់កម្រិតមួយអាចវែកញែកហេតុផល ល្អអាក្រក់ ទេីបយេីងអាចយកធនធានទាំងនោះមកប្រេីប្រាសបានជាប្រយោជន៍ទៅបាន​សម្រាប់ប្រទេសជាតិ​​ ។

07/11/2017

ការងារសប្បុរសមិនមែនធ្វេីអ្វីមួយហេីយគិតប្រយោជន៍មកខ្លួនយេីងវិញនោះទេ​។
ព្រោះការងារមួួយនេះ ធ្វេីពួកយេីង ជួបគ្នានិងស្គាល់គ្នានោះ ។

Photos 30/07/2017

***ការសង្គ្រោះដូចម្តេច ជាការសង្គ្រោះដ៏ត្រឹមត្រូវនោះ?***

នៅក្នុងប្រទេសកម្ពុជាយើងមានពិធីបុណ្យជាច្រើន មានបុណ្យសាសនាផង បុណ្យប្រពៃណីផង បុណ្យជាតិ និងអន្តរជាតិផង ។ ប៉ុន្តែបណ្តាបុណ្យទាំងនោះខ្ញុំឃើញបុណ្យប្រពៃណីសាសនាយើងខ្លះ ដូចចំលែកណាស់ វាសម្បូរទៅដោយមនុស្សសុំទាន មិនថាក្មេងឬក៏ចាស់ទេ ។ បើមនុស្សចាស់ៗគាត់សុំគេថាគ្រាន់តិច ព្រោះគាត់ពិបាកការងារបានលុយ និងខ្លះទៀតគ្មានទីពឹង ,ចុះក្មេងៗវិញម្តេចមកសុំនឹងគេដែរ ខ្លះនៅកម្លាំងពេញខ្លួន មិនខំរកស៊ីអីទេ គិតតែសុំគេតាហ្មង នេះនិយាយពីអ្នកសុំ ។
ហើយបើនិយាយពីឲ្យវិញក៏គិតតែពីឲ្យដែរ មិនដែលគិតថា អ្នកនេះគួរឲ្យ ឬអ្នកនេះមិនគួរសោះ សំខាន់ឲ្យតែអញបានបុណ្យ (អ្នកឲ្យគិត) ទោះបីអ្នកសុំអាក្រក់ គ្មានសីលធម៌ យ៉ាងណាក៏ដោយពួកគាត់មិនដែលខ្វល់ ហ៊ឺម...! ទាំងអស់នេះហើយ វាជាហេតុបណ្តាលអ្នកខ្ជិលចេះតែដើរសុំគេ មិនទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងសោះ ។
ចឹងហើយបានជាព្រះពុទ្ធទ្រង់សម្តែងថា "អ្នកឲ្យទាន ត្រូវប្រកបដោយបញ្ញា បើគ្មានបញ្ញាទេ ការសង្គ្រោះរបស់យើងនឹងកើតទៅជា អាទិន្នវៈ វាជាទោសត្រឡប់មកវិញជាមិនខានឡើយ " ។

Photos 27/07/2017

ប្រទេសមួយខ្លាំងទៅបាន លុះត្រាតែប្រជាពលរដ្ឋក្នុងប្រទេសនោះខ្លាំងដែរ តែបើប្រជាពលរដ្ឋខ្សោយហើយ ប្រទេសហ្នុងក៏ខ្សោយដែរ ។

Photos from យុវជនស្ម័គ្រចិត្តដើម្បីសង្គម's post 14/07/2017

ជម្ងឺគិតតែពីប្រយោជន៍ខ្លួនតែម្យ៉ាង នឹងអាចឲ្យសង្គមមួយនេះស្លាប់បានហើយ ។

Photos 13/06/2017

មានមនុស្សច្រើនណាស់ដែលត្រូវគេហៅថា បញ្ញវ័ន្ត អ្នកចេះដឹងនោះ ព្រោះតែគេបានរៀនចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិតជាដើម ប៉ុន្តែសម្រាប់ខ្ញុំគិតថា បើអ្នកគ្រាន់តែរៀងបានសញ្ញាបត្រ វាមិនទាន់គ្រប់គ្រាន់នោះទេ ល្គឹកណាក្បាលអ្នកមិនទាន់អាចវែកញែកខុសត្រូវឃើញទេ នោះអ្នកមិនសមជាបញ្ញវ័ន្តឡើយ ។

Photos from យុវជនស្ម័គ្រចិត្តដើម្បីសង្គម's post 22/02/2017

ព្រះពុទ្ធមិនដែលបង្រៀងមនុស្សឲ្យជឿទេ គឺបង្រៀនទៅជាមួយហេតុ និងផលជានិច្ច ។ គឺឲ្យយើងចេះប្រើក្បាលគិតហ្នឹងឯង ។

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Kandal Pagoda, Angkor Reach Commune, Preah Sdach District
Prey Vêng