សាលាបឋមសិក្សា កគោ

សាលាបឋមសិក្សា កគោ

Share

ដាំដុះក្នុងសាលា ផ្លែផ្កាក្នុងសង្គម

Photos from សាលាបឋមសិក្សា កគោ's post 20/07/2026

គណៈកម្មការគ្រប់គ្រងសាលារៀន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សាលាបឋមសិក្សាកគោ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមហង្ស វិចិត្រ និងលោកជំទាវ ដែលបានឧបត្ថម្ភកូនឈើចំនួន100ដើមសម្រាប់ដាំដុះក្នុងសាលា។យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្តម លោកជំទាវ រួមនឹងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៌និងបាននូវពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ🙏🙏🙏

Photos from សាលាបឋមសិក្សា កគោ's post 16/06/2026

លោកនាយក នាយករង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាកគោ សូមគោរពថ្លែងអំណរគុណចំពោះលោកភេ លីន និងលោកស្រីស៊ុន លីវ ព្រមទាំងកូនៗដែលបានឧបត្ថម្ភកង្ហារចំនួន២គ្រឿង ជូនដល់សាលាដើម្បីប្រើប្រាស់។
ក្នុងនាមគណ:គ្រប់គ្រងសាលារៀនសូមគោរពជូនពរលោក លោកស្រីនិងកូនៗសូមមានសុខភាពល្អនិងទទួលបានពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ🙏🙏🙏

Photos from សាលាបឋមសិក្សា កគោ's post 15/06/2026

លោកនាយក នាយករង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាកគោ សូមគោរពថ្លែងអំណរគុណចំពោះលោកឌឹម ឆាង និងលោកស្រីសុន សុវណ្ណឌីព្រមទាំងកូនៗដែលបានឧបត្ថម្ភសម្ភារអនាម័យជូនដល់សាលាដើម្បីប្រើប្រាស់។ក្នុងនាមគណ:គ្រប់គ្រងសាលារៀនសូមគោរពជូនពរលោក លោកស្រីនិងកូនៗសូមមានសុខភាពល្អនិងទទួលបានពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ🙏🙏🙏

Photos from សាលាបឋមសិក្សា កគោ's post 12/05/2026
Photos from សាលាបឋមសិក្សា កគោ's post 12/05/2026

គណៈកម្មការគ្រប់គ្រងសាលា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា កគោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គាន សំអូន និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភក្រដាសរ៉ាម មួយកេះរួមនឹងថ្នាំបាញ់មូស៤កំប៉ុងជូនដល់សាលាសម្រាប់ប្រើប្រាស់។
សូមគោរពជូនពរ លោក លោកស្រីនិងក្រុមគ្រួសារឱ្យ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ រកស៊ីមានបាន ប៉ងប្រាថ្នាអ្វីសម្រេចដូចបំណង ជាដរាបតរៀងទៅ។

Photos from សាលាបឋមសិក្សា កគោ's post 27/04/2026

យើងខ្ញុំទាំងអស់គ្នាជាគណ:គ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាកគោ សូមគោរពថ្លែងអំណរគុណចំពោះលោកឌឹម ឆាង និងលោកស្រីសុន សុវណ្ណឌី ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភសម្ភារអនាម័យមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងសាលា ដែលកន្លងមកលោក លោកស្រីតែងតែបានជួយជាសម្ភារនិងថវិកាជាបន្តបន្ទាប់។ក្នុងនាមគណ:គ្រប់គ្រងសាលា សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាលោកនិងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ។

Photos from សាលាបឋមសិក្សា កគោ's post 22/04/2026

លោកគឹម សៀងហេង និង ភរិយា ព្រមទាំងបុត្រ តំណាងបងប្អូនមានរាយនាមដូចខាងក្រោម
១ លោកគឹម សៀងរ័ត្ន និងភរិយា ព្រមទាំងបុត្រ
២ កញ្ញាគឹម មួយឈាង
៣ លោកគឹម សៀងស្រ៊ុន និង ភរិយា
បានឧបត្ថម្ភថវិកាចំនួន(៦០០,០០០រៀល)ជូនដល់សាលាដើម្បីសាងសង់របងមួយប្លង់។
យើងខ្ញុំជាគណ:កម្មការគ្រប់គ្រងសាលារៀន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូរួមនឹងសិស្សានុសិស្សនៃសាលាបឋមសិក្សាកគោ សូមថ្លែងអំណរគុណចំពោះលោក លោកស្រី រួមទាំងក្រុមគ្រួសារនិងសូមប្រសិទ្ធពរជ័យ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន សុភមង្គលក្នុងគ្រួសារ និងមានទ្រព្យសំបូរហូរហៀរកុំបីខានឡើយ🙏🙏🙏

Photos from សាលាបឋមសិក្សា កគោ's post 21/04/2026

គណៈកម្មការគ្រប់គ្រងសាលារៀន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា កគោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស៊ុម វន្ថា និងលោកស្រី ឡុង ស្រីម៉ៅ ព្រមទាំងបុត្រ #ដែលបានឧបត្ថម្ភថវិកាសម្រាប់កសាងរបងសាលាមួយប្លង់ដែលមានប្រវែង៣ម៉ែត្រនិងកម្ពស់២ម៉ែត្រ។
សូមគោរពជូនពរ លោក លោកស្រី និងក្រុមគ្រួសារឱ្យ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ រកស៊ីមានបាន និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Photos from សាលាបឋមសិក្សា កគោ's post 20/04/2026

គណៈកម្មការគ្រប់គ្រងសាលារៀន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា កគោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជា សុភា និងលោកស្រី មិន ស្រីមុំ ព្រមទាំងបុត្រ #ដែលបានឧបត្ថម្ភថវិកាសម្រាប់កសាងរបងសាលាមួយប្លង់ដែលមានប្រវែង៣ម៉ែត្រនិងកម្ពស់២ម៉ែត្រ។
សូមគោរពជូនពរ លោក លោកស្រី និងក្រុមគ្រួសារឱ្យ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ រកស៊ីមានបាន និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Prey Vêng