សាលាបឋមសិក្សាព្រែកជ្រៃលើ

សាលាបឋមសិក្សាព្រែកជ្រៃលើ

Share

សាលាបឋមសិក្សាព្រែកជ្រៃលើ

08/05/2026

យេីងខ្ញុំ​តំណាងអោយគណ:គ្រប់គ្រង​សាលារៀន​ នាយិកា​ លោក​គ្រូ​-អ្នកគ្រូ​ និងសិស្សានុសិស្ស​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ក្រុមការងារចុះជួយឃុំព្រែកជ្រៃ​ សម្រាប់ការឧបត្ថម្ភ​សៀវភៅពុម្ព​គ្រប់កម្រិតថ្នាក់​ និងសៀវភៅរឿងនិទាន​ សរុប231ក្បាល។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឱ្យលោក​ លោកស្រី​ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏។

Photos from សាលាបឋមសិក្សាព្រែកជ្រៃលើ's post 22/04/2026

ថ្នាក់​ទី​២​ បង្រៀនដោយអ្នកគ្រូ​សុក​ តុលា
22/04/2026

Photos from សាលាបឋមសិក្សាព្រែកជ្រៃលើ's post 20/04/2026

សកម្មភាព​បង្រៀន​សិស្ស​ថ្នាក់​ទី​១​របស់លោកគ្រូ​ សុខ​ វណ្ណារ៉ា​ ថ្ងៃ​ទី១ក្រោយ​ឈប់សម្រាក​វិស្សមកាល​តូច។
#20/04/2026

Photos from សាលាបឋមសិក្សាព្រែកជ្រៃលើ's post 20/04/2026

សកម្មភាព​បង្រៀន​ថ្នាក់​ទី៣​ដោយលោកគ្រូ​វី​ ជីវ៉ា ថ្ងៃទី១ក្រោយឈប់សម្រាកវិស្សមកាលតូច។
#20/04/2026

17/04/2026

ពិធីលេងល្បែង​ប្រជាប្រិយ​ និងរាំកម្សាន្ត​នៅ​វត្តព្រែកជ្រៃលេី​។

14/04/2026

សារជូនពរចំពោះ​ លោក​ ខន​ សាខឿន​ ជាប្រធានគណៈគ្រប់គ្រងសាលារៀន​នៃបឋមសិក្សាព្រែកជ្រៃលេី
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះនាយិកា​ លោកគ្រូ​ អ្នកគ្រូ​ សាលាបឋមសិក្សាព្រែកជ្រៃលេី សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ ជន្មាទីឃាយុយឺនយូរ និងសមប្រកបព្រមដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!🙏🙏🙏🌷🌷🌷

14/04/2026

សូមថ្វាយបង្គំប្រគេនពរ ព្រះតេជគុណ​ ពៅ​ សៅ​ ជាព្រះចៅអធិការវត្តព្រែកជ្រៃលេី
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ នាយិកា​ និងលោកគ្រូ​ អ្នកគ្រូ​ សាលាបឋមសិក្សាព្រែកជ្រៃលេី សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ប្រគេនព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ពុទ្ធសាសនិកជន និងដើម្បីសេចក្តី​ចម្រើនរុងរឿងក្នុងព្រះពុទ្ធសាសនាតរៀងទៅ និងសមប្រកបព្រមដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!🙏🙏🙏🌷🌷🌷

14/04/2026

សារជូនពរក្នុងឆ្នាំថ្មីជូនចំពោះ

Photos from សាលាបឋមសិក្សាព្រែកជ្រៃលើ's post 07/04/2025

យើងខ្ញុំគណៈកម្មការទ្រទ្រង់ សាលាបឋមសិក្សាព្រែកជ្រៃលើ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ លោកគ្រូ ព្រះវិសុទ្ធានុញាណ បណ្ឌិត ផល សុភឿន (ព្រះគ្រូចៅអធិការវត្ត ព្រៃស្ពឺ រាជធានីភ្នំពេញ) បានឧបត្ថម្ភជាសម្ភារៈសិក្សាមកដល់សាលាបឋមសិក្សាព្រែកជ្រៃលើ សម្រាប់ចែកជូនដល់កូនសិស្សចំនួន ១០៥នាក់ ក្នុងម្នាក់ៗទទួលបាន (សៀវភៅ ប៊ិច និងថវិកា ៥០០០រៀល) រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០០០០រៀល ។🙏
សូមគោរពប្រគេនពរ​ ព្រះវិសុទ្ធានុញាណ ក្នុងឱកាសឆ្នាំថ្មីនេះជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ...!!!🙏🥰📖✏️

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Prey Veng
Prey Vêng