វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong

វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong

Share

ទំព័របណ្ដាញ Facebook ផ្លូវការតែមួយគត់របស់វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី

21/08/2026

សេចក្តីជូនដំណឹងស្តីពី "ការប្រឡងជ្រើសរើសសិស្សថ្នាក់ទី៧ ដល់ទី១១" ចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះអង្គឌួង ឆ្នាំសិក្សា ២០២៦-២០២៧

📝ទទួលពាក្យប្រឡងតាមប្រព័ន្ធអនឡាញ៖ https://shorturl.at/itQlC
📅កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ១៤ សីហា ២០២៦ -​ ១ កញ្ញា ២០២៦ (ត្រឹមម៉ោង ៥:០០ ល្ងាច)
📚សម័យប្រឡង៖​ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦
📢ប្រកាសលទ្ធផល៖​ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦

✨សិស្សានុសិស្សដែលមានឆន្ទៈ សមត្ថភាព និងបំណងចង់សិក្សាក្នុងបរិយាកាសអប់រំប្រកបដោយគុណភាព និងនវានុវត្តន៍ សូមដាក់ពាក្យចូលរួមប្រឡងឱ្យបានទាន់ពេលវេលា។
📍សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្ទាល់នៅទីចាត់ការវិទ្យាល័យព្រះអង្គឌួង (ក្នុងម៉ោងធ្វើការ) ឬ តាមរយៈលេខទូរសព្ទ៖ 010 902 336 / 071 55 33 331 / 017 72 42 72 / 011 82 83 50
📻Telegram Channel: https://t.me/padngsnews

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 20/08/2026

លោកនាយករង​ ​សួស​ ភក្ដី​ ចូលរួមសន្និសីទអប់រំ​ Global Smart Education 2026​ នៅទីក្រុងប៉េកាំង ប្រទេសចិន

សន្និសីទអប់រំ Global Smart Education 2026 ក្រោមប្រធានបទ “ការកំណត់រូបរាងសាជាថ្មីនៃការអប់រំក្នុងយុគសម័យ​ AI​ ​៖​ សមធម៌ គុណភាព និងចីរភាព” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនាទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍​​អប់រំនេះ បានផ្តោតសំខាន់លើតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបំប្លែងការអប់រំ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ សន្និសីទផ្លូវការនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ និងរុករកស៊ីជម្រៅនៃគោលនយោបាយ និងបច្ចេកវិទ្យាអប់រំ​ ការរៀបចំយុទ្ធសាស្ត្រ និងការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងវិស័យអប់រំ។ សន្និសីទនេះបានប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំវិស័យអប់រំ អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ អ្នកអភិវឌ្ឍបច្ចេកវិទ្យា តំណាងអង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា សាលារៀន និងតំណាងវិស័យឧស្សាហកម្ម។

ក្នុងនាមជា សាលារៀនជំនាន់ថ្មី (NGS) នៃវិទ្យាល័យព្រះអង្គឌួង យើងខ្ញុំតែងតែតាមដាន និងប្តេជ្ញាចិត្តក្នុងការនាំយកបច្ចេកវិទ្យាអប់រំ និងវិធីសាស្ត្របង្រៀនបែបឌីជីថលទំនើបៗមកអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សឱ្យទាន់សម័យកាលបច្ចេកវិទ្យា AI នេះផងដែរ។

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 16/08/2026

សូមអបអរសាទរ លោក សួស ភក្ដី នាយករង​ វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី នឹងត្រូវចូលរួមសិក្ខាសាលាអភិវឌ្ឍសមត្ថភាព ចិន–អាស៊ាន ស្តីពី STEM និងបញ្ញាសិប្បនិម្មិត (AI) រយៈពេល​១សប្តាហ៍ចាប់ពី ថ្ងៃទី១៧–២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមរយៈ​សិក្ខាសាលា​នេះ​ អ្នកចូលរួមនឹងមានឱកាស៖
• ផ្លាស់ប្តូរបទពិសោធន៍អំពីការបញ្ចូល AI និងបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន STEM។
​• ស្វែងយល់ពីវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព។
• ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្នក្នុងយុគសម័យឌីជីថល។
• ពិភាក្សាប្រធានបទ វេទិកាក្រោមប្រធានបទ Global Smart Education (GSE) ទស្សនកិច្ចសិក្សាទៅកាន់ស្ថាប័នអប់រំ ឬក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ (EdTech)​ ព្រមទាំងសកម្មភាពផ្លាស់ប្តូរវប្បធម៌។

សូមបញ្ជាក់ផងដែរថា​ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើម និងរៀបចំរួមគ្នាដោយ UNESCO INRULED,​ SEAMEO RECSAM, UNESCO Chair on AI in Education (AIED) នៅសាកលវិទ្យាល័យ Beijing Normal University និងដៃគូសហការផ្សេងៗទៀត។

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 15/08/2026

📢 សេចក្ដីជូនដំណឹងស្ដីពីការដេញថ្លៃជ្រើសរើសអ្នកយកភាស៊ី កង់ ម៉ូតូ និងយានជំនិះ
វិទ្យាល័យព្រះអង្គឌួង សូមជម្រាបជូនដំណឹងដល់អាជីវករ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ សាលារៀននឹងរៀបចំការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលបន្ទុកគ្រប់គ្រង និងថែរក្សាភាស៊ីកង់ ម៉ូតូ និងយានជំនិះរបស់សិស្ស បុគ្គលិក និងភ្ញៀវសាលារៀន នៅក្នុងបរិវេណវិទ្យាល័យព្រះអង្គឌួង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។
📌រយៈពេលទទួលពាក្យដេញថ្លៃ៖
ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាច។
📄ឯកសារដែលត្រូវភ្ជាប់៖
- សំណុំបែបបទដេញថ្លៃដែលទទួលបានពីការិយាល័យរដ្ឋបាលសាលា
- ច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណ
🏆កាលបរិច្ឆេទបើកដេញថ្លៃ៖
- ថ្ងៃចន្ទ ទី ៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក
- នៅវិទ្យាល័យព្រះអង្គឌួង (ក្រុងព្រៃវៃង)
⚠️បញ្ជាក់៖ អ្នកចូលរួមត្រូវមានអាសយដ្ឋានច្បាស់លាស់ មានការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង និងរក្សាសុវត្ថិភាពយានជំនិះ ព្រមទាំងអនុលោមតាមលក្ខខណ្ឌ និងកិច្ចសន្យារបស់សាលារៀន។ អ្នកដែលដាក់តម្លៃដេញថ្លៃខ្ពស់ជាងគេ និងមានលក្ខខណ្ឌសមស្រប នឹងត្រូវបានពិនិត្យ និងពិចារណាតាមនីតិវិធីរបស់សាលា។
📞ព័ត៌មានបន្ថែម៖ សូមទាក់ទងការិយាល័យរដ្ឋបាលវិទ្យាល័យព្រះអង្គឌួង ឬតាមលេខទូរសព្ទ៖
010 902 336 / 071 55 33 331 / 017 72 42 72 / 011 82 83 50
📍អ្នកដែលមានចំណាប់អារម្មណ៍ សូមមកទទួលបែបបទ និងដាក់ពាក្យដេញថ្លៃនៅ ទីចាត់ការវិទ្យាល័យព្រះអង្គឌួង ក្នុងម៉ោងធ្វើការ។ សូមអញ្ជើញសាធារណជន និងអ្នកមានចំណាប់អារម្មណ៍ ចូលរួមដាក់ពាក្យដេញថ្លៃឱ្យបានទាន់ពេលវេលា។ សូមអរគុណ!

#វិទ្យាល័យព្រះអង្គឌួង #ដេញថ្លៃ #ភាស៊ីកង់ #ភាស៊ីម៉ូតូ #ឆ្នាំសិក្សា២០២៦២០២៧

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 15/08/2026

📢 សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ Smart Board
វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន អ្នកផ្គត់ផ្គង់ និងអាជីវករក្នុងស្រុកទាំងអស់ឱ្យបានជ្រាបថា៖​ សាលារៀននឹងរៀបចំការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ Smart Board / Smart Panel សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន និងរៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង។
❖​ អ្នកផ្គត់ផ្គង់ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកទីចាត់ការសាលារៀនក្នុងម៉ោងធ្វើការ ដើម្បីទទួលព័ត៌មានលម្អិតអំពី៖
• លក្ខខណ្ឌ និងលក្ខណៈសម្បត្តិអ្នកចូលរួម
• លក្ខណៈបច្ចេកទេសរបស់ Smart Board
• ឯកសារសម្រង់តម្លៃ
• ពាក្យសុំចូលរួមដេញថ្លៃ
• ឯកសារភ្ជាប់ពាក់ព័ន្ធ
❖​ រយៈពេលទទួលពាក្យស្នើសុំដេញថ្លៃ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាច ជាកំហិត។
⚠️ បញ្ជាក់៖ ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។ ក្នុងករណីពិនិត្យឃើញថា អ្នកចូលរួមមានសម្ព័ន្ធភាព ឬមានប្រភពតែមួយជាមួយអ្នកចូលរួមផ្សេងទៀត សំណើនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
• លោក ស្រស់ រ៉ាមី | 017​ 72​ 42 72 | [email protected]
• លោក នូ ស៊ីណាត | 077 45 67 04 | [email protected]
• លោក សួស ភក្ដី | 012 902 336 | [email protected]
• លោកស្រី អ៊ិត មុនីរតនា | 011 82 83 50 | [email protected]
📍ទីតាំង៖ វិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង
សូមក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់ដែលមានចំណាប់អារម្មណ៍ មេត្តាចូលរួមដាក់សំណើឱ្យបានទាន់ពេលវេលា និងគោរពតាមលក្ខខណ្ឌដែលបានកំណត់។​ សូមអរគុណ!

#វិទ្យាល័យព្រះអង្គឌួង #សាលារៀនជំនាន់ថ្មី #ដេញថ្លៃ

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 14/08/2026

📢 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្សថ្នាក់ទី៧ ៨ ៩ ១០ និងទី១១ ចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (NGS)
វិទ្យាល័យព្រះអង្គឌួង ឆ្នាំសិក្សា ២០២៦-២០២៧
🎓 វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទូទាំងប្រទេស ដែលមានបំណងចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះអង្គឌួង ឆ្នាំសិក្សា ២០២៦-២០២៧ ថាសាលានឹងរៀបចំ ការប្រឡងជ្រើសរើសសិស្សចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ដូចខាងក្រោម៖
📝 ទទួលពាក្យប្រឡង (បំពេញតាមប្រព័ន្ធអនឡាញ)
📅 ចាប់ពីថ្ងៃទី ១៤ សីហា​ ២០២៦​ ដល់ថ្ងៃទី ១ កញ្ញា ២០២៦
⏰ ផុតកំណត់ត្រឹមម៉ោង ៥:០០ នាទីល្ងាច
📚 សម័យប្រឡង៖​ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦
📢 ប្រកាសលទ្ធផល៖​ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦

✨ សិស្សានុសិស្សដែលមានឆន្ទៈ សមត្ថភាព និងបំណងចង់សិក្សាក្នុងបរិយាកាសអប់រំប្រកបដោយគុណភាព និងនវានុវត្តន៍ សូមដាក់ពាក្យចូលរួមប្រឡងឱ្យបានទាន់ពេលវេលា។
📍 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទីចាត់ការកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះអង្គឌួង ក្នុងម៉ោងធ្វើការ ឬតាមរយៈលេខទូរសព្ទ៖
☎️ 010 902 336
☎️ 071 55 33 331
☎️ 017 72 42 72
☎️ 011 82 83 50

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 13/08/2026

ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋសក័ ព.ស.២៥៧០
ត្រូវនឹងថ្ងៃ១២ ខែសីហា​ ឆ្នាំ២០២៦
⚛︎​ សកម្មភាពការរៀននិងបង្រៀនថ្នាក់ទី​១០
• មុខវិជ្ជា ៖ គីមីវិទ្យា
• ថ្នាក់ទី ៖ 10D
• ជំពូក៤ ៖ គីមីសរីរាង្គ
• មេរៀនទី៤ ៖ អ៉ីដ្រូកាបួប្រហើរ : បង់សែន
• គោលវិធី ៖ ស្ថាបនានិយម
• វិធីសាស្ត្រ ៖ បែបគម្រោង
• បច្ចេកទេស ៖ Jigsaw I
• បង្រៀនដោយ ៖ លោកគ្រូ ហេង ពិសាល

#កម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះអង្គឌួង

09/08/2026

សារជូនពរ និងលើកទឹកចិត្ដដល់ប្អូនៗថ្នាក់ទី១២​ ទាំងអស់​ 🎓💙

ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យព្រះអង្គឌួង សូមសម្តែងនូវក្តីស្រលាញ់ ជំនឿជាក់ និងការជូនពរចំពោះប្អូនៗសិស្សានុសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យព្រះអង្គឌួងទាំងអស់!
🌟 សូមជូនពរឱ្យប្អូនៗសិស្សានុសិស្ស៖
• មានសុខភាពល្អ ស្មារតីរឹងមាំ និងមានទំនុកចិត្តខ្ពស់
• មានប្រាជ្ញាភ្លឺថ្លា​ និងធ្វើបានគ្រប់វិញ្ញាសាបានយ៉ាងរលូន
• ទទួលបាននិទ្ទេសល្អគួរជាទីគាប់ចិត្ត​ និងជោគជ័យក្នុងការប្រឡង ១០០%
ការខិតខំប្រឹងប្រែង និងការតស៊ូអត់ធ្មត់កន្លងមករបស់ប្អូនៗ នឹងឆ្លើយតបមកវិញនូវលទ្ធផលយ៉ាងគាប់ប្រសើរ។ គណៈគ្រប់គ្រង​លោកគ្រូ អ្នកគ្រូជឿជាក់លើសមត្ថភាពរបស់ប្អូនៗជានិច្ច។

#វិទ្យាល័យព្រះអង្គឌួង #ប្រឡងបាក់ឌុប២០២៦

Photos from វិទ្យាល័យព្រះអង្គឌួង-Lycee Preah Angduong's post 09/08/2026

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង ៖ https://linktr.ee/moeyscambodia

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Prey Vêng
141303

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 11:00