22/10/2024
នាយកវិ.ស្វាយរមៀតមានកិត្ដិយសសូមជម្រាបជូន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនុសិស្សទាំងអស់ឲ្យបានជ្រាបថា:
១. ចំពោះលោកគ្រូ អ្នកគ្រូត្រូវអញ្ជើញមកសាលាចាប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះតទៅដើម្បីទទួ លផែនការពីគណ:គ្រប់គ្រងសាលាសម្រាប់ការត្រៀមបើកបវេសនកាលថ្មី និងកិច្ចដំណើរការនៃការបង្រៀននិងរៀនក្នុងឆ្នាំសិក្សាថ្មី២០២៤ - ២០២៥ ។
២. ចំពោះសិស្សក៍ដូចគ្នាដែរគឺត្រូវមកសាលាចាប់ពីថ្ងៃ ទី២៥ តុលា ២០២៤ខាងមុខនេះ ដើម្បីធ្វើការសម្អាតបរិ ស្ថានដើម្បីត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី ក៍ដូចជា ពិនិត្យឈ្មោះនិងថ្នាក់ដែលខ្លួនត្រូវបន្ដការសិក្សាសម្រា ប់ឆ្នាំសិក្សាថ្មី ២០២៤- ២០២៥ ខាងមុខនេះ ។
សូមអរគុណ !
02/10/2024
នាយកវិទ្យាល័យស្វាយរមៀតមានកិត្ដិយសសូមជម្រាប ជូនអាណាព្យាបាលសិស្ស សិស្សដែលត្រូវបន្ដការសិ ក្សាក្នុងឆ្នាំសិក្សាថ្មី២០២៤-២០២៥សូមមកទទួលពាក្យសុំ
ចូលរៀនដោយឥតគិតថ្លៃចាប់ពីថ្ងៃពីទី១០ ខែតុលា ឆ្នាំ ២០២៤ខាងមុខនេះតទៅ ។
បញ្ជាក់: ម៉ោងធ្វើការម៉ោង៨:០០ ដល់ ១០:០០ព្រឹក ។
សូមអរគុណ !
28/06/2024
សូមជម្រាបជូនដល់មតិសាធារណជនជាតិនិងអន្ដរជាតិឲ្យបានជ្រាបជាព័ត៌មានថា: ក្រោយពីបានចុះនូវកិច្ច ព្រមព្រៀងរវាងខាងអង្គការសម្រេចសុបិនកុមារកម្ពុជា ជាមួយវិទ្យាល័យស្វាយរមៀតរួចមកជាលទ្ធផលដែលទទួលបានគឺ:
* ខាងអង្គការបានសម្រេចផ្ដល់ជូននូវអាគារសិក្សាថ្មី ចំនួន៤ខ្នងស្មើនឹង២០បន្ទប់ដោយបន្ទប់ក្រាលការ៉ូ បំពាក់នូវភ្លើងអគ្គិសនី កង្ហារ គ្រឿងសង្ហារឹម និងបន្ទប់ទឹកចំនួន ២០ ហើយចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ។
សូមអរគុណ !
30/05/2024
គណៈកម្មការគ្រប់គ្រងសាលាលោ កគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិ ស្សវិ.ស្វាយរមៀតទាំងមូលសូម ថ្លែងអំណរគុណចំពោះក្មួយស្រី
គន្ធា និងស្វាមីនិងក្រុមគ្រួសារដែលបានចូលបញ្ច័យបុណ្យផ្កាសាលាចំនួន២០ម៉ឺនរៀល ។
សូមគោរពជូនពរសូមក្មួយស្រីស្វាមីនិងក្រុមគ្រួសារទទួលបាននូវ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ:
សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ.
20/04/2024
រាត្រីថ្ងៃសៅរ៍១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។
18/04/2024
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
02/04/2024
រូបភាពពេលរាត្រីថ្ងៃអង្គារ៩រោចខែផល្គុនឆ្នាំថោះព.ស.២៥៦៧ ។
31/03/2024
វិទ្យាល័យ ស្វាយរមៀតក្នុងពេលរាត្រី ។
14/03/2024
សូមជម្រាបជូនសាធារណជនពិសេសក្មួយៗសិស្សានុ
សិស្សទាំងអស់ក៍ដូចជាអតីតសិស្សច្បងការធ្វើពិពណ៌
ស្នាដៃសិស្សគឺសម្រេចធ្វើនៅថ្ងៃទី០៦ មេសា ២០២៤ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមមេត្ដាជ្រាបព័ត៌មាននិងមេត្ដាជួយឧបត្ថម្ភគាំទ្រជាថវិកានិង សម្ភារតាមលទ្ធភាពនិងសទ្ធារៀងៗខ្លួន ។
06/03/2024
នាយកវិ.ស្វាយរមៀតមានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់ពិសេសក្មួយៗសិស្សានុសិស្សនៃវិ.ស្វាយរមៀតទាំងអស់ឲ្យបានជ្រាបថានៅក្នុងខែ៣គឺខែមីនានេះខាងសាលាមិនមានរៀបចំកម្មវិធីពិពណ៌ស្នាដៃសិស្សឬសង្ក្រាន្ដអ្វីនោះទេ ។ កម្មវិធីនេះអាចនឹងធ្វើនៅចុងសប្ដាហ៍ទី១នៃខែមេសាដោយរួមនឹងពិធីបង្សុកូលផង ។
អាស្រ័យហេតុដូចបានជម្រាបជូនខាលើសូម សាធារណជនពិសេសក្មួយៗសិស្សានុសិស្សទាំងអស់មេត្ដាជ្រាបជាព័ត៌មាន ហើយចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារ ឬបរិក្ខាផ្សេងៗដើម្បីឲ្យកម្មវិធីនេះដំណើរការទៅបាន ។
សូមជួយ Shareឲ្យបានច្រើនផង !
សូមអរគុណ !
05/03/2024
ទិដ្ឋភាពបន្ទប់រៀន២បន្ទប់ត្រូវបានសងសង់រួរចរាល់ហើ យ ។