24/04/2025
កិច្ចពិភាក្សាសៀវភៅ៖ "សិក្សាការបង្កើត និងបម្រែបម្រួលចំណេះដឹងប្រវត្តិសាស្ត្រកម្ពុជា ឆ្នាំ១៨៥៥-១៩៧០"
កាលបរិច្ឆេទ៖ ៤ ឧសភា ២០២៥
ពេលវេលា៖ ៩:០០ ព្រឹក – ១០:៣០ ព្រឹក
ទីតាំង៖ សាលប្រជុំមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់ (ចូលរួមផ្ទាល់) ឬ Zoom (តាមអនឡាញ)
ចុះឈ្មោះដោយសេរី៖ https://us06web.zoom.us/webinar/register/1617395293385/WN_8tsOgBU_QTOH_5NjnnbYlw
សូមអញ្ជើញចូលរួមដោយសេរី សម្រាប់កិច្ចពិភាក្សាសៀវភៅខាងលើជាភាសាខ្មែរ របស់លោកបណ្ឌិត ធុន ធារ៉ា (អ្នកនិពន្ធ) និងជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យហុងកុង។ កិច្ចពិភាក្សាខាងលើ នឹងផ្តល់នូវការរុករកស៊ីជម្រៅ អំពីចំណេះដឹងប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា ដែលត្រូវបានយកមកជជែកវែកញែក និងបញ្ជូនតាមរយៈអត្ថបទ រួមជាមួយនឹងការពិភាក្សារបស់បញ្ញវន្ត។
កិច្ចពិភាក្សាសៀវភៅនេះ គឺជាផ្នែកមួយនៃពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលខេមរសិក្សា ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលខេមរសិក្សា វត្តដំណាក់ ខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://khmerstudies.org/epistemology-booktalk/
12/01/2025
ធាតុសំខាន់ៗនៃចម្រៀង-Key Elements of The Song
[English Below] ស៊ីណេក្លឹប-Cine_Clubប្រធានបទ៖ ធាតុសំខាន់ៗនៃចម្រៀងធ្វើបទបង្ហាញដោយ ម៉ៃ វឌ្ឈនាមជ្ឈមណ្ឌលបុប្ផាណាសូមជូនវីដេអ....
06/10/2024
វិថីសៀវភៅ
យុវជនស្រលាញ់អំណាន/Youth Bookworm
06/10/2024
វិថីសៀវភៅដ៏ស្រស់ស្រាយ រំសាយទាំងចិត្ត ស្រឡះទាំងខួរក្បាល។
សៃហ្គនយើងហ្នឹង
តា រិន-Ta Rin
22/05/2024
នៅស្រុកខ្មែរ គំនិតបង្កើតវចនានុក្រម បានផ្តួចផ្តើមឡើងដោយអាណាព្យាបាលបារាំងនៅឆ្នាំ ១៩១៥ ។ ក្នុងឆ្នាំដដែល ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ ៦៧ ចុះថ្ងៃទី៤ ខែកញ្ញា ដើម្បីទទួលស្គាល់ជាផ្លូវការចំពោះកិច្ចការនេះ ។ ក្រោយមកបន្ទាប់ពីបានបោះពុម្ពតាំងពីគ្រាទី១ រហូតដល់ទី៥ វចនានុក្រមបានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់ទាមទារអធិបតេយ្យភាពជាតិ និងជាតំណាងឲ្យអត្តសញ្ញាណរបស់រដ្ឋវ័យក្មេងដែលទើបតែទទួលបានឯករាជ្យ (១៩៥៣) ។ ក្រុមបញ្ញវន្តសម័យថ្មីចាត់ទុកវចនានុក្រមនេះជាមូលដ្ឋានសម្រាប់បង្កើតមនោគមវិជ្ជាជាតិ និងបានទទួលស្គាល់សៀវភៅមួយនេះ ថាជាតំណាងឲ្យភាសា និងជាក្បួនសម្រាប់ការសរសេរ ។ ការស្រាវជ្រាវនេះមានគោលបំណងស្រាយបំភ្លឺនិងស្វែងយល់អំពីតួនាទីនៃវចនានុក្រមដែលលើកឡើងខាងលើ អំពីហេតុផលដែលគេចាត់ទុកថាជាមូលដ្ឋានសម្រាប់លើកកម្ពស់មនោគមវិជ្ជាជាតិ ៖ « រដ្ឋមួយ ប្រជាជាតិមួយ ភាសាមួយ » (ខ្មែរ) ។ យើងនឹងព្យាយាមយល់អំពីដំណើរអោបក្រសោបយកវចនានុក្រមនេះដោយឥស្សរជនកម្ពុជា ដោយបានចាត់ទុកវាជាផ្នែកមួយដ៏សំខាន់ទៅក្នុងគោលនយោបាយរបស់ពួកគេ ។
#ពីកំណែទម្រង់អក្ខរាវិរុទ្ធក្នុងភាសាខ្មែរដល់ប្រព័ន្ធអប់រំទំនើប ៖ វចនានុក្រមខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងគោលនយោបាយភាសានៅកម្ពុជា ក្រោយបានឯករាជ្យពីអាណាព្យាបាលបារាំង (១៩៥៣)
[Webinar] From Orthographic Reform in the Khmer Language to the Modern Teaching System.......
Abstract:In Cambodia, the initiative to create a unilingual dictionary came from the colonial administration in 1915. The King himself officially supported i...
16/05/2024
នីកូឡា តេស្លា ជាអ្នកវិទ្យាសាស្ត្រមានឈាមជ័រជាជនជាតិស៊ែរប៊ីដែលជ្រើសយកជីវិតគ្មានគូជាក្តីសុខ និង បូជាជីវិតលើបុព្វហេតុសិក្សារុករកផ្នែកវិទ្យាសាស្ត្រ។ តែជាអកុសល ជីវិតរបស់គាត់ហាក់ត្រូវបានគេបំភ្លេច ស្របពេលដែលសមិទ្ធិផលរបស់គាត់ត្រូវបានគេប្រើប្រាស់អាស្រ័យជាច្រើននាពេលបច្ចុប្បន្ននេះ ដែលកើតចេញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុរសម្នាក់នេះ។
របៀបរស់របស់បុរសម្នាក់នេះហាក់បានប្រាប់ដល់យើងថា ជីវិតគ្មានន័យនេះអាចនឹងស្រស់បំព្រងបាន កាលបើគេអាចស្វែងរកឃើញថាជីវិតនឹងរស់ក្នុងបុព្វហេតុអ្វី?រួចរស់រីករាយជាមួយរឿងនោះ។ ថ្វីបើ អាល់ប៊ែរ កាមុស ជាទស្សនវិទូបារាំងយល់ថា ជីវិតឥតន័យ គេពុំគួរស្វែងរកតម្លៃក្នុងជីវិតនេះទេ ព្រោះគេមុខនឹងខកចិត្តដោយសារតែគេនឹងទទួលបានចម្លើយថា ជីវិតនេះឥតន័យអ្វីសោះ។ តែកាមុស ក៏នៅតែគិតថា ជីវិតនេះស្រស់បំព្រងណាស់ បើគេរស់តាមរបទជីវិតណាមួយដែលគេអាចនឹងរីករាយជាមួយវាបាន ។
ងាកទៅកាន់អ្នកវិទ្យាសាស្ត្រយើងវិញ គាត់រីករាយនឹងប្រើជីវិតគ្មានគូដើម្បីបំភ្លឺលោកទាំងមូល។ បើអ្នកអាចមានក្តីសុខនឹងវាទៅហើយ តើត្រូវមានគូដើម្បីអ្វី? សម្រាប់ផ្នត់គំនិតទូទៅ គ្មានគូជាជីវិតរស់ក្នុងសភាពឯកោ គ្មានគូពិបាកណាស់ ជីវិតដូចខ្វះអ្វីម្យ៉ាង…ទាំងនេះអាចថាមកពីកត្ដាជីវសាស្ត្រ វប្បធម៌ប្រពៃណី រឺ ថាផលប្រយោជន៍សេដ្ឋកិច្ចជាដើម។ ហេតុនេះគេត្រូវតែប្រកាន់ថា ជីវិតនេះមិនអាចខ្វះគូបានទេ ព្រោះជីវិតនេះហាក់បានរៀបចំផ្លូវឲ្យគេរួចបាត់ទៅហើយ គេខំហូបចុកឲ្យបានឆាប់ធំធាត់ ខំរៀនឲ្យចេះដឹងនឹងឆាប់មានគូ បង្កើតជាគ្រួសារ រួចក៏ខណ្ឌចប់។ តេស្លា ធ្លាប់និយាយថា ” ខ្ញុំគិតថា អ្នកនឹងមិនសូវជាបានហៅ របកគំហើញថ្មីដែលបង្កើតដោយមនុស្សរៀបការរួចនោះទេ”។ បើស្តាប់ទៅហាក់ដូចជាធ្ងន់ពេកដែលយល់ថា មនុស្សមានគូហាក់ជាប់ដៃរវល់តែនឹងរឿងបំពេញភារកិច្ចគេក្នុងភាពជាអ្នកមានគូ រហូតមិនងាយនឹងចំណាយពេលលើរឿងអ្វីផ្សេងៗឲ្យលើសពីរឿងក្របខណ្ឌអ្នកមានគូនោះ។ តែបើមើលមួយជ្រុងទៀត ជីវិតជាជម្រើស ថាតើគេគួរនឹងដើរលើជម្រើសណា។ តេស្លាស្វែងរកក្តីសុខតាមរយៈការគយគន់ហ្វួងព្រាបហោះហើរៗពីកន្លែងមួយទៅមួយ ពីមួយខណៈទៅមួយខណៈ ។ គាត់ធ្លាប់ថា “ខ្ញុំស្រលាញ់ព្រាបមួយក្បាលនេះប្រៀបបានទៅនឹងក្តីស្នេហ៍ដែលបុរសមានចំពោះនារី។ ព្រាបញីមួយក្បាលនេះស្រលាញ់ខ្ញុំហើយ នាងជាបុព្វហេតុជីវិតខ្ញុំ។” ស្តាប់ទៅវាគួរឲ្យចង់សើច! តែនេះគឺជាជីវិត ជីវិតដែលគ្រប់គ្នាមានសិទ្ធិជ្រើស។ ជម្រើសរបស់ខ្ញុំមិនគួរចាត់ថាខុសដោយវាគ្រាន់តែផ្ទុយនឹងជម្រើសរបស់អ្នកនោះទេ ដរាបណាវាមិនមែនជាប្រធានរឿងប្រឆាំងក្តីសុខរបស់គេឯងនោះ។
សរុបមក ជីវិតនេះប្រៀបបាននឹងឡានមួយគ្រឿងដែលអ្នកត្រូវមើលថែរក្សាវា ពិនិត្យពិច័យគ្រឿងមានស៊ីន ចាក់សាំង ដុសខាត់ជាដើម។ តែសំនួរនៅត្រង់ថាតើឡាននេះនឹងធ្វើដំណើរទៅកាន់ទីណា ហើយ ដើម្បីអ្វី? ចង្កូតស្ថិតក្នុងដៃអ្នក រីឯអ្នកជិតខាងរបស់អ្នកបានត្រឹមតែស្រែក សើច យំ សប្បាយនិងជម្រើសអ្នក ពេលខ្លះគេនោះក៏មានចិត្តចង់លួចទាញចង្កូតរបស់អ្នកឲ្យទៅតាមផ្លូវពួកគេដែរ។ មានតែអ្នកទេដែលអាចដឹងថាខ្លួនកំពុងតែឆ្ពោះទៅកាន់ទីតាំងនោះ ព្រោះចង្កូតវាកំពុងតែនៅស្ថិតនៅក្នុងដៃអ្នក។
#សកម្មភាពដាក់សៀវភៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង
23/03/2024
សូមថ្លែងអំណរគុណលោក ស៊ុំ វី ដែលបានបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀល ដើម្បីចូលរួមជាមួយក្រុម អេស ជី អេ ក្នុងកិច្ចការងារសង្គម។
សូមជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ និងជួបប្រទះនូវពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
23/03/2024
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Green Design &Decor KL Construction ដែលបានបរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីចូលរួមជាមួយក្រុម អេស ជី អេ ក្នុងកិច្ចការងារសង្គម។
សូមជូនពរលោកប្រធាន និងក្រុមគ្រួសារឱ្យមានសុខភាពល្អ និងជួបប្រទះនូវពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។