13/01/2025
កាលពីថ្ងៃទី11-12 ខែមករា ឆ្នាំ2025 សាលាបឋមសិក្សាកោះរកាមានការរៀបចំកម្មវិធី >ដែលជាកម្មវិធីសប្បុរសធម៌ ដែលរៀបចំឡើងដោយដើម្បីកៀរគរសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សដែលខ្វះខាតនិងចូលរួមចំណែកក្នុងការឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ពួកគេ។
#ចំពោះការរៀបចំកម្មវិធីនេះឡើងមកគឺក្នុងគោលបំណងលើទឹកចិត្តអោយសិស្សានុសិស្សទាំងអស់ខិតខំរៀនជាពិសេសនោះគឺកុមារដែលងាយរងគ្រោះនិងកុមារដែលងាយនឹងបោះបង់ការសិក្សា។ ចំពោះកម្មវិធីនេះផងដែលមានអ្នកចូលរួមសរុបចំនួន353នាក់/ស្រី162នាក់ ក្នុងនោះរួមមាន៖
1/ លោក ហែន សាមុត អនុប្រធានការិយាល័យអប់រំ យុវជននិងកីឡានៃរដ្ឋបាលស្រុកពាមជរ
2/ លោក មាស សុភាព ជំទប់ទី1 នៃឃុំកោះរកា
3/លោក អ៊ុន ធៀក មេភូមិកោះរកា
4/ ព្រះ តេជគុណ លី ចំរើន ព្រះគ្រូចៅអធិការវត្តកោះរកា
5/លោក គ្រូ ថុន គង់ នាយកសាលាបឋមសិក្សាកោះរកា
6/ លោក យ៉ែម រតនា នាយករងនៃសាលាបឋមសិក្សាកោះរកា
7/លោក គិត ពណ្ណរាយ ប្រធាន គណៈកម្មការសាលា
8/លោក ប៉ាច បញ្ញាវ័ទ្ត អ្នកគ្រប់គ្រងទូទៅនៃអង្គការ សម្ព័ន្ធសកលសន្តិភាពកម្ពុជា
9/លោក ថាង មករា មន្ត្រីសម្របសម្រួលកម្មវិធី
10/លោក ខាន់ បញ្ញា មន្ត្រីតាមដានត្រួតពិនិត្យនិងវាយតម្លៃយុវតារា
11/កញ្ញា សុខ មករា រដ្ឋបាលនៃអង្គការយុវតារា
12/លោក រ៉េត សុគន្ធី ប្រធានសាខាអម្រឹតស្រុកពាមជរ
13/លោក ផេង ដា អនុប្រធានអម្រឹតស្រុកពាមជរ
14/ លោក លន់ រ៉ាប៊ូ មន្ត្រីកម្មវីធីនៃអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា
15/កញ្ញា យិន រស្មី មន្ត្រីកម្មវិធីនៃអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា
រួមទាំងសិស្សានុសិស្សចំនួន264នាក់/ស្រី116នាក់និងក្លឹបយុវជនចំនួន25នាក់/ស្រី22នាក់។
26/10/2024
កាលពីថ្ងៃទី25 ខែតុលា ឆ្នាំ2024 អង្គការស៊ីប៉ាបានចុះមកបណ្ដុះបណ្ដាលបន្ថែមដល់ក្រុមក្លឹបយុវជនទាំង5ក្លឹប ដែលមានអ្នកចូលរួមសរុបចំនួន 36 នាក់ស្រី27 ក្នុងនោះមាន ៖
1/បុគ្គលិកអង្គការស៊ីប៉ាចំនួន3នាក់ស្រី1នាក់
2/អ្នកស្ម័គ្រចិត្ដចំនួន2នាក់ស្រី1នាក់
3/យុវជនក្លឹបចំនួន 30នាក់ស្រី25នាក់
ប្រធានបទ៖ បច្ចេកវិទ្យាព័ត៌មានដើម្បីទំនាក់ទំនង់(ICT)និងកិច្ចការរដ្ឋាបាល សម្រាប់ក្រុមយុវជន
មូលហេតុនៃការបើកវគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើការប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាព័ត៌មានដើម្បីអភិវឌ្ឍជំនាញនិងសមត្ថភាពរបស់យុវជននៅពេលអនាគតនិងការសិក្សាពេញមួយជីវិត។
20/10/2024
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងស្រី ភីណា សុវណ្ណារ៉ា ដែលបានឧបត្ថម្ភជាសម្ភារៈសិក្សាមានដូចជា សៀវភៅ រឿងនិទាន ក្ដារឆ្នួន ប៊ិច ខ្មៅដៃ....សរុបជាទឹកប្រាក់ចំនួន400000រៀល ដល់ក្លឹបរបស់ខ្ញុំបាទនិង សូមគោរពជូនពរ ទទួលបាននូវ សុខាភាពល្អ សំណាងល្អ សុភមង្គល ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយៗ។ សូមអរគុណ នូវសមានចិត្តដ៏ថ្លៃថ្លានេះ🙏❤️
19/10/2024
កាលពីថ្ងៃទី16 ខែ តុលា ឆ្នាំ2024 សាលាបឋមសិក្សាកោះរកា សាលាបឋមសិក្សាជ្រៃថ្មី អនុវិទ្យាល័យកោះរកានិងសាលាបឋមសិក្សាស្វាយជ្រុំ បានរួមគ្នារៀបចំធ្វើយុទ្ធនាការផ្សព្វផ្សាយប្រមូលសិស្សចូលរៀនក្នុងឆ្នាំសិក្សា 2024-2025 និងចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីពេលផ្សាយដំណឹងនេះតទៅ។
1.ការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ទេ
2.សូមមាតបិតាឬអណាព្យាបាលសិស្សនាំកូនមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នាចាប់ពីពេលផ្សាយដំណឹងនេះតទៅ
3. សូមភ្ជាប់មកជាមួយនឹងសំបុត្រកំណើតកុមារ
4. ទទួលចុះឈ្មោះចូលរៀនចាប់ពីម៉ោង7:00រហូតដល់ម៉ោង11:00និងពេលរសៀលចាប់ពីម៉ោង1:00ដល់ម៉ោង5:00ល្ងាច
5. ចេះពីរៀន មានពីរក
16/09/2024
កាលពីថ្ងៃទី14ខែសីហាឆ្នាំ2024 អង្គការស៊ីប៉ាបានបើកវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់កុំព្យូទ័រដល់ក្រុមក្លឹបយុវជននិងបានណែនាំពីរបៀបប្រើប្រាស់កម្មវិធីមួយចំនួនដែលទាក់ទងនិងការងារ ហើយអង្គការស៊ីប៉ាក៏បានឧបត្ថម្ភនូវកុំព្យូទ័រចំនួនមួយគ្រឿងក្នុងមួយក្លឹបសម្រាបយកទៅបំពេញការងារផងដែរ។
ជាចុងក្រោយសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការស៊ីប៉ាដែលបានជួយឧបត្ថម្ភរាល់សម្ភារៈផ្សេងៗដល់ក្រុមក្លឹបយុវកោះរកាដើម្បីទ្រទ្រង់រាល់សកម្មភាពផ្សេងនាពេលកន្លង
មកព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេនក្នុងការបណ្ដុះផ្នត់គំនិតទៅដល់ក្រុមក្លឹបយុវជន។
07/09/2024
ចំណាយពេលក្នុងការអានសៀវភៅគឺជាផ្នែកមួយនៃការអភិវឌ្ឍចំណេះដឹងនិងការលើកកម្ពស់ការអប់រំ។
ទាំងនេះគឺជាសកម្មភាពនៃសាក់ដូរចល័តនៅក្នុងសហគមន៍
ដែលមានការចូលរួមនិងដឹកនាំដោយសមាជិកក្លឹបនៃអង្គការមូលដ្ឋានក្នុងសហគមន៍(CBO)។
19/08/2024
កាលពីថ្ងៃទី១៨ ខែ សីហាឆ្នាំ២០២៤ សកម្មភាព វេទិការដាំកូនឈើក្នុងសហគមន៍ភូមិកោះរកាដែលរៀបចំដោយក្លឹបចំនួន៥រួមមាន
១ ក្លឹបយុវជនសហគមន៍ឃុំព្រែកសំបួរ
២ ក្លឹបកុមារមិត្តភាពឃុំកោះរកា
៣ ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក
៤ ក្លឹបយុវជនមេត្រីឃុំកំពង់ប្រាសាទ
៥ ក្លឹបរស្មីសាមគ្គីកុមារឃុំស្វាយភ្លោះ
ក្នុងនោះដែលក៏មានការគាំទ្រថវិកាដោយអង្គការស៊ីប៉ាព្រមទាំងដៃគូរសហការនិងអង្គការយុវតារា
កម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ ៖
១.ប្រធានគណៈកម្មការគ្រប់គ្រង់សាលាកោះរកា
២.លោកគ្រូនាយកសាលាបឋមសិក្សាកោះរកា និងលោកគ្រូ អ្នកគ្រូ រួមទាំងអ្នកស្ម័គ្រចិត្តអង្គការយុវតារាកម្ពុជានិងសមាជិកក្លឹប។ សរុបអ្នកចូលរួមមានចំនួន៦២នាក់ស្រី៤២នាក់។
17/08/2024
កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ ក្លឹបកុមារមិត្តភាពកោះរកា បានចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងដោយមន្ត្រីកម្មវិធីរបស់អង្គការយុវតារាកម្ពុជាក្នុងគោលបំណង់ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងបន្ថែមក្រោមប្រធានបទ៖
១.កាលស្វែងយល់និងចូលរួមកិច្ចការពារបរិស្ថាន
២.ការទំនាក់ទំនងនិងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាព។
11/08/2024
ការងារស្ម័គ្រចិត្ត គឺមិនត្រឹមតែជាការផ្តល់នូវពេលវេលាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់តម្លៃអោយខ្លួននិងសហគមន៍ផងដែរ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ។មិនតែប៉ុណ្ណោះសកម្មភាពទាំងនេះនឹងជួយបំផុសគំនិតក្នុងគោលបំណង ជំរុញឱ្យកុមារចូលចិត្តការអាន និងផ្លាស់ប្ដូរ
ទម្លាប់របស់ពួកគេ។
03/06/2023
ថ្ងៃ២ ,៣ ខែមិថុនា ឆ្នាំ២០២៣ #កម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីនៃសាលាបឋមសិក្សាកោះរកា ក្រោមអធិបតីភាព លោកឯកឧត្តម ស្បោង សារ៉ាត
កោះរកា, កោះរកា,ពាមជរ,ព្រៃវែង.