28/07/2026
ការសិក្សារយ:ពេល៤ឆ្នាំត្រូវបានបញ្ចប់
ថ្ងៃនេះ ជាថ្ងៃដែលនិស្សិតជំនាញអក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្រអង់គ្លេស នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
អនុស្សាវរីយ៍ល្អៗជាច្រើនរវាងនិស្សិតនិងលោកគ្រូ អ្នកគ្រូ ជាការចងចាំដែលមិនអាចបំភ្លេចបាន។ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ការប្រឡង ការធ្វើកិច្ចការស្រាវជ្រាវ ពេលវេលាជួបជុំល្អៗជាមួយមិត្តភក្ដិក្នុងថ្នាក់ក៏ត្រូវបានកន្លងផុតទៅ។
ទោះបីបេសកកម្មសិក្សារៀនសូត្រនៅក្នុងថ្នាក់ត្រូវបានបញ្ចប់ តែនិស្សិតគ្រប់គ្នាត្រូវបន្តរៀនសូត្រ និងស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាព ពង្រីកការយល់ដឹងឱ្យកាន់តែប្រសើរ។
ចំណេះដឹងដែលកើតចេញពីការបណ្ដុះបណ្ដាលរយៈពេល៤ឆ្នាំនេះនឹងក្លាយជាទុនដ៏ប្រសើរសម្រាប់ជីវិត ជួយឱ្យនិស្សិតអាចប្រើប្រាស់បានតាមតម្រូវការជាក់ស្ដែង ពិសេសអាចប្រើដើម្បីចាប់យកមុខរបរ ឬការងារក្នុងក្ដីស្រមៃ។
សូមជូនពរប្អូនៗទទួលបានភាពជោគជ័យក្នុងការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សម័យប្រឡង ២៨ កក្កដា ២០២៦ និងសម្រេចគោលដៅនៃជីវិតគ្រប់ៗគ្នា។
#អក្សរសាស្ត្រខ្មែរ #ទីតាំងគោល #សាខាខេត្តកំពង់ចាម #សាខាខេត្តព្រៃវែង #សាកលវិទ្យាល័យជាតិជាសុីមកំចាយមារ
11/07/2026
ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រធ្វើឡើងនៅ
ថ្ង្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
NUCK
តើនិស្សិតគ្រប់គ្នាត្រៀមខ្លួនរួចរាល់ឬនៅ?
08/07/2026
អបអរសាទរខួប ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)
តំបន់ប្រាសាទសំបូរព្រៃគុកជារតនសម្បត្តិជាតិ។
#កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"។
#មហាវិទ្យាល័យសិល្បៈ_មនុស្សសាស្ត្រ_និងភាសា
07/07/2026
លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទស្សនា #ប្រាសាទបន្ទាយស្រី និង #ប្រាសាទបេងមាលា
05.07.2026
07/07/2026
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ដឹកនាំនិស្សិតទស្សនា #ប្រាសាទអង្គរវត្ត #ប្រាសាទតាព្រហ្ម #ប្រាសាទប្រែរូប
04.07.2026
#សៀមរាប
04/07/2026
និស្សិតជំនាញអក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្រអង់គ្លេស របស់មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលខេមរសិក្សា ខេត្តសៀមរាប។
ការធ្វើទស្សនកិច្ចសិក្សានេះមានគោលបំណងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ ដោយពង្រីកចំណេះដឹងនិស្សិតឱ្យយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈខ្មែរ តាមរយៈឯកសារ និងការស្រាវជ្រាវនានាដែលមានក្នុងបណ្ណាល័យ។
ម្យ៉ាងទៀត វាជាការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ដោយអនុញ្ញាតឱ្យសិស្ស និស្សិតបានឃើញ និងសិក្សាផ្ទាល់ពីប្រភពឯកសារដើម បន្ទាប់ពីបានរៀនសូត្រនៅក្នុងថ្នាក់។
អ្វីដែលសំខាន់ជាងនេះទៅទៀតគឺការជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ
ការប្រើប្រាស់បណ្ណាល័យ ដោយសារមជ្ឈមណ្ឌលនេះមានបណ្ណាល័យដែលប្រមូលផ្តុំទៅដោយសៀវភៅ ឯកសារកម្រៗ និងឯកសារស្រាវជ្រាវនានា ទាំងជាភាសាខ្មែរ និងភាសាបរទេស។
និស្សិតអាចស្វែងយល់ពីវិធីសាស្ត្រស្រាវជ្រាវផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។
ដំណើរទស្សនកិច្ចនេះក៏ជាការស្វែងរកឱកាសសិក្សាផងដែរ ព្រោះមជ្ឈមណ្ឌលខេមរសិក្សាតែងតែមានកម្មវិធីអាហារូបករណ៍ កម្មវិធីហាត់ការ និងវគ្គបណ្តុះបណ្តាលនានា ហើយទស្សនកិច្ចនេះធ្វើឱ្យនិស្សិតទទួលបានព័ត៌មានផ្ទាល់។
អ្វីដែលកាន់តែពិសេសនោះ វាក៏ជាការផ្សព្វផ្សាយនិងអភិរក្ស បញ្ជ្រាបការយល់ដឹង ញុាំងឱ្យសិស្ស និស្សិតមានស្មារតីស្រឡាញ់ ការពារ និងចូលរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។
ក្នុងនាមគណៈគ្រប់គ្រងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលខេមរសិក្សា ដែលបានផ្ដល់ទីតាំងឱ្យនិស្សិតបានចុះទស្សនកិច្ចសិក្សា ព្រមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍នានាដល់សិស្ស និស្សិត។
#សៀមរាប