15/08/2026
វិទ្យាល័យ ជាច,ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦
លោកសេន សុភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាច អញ្ជើញជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យជាច ព្រមទាំងបានឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូ ចំនួន ១,០០០,០០០៛ និងសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ១០ សីហា ២០២៦ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០៛ (សិស្សសរុប ១១៦នាក់)។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្តម ក្រុមគ្រួសារ និងសហការីទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។
#វិទ្យាល័យជាច
06/08/2026
ដំណឹងក្តៅៗ
លទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទៅ ២ ខែកញ្ញា ឆ្នាំ២០២៦
02/08/2026
វិទ្យាល័យ ជាច,ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោក ហេង ប៉ោសៀង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សេន សុភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ អញ្ជើញជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យជាច ព្រមទាំងបានឧបត្ថម្ភថវិកាសរុប ១,៨១០,០០០៛ ជូនលោកគ្រូ អ្នកគ្រូ ក្នុងនោះក៏បានបែបចែកថវិកាជាពីរ គឺលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ទទួលបាន ៥០,០០០៛/ម្នាក់ និងលោកគ្រូអ្នកគ្រូបង្រៀនផ្សេងៗទៀត ទទួលបាន ៣០,០០០៛/ម្នាក់ ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឯកឧត្តម ក្រុមគ្រួសារ និងសហការីទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។
02/08/2026
#ខេត្តព្រៃវែង
តារាងលំដាប់អក្ខរក្រមនាមត្រកូលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង៖ ១០ សីហា ២០២៦