United For Community Youth Club-Peam Montear Commune

United For Community Youth Club-Peam Montear Commune

Share

សូមស្វាគមន៍ មកកាន់ផេកផ្លូវការបស់ក្លឹបយុវជនឃុំពាមមន្ទារ

19/07/2025

🏡ទំនាក់ទំនងល្អជាមួយអ្នកជិតខាង បណ្តុះកូនៗឲ្យមានការប្រាស្រ័យទាក់ទងល្អក្នុងសហគមន៍ 💛🕊️✨

ការរស់នៅក្នុងសហគមន៍ ការយោគយល់ និងអធ្យាស្រ័យជាមួយអ្នកជិតខាង ចាប់ផ្តើមពីគ្រួសារ ឪពុកម្ដាយជាគំរូសំខាន់បំផុត ដែលកូនៗអនុវត្តតាម បើឪពុកម្ដាយបង្ហាញចិត្តរួសរាយរាក់ទាក់ ចេះជួយអ្នកដទៃ ចេះយោគយល់ និងការអធ្យាស្រ័យក្នុងជីវិតប្រចាំថ្ងៃ នោះកូនៗនឹងដឹកនាំចិត្ត និងឥរិយាបថដូចជាឪពុកម្ដាយផងដែរ។🥰💫

🌟ការសង្ឃឹមថាកូនៗនឹងមានទំនាក់ទំនងល្អជាមួយអ្នកជិតខាង មិនអាចមានឡើងដោយចៃដន្យទេ តែវាមានដើមកំណើតពីការអប់រំក្នុងគ្រួសារ។🤩✨

08/07/2025

👏អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
🇰🇭🇰🇭🇰🇭
៧ កក្កដា ​២០០៨ - ៧ កក្កដា ២០២៥

07/07/2025

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

Celebrating the 17th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (July 7, 2008 - July 7, 2025)

Stretching widely like a ship on the ocean, Preah Vihear Temple stands proudly atop a mountain peak, offering a majestic landscape. Located in Preah Vihear Province in northern Cambodia, the temple was constructed within the Dangrek mountain range and is dedicated to the mountain gods “Shikhareshvara and Bhadresvara.” It was erected by Prince Indrayadha, the son of King Jayavarman II, who brought Shivasingh and Sri Shikhareshvara from Linga Borei (Wat Phou) to be enshrined on Preah Vihear Mountain. The temple was built by eight Khmer ancestors, all of whom were former kings.

“Safeguarding our cultural heritage is a shared duty of all Cambodians.”

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

21/06/2025

Coming soon….🎬យើងនឹងជួបគ្នាបង្កើតប្រវត្តិសាស្ត្រត្រៀមធ្វើបុណ្យសាងកុសលរួមគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ!🎉💫

✨ឆ្នាំនេះជាប្រវត្តិសាស្ត្រលើកទី៦🤩ដែលអតីតសិស្ស-យុវជន និងសហគមន៍បានបង្កើតនូវវប្បធម៌ចែករំលែកសម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងសង្គម ក្រោមពាក្យស្លោក«ការអប់រំ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការអប់រំ»❤️🍃

🌟សូមពុកម៉ែ-បងប្អូន កុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីលើកម្ពស់ការអប់រំដល់កុមារក្នុងសង្គម ទាំងអស់គ្នាដើម្បីការអប់រំ។📚🚸

🎥Video by: Mr, Nimol Chorm ឆោម និមល និងរៀមច្បងរៀបចំលើកទី៥។ 💚💫
---
𝗗𝗼𝗻'𝘁 𝗳𝗼𝗿𝗴𝗲𝘁 𝘁𝗼 𝘀𝘂𝗽𝗽𝗼𝗿𝘁 𝘂𝘀 !
📚
💰
🙏




14/06/2025

Coming soon….!
ឆាប់ៗនេះ
ចូលរួមជាមួយយើង ដើម្បីកុមារនិងការ អប់រំក្នុងសង្គម.

Photos from United For Community Youth Club-Peam Montear Commune's post 07/06/2025

🎉👏សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅចំនួនវត្តមានរបស់របស់យុវជនយើង ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងការចូលរួមជានិងសហគមន៍របស់យើង។ ក្នុងនាមក្លឹបយុវជនឃុំពាមមន្ទារ យើងពិតស្ងើចសរសើរនិងអបអរសាទរចំពោះប្អូនៗទាំង២៩រូប ជាប្រធាន-អនុប្រធាន អ្នកកាន់សាកកាដូរចល័ត អ្នកកាន់បណ្ណាល័យខ្នាតតូច(ស្តុកអំណាន)និងសមាជិកជាច្រើនរូបទៀត។

ប្អូនៗទាំង២៩រូប✨🙎គឺជាសិស្សដែលកំពុងសិក្សារៀននៅកម្រិតវិទ្យាល័យ-អនុវិទ្យាល័យដែលមាន មនសិការក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំក្នុងសហគមន៍របស់ពួកគេ។

Sipar CambodiaYouth Star Cambodia

Photos from United For Community Youth Club-Peam Montear Commune's post 25/05/2025

🎉👏ក្នុងនាមក្លឹបយុវជនឃុំពាមមន្ទារ យើងពិតស្ងើចសរសើរនិងអបអរសាទរចំពោះប្អូនៗទាំង០៧រូប ជាគ្រូតូចដែលកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការបង្រៀន👩‍🏫🌟(បំប៉នសិស្សក្រៅម៉ោង)។

ប្អូនៗទាំង០៧រូប✨🙎គឺជាសិស្សដែលកំពុងសិក្សារៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យដែលមាន មនសិការក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំក្នុងសហគមន៍របស់ពួកគេ។

Sipar Cambodia Youth Star Cambodia

Photos from United For Community Youth Club-Peam Montear Commune's post 04/05/2025

បណ្ណាល័យខ្នាតតូច(ស្តុកអំណាន) ដែលបម្រើដល់ការអានដោយសេរីរបស់កុមារនិងយុវជនក្នុងសហគមន៍។

ជារៀងរាល់ចុងសប្ដាហ៍សមាជិកក្លឹបយុវជនឃុំពាមមន្ទារ ដែលដឹកនាំដោយយុវជន ម៉ន ស្រីណែត បានដឹកនាំសកម្មភាពអំណានក្នុងបណ្ណាល័យខ្នាតតូចឬស្តុកអំណានរបស់ខ្លួនជាមួយប្អូនៗកុមារសិស្សានុសិស្សនៅសាលាបឋមសិក្សាចម្លងនាគ ក្នុងឃុំពាមមន្ទារ។

• ចូលរួមដោយសេរី 📚✨
📌ទីតាំង : សាលាបឋមសិក្សាចម្លងនាគ
📆 រៀងរាល់ចុងសប្ដាហ៍ សៅរ៍-អាទិត្យ
⏰វេលាម៉ោង ១:៣០នាទី ដល់ ៣:៣០នាទី រសៀល

📢លោកអ្នកក៏អាចបរិច្ចាកសៀវភៅរឿងទិទាន សៀវភៅប្រលោមលោក ឬសៀវភៅសាច់រឿងអប់រំផ្សេងៗដល់ក្រុមយុវជនយើងដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍ តាមរយៈ ផេកផ្លូវការរបស់ក្លឹបយុវជន។


United For Community Youth Club-Peam Montear Commune

Photos from United For Community Youth Club-Peam Montear Commune's post 12/03/2025

#អបអរសាទរពិធីទិវាជាតិអំណានលើកទី១០
ការប្រគល់ប័ណ្ណសរសើរជូនដល់អ្នកដឹកនាំ សមាជិក ក្រុមក្លឹបយុវជនឃុំពាមមន្ទារ ចំនួន១០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឡាយ ស៊ាប ប្រធានក្រុមប្រឹក្សាឃុំពាមមន្ទារ ។



#រដ្ឋបាលឃុំពាមមន្ទារ
United For Community Youth Club-Peam Montear Commune

Photos from United For Community Youth Club-Peam Montear Commune's post 11/03/2025

សូមអបអរសាទរចំពោះប្អូនៗ ជ័យលាភីទាំង៥ រូប នៃការប្រគួតក្នុងពិធីទិវាជាតិអំណានលើកទី១០ ដែលរៀបចំដោយក្លឹបយុវជនឃុំពាមមន្ទារ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម»។

#រដ្ឋបាលឃុំពាមមន្ទារ
Sipar Cambodia
United For Community Youth Club-Peam Montear Commune

Want your school to be the top-listed School/college in Prey Vêng?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Peam Montear Commune, Prey Veng
Prey Vêng