19/08/2026
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយអន្ទរ
សសយក ស្រុកស្វាយអន្ទរ
19/08/2026
15/08/2026
ស្រុកស្វាយអន្ទរ ៖ ឯកឧត្តម ហែម ដារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អនុប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររយៈពេល ៨ខែ ក្នុងឆ្នាំ២០២៦ របស់ ស.ស.យ.ក.ស្រុកស្វាយអន្ទរ។ ដោយមានការអញ្ជើញចូលរួមពី៖ ក្រុមការងារចុះជួយ ស.ស.យ.ក.ស្រុក, ថ្នាក់ដឹកនាំ ស.ស.យ.ក.ស្រុក-ឃុំ-វិទ្យាល័យ សរុបចំនួនៈ ៣៦នាក់ ស្រី ៧នាក់។
បន្ទាប់មកបាននាំយកថវិកា និងគ្រឿងបរិភោគ ប្រចាំខែសីហា ឆ្នាំ២០២៦ (រៀងរាល់ខែ) របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយចំនួន ២គ្រួសារ រួមមាន៖
១- នៅឃុំស្វាយអន្ទរ ថវិកាចំនួន ១០០ដុល្លារ និងអង្ករចំនួន ២៥គីឡូក្រាម មី ១កេសតូច ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស នំ ១ប្រអប់។
២- នៅឃុំអង្គរទ្រេត ថវិកាចំនួន ១០០ដុល្លារ និងអង្ករចំនួន ២៥គីឡូក្រាម មី ១កេសតូច ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស នំ ១ប្រអប់។
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សូមអរគុណ...។
11/08/2026
11/08/2026
សកម្មភាពថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...
ដែល ស.ស.យ.ក. ស្រុកស្វាយអន្ទរ បានបន្តស្ម័គ្រចិត្តចូលរួមជួយមើលថែ (ផ្ញើ) មធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅទីតាំងទាំង ៣មណ្ឌល ក្នុងស្រុកស្វាយអន្ទរ។
សូមអរព្រះគុណ និងសូមអរគុណ។
10/08/2026
ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦
សកម្មភាព ស.ស.យ.ក. ស្រុកស្វាយអន្ទរ បានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរជួយមើលថែ (ផ្ញើ) មធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅទីតាំងទាំង ៣មណ្ឌល ក្នុងស្រុកស្វាយអន្ទរ។
សូមអរព្រះគុណ និងសូមអរគុណ។
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Prey Vêng