ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្រីសន្ធរ

  • Home
  • Cambodia
  • Prek Por
  • ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្រីសន្ធរ

ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្រីសន្ធរ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្រីសន្ធរ, Education, Prek Por.

លទ្ធផលប្រឡងសញ្ញាបត្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ទូទាំងស្រុកស្រីសន្ធរ
25/11/2023

លទ្ធផលប្រឡងសញ្ញាបត្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣
ទូទាំងស្រុកស្រីសន្ធរ

15/11/2023

ការិយាល័យអប់រំយុវជន និងកីឡាស្រុកស្រីសន្ធរ
📢📢សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្សដូចខាងក្រោម:
១-សូមនាំកូនមកចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យសិក្សា
២- សូមនាំកូនដែលមានអាយុ ៧០ខែ(៥ឆ្នាំ ១០ខែ) ឬ៦ឆ្នាំ មកចុះឈ្មោះចូលរៀនថ្នាក់ទី១
👉បញ្ជាក់: សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើតមកជាមួយផង។ការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ឡើយ។ សូមអរគុណ🙏🙏🙏
កាលបរិច្ឆេទ: ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះតទៅ #ទាំងអស់គ្នាសម្រាប់ការអប់រំ ការអប់រំសម្រាប់ទាំងអស់គ្នា #រៀនដើម្បីលេង លេងដើម្បីរៀន #

តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣
13/10/2023

តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣

13/09/2023

-ឆ្នាំសិក្សា ២០២២-២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
-ឆ្នាំសិក្សា ២០២៣-២០២៤ នឹងត្រូវបើកបវេសនកាល នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

09/09/2023

បាឋកថា ស្ដីពី ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាព ដូចខាងក្រោម៖

⁃ (ទី១)៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។
• មុំទី១ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលពាក់ព័ន្ធជាមួយវិស័យអប់រំ ស្ដីពី "ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា" ផងដែរ។

⁃ (ទី២)៖ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨។ ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្ដេចធិបតី បានកំណត់ អាទិភាពស្នូល ៤ចំណុច គឺ៖
• អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
• អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
• អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា
• អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

បន្ថែមពីលើអាទិភាពស្នូលទាំង ៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្ថែម ៤ ចំណុច ទៀតរួមមាន៖
•១៖ ការអប់រំឌីជីថល
• ២៖ ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅគ្រឹះស្ថានឧត្ដមសិក្សា
• ៣៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព
•៤៖ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

⁃ (ទី៣)៖ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ ការបង្កើតឱ្យមានកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាមរយៈការបង្ហាញពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញរបាយការណ៍របស់សាលារៀនជូនដល់សហគមន៍ ដើម្បីឱ្យមជ្ឈដ្ឋានជុំវិញយល់ដឹងសារៈសំខាន់នៃការសិក្សាពីព្រោះសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវុឌ្ឍិផងដែរ។

គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ជាពិសេសការផ្លាស់ប្ដូរលើលទ្ធផលសិក្សារបស់សិស្ស និងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលសិស្សានុសិស្សបន្ថែមទៀត៕

០៩ កញ្ញា ២០២៣ | រាជធានីភ្នំពេញ

06/09/2023

វិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣

-សម្រាប់ថ្នាក់វិទ្យាសាស្រ្ដ៖ ប្រវត្ដិវិទ្យា
-សម្រាប់ថ្នាក់វិទ្យាសាស្រ្ដសង្គម៖ ផែនដី និងបរិស្ថានវិទ្យា

Address

Prek Por

Website

Alerts

Be the first to know and let us send you an email when ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្រីសន្ធរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category