Krou Rām

Directions Website

Krou Rām ភិក្ខុស្វាត ណារ៉ាម (ឧត្តមប្បញ្ញោ)

គេហទំព័រ​
https://www.svathnaram.org Svath Naram, Pali-Sanskrit Teacher at Hun Sen Buddhist High School

20/01/2025
បើស្រឡាញ់កូនចៅពិតប្រាកដ ត្រូវតែជំរុញ និងលើកទឹកចិត្តឱ្យសិក្សារៀនសូត្រចំណេះវិជ្ជា, ព្រោះថា «មានតែចំណេះវិជ្ជាទេដែលជាទ្រព្យម...
03/12/2024

បើស្រឡាញ់កូនចៅពិតប្រាកដ ត្រូវតែជំរុញ និងលើកទឹកចិត្តឱ្យសិក្សារៀនសូត្រចំណេះវិជ្ជា, ព្រោះថា «មានតែចំណេះវិជ្ជាទេដែលជាទ្រព្យមិនចេះរីងស្ងួត អាចឱ្យផលយូរអង្វែងជាងទ្រព្យនានា» ។

विद्याधनं सर्वधनात् प्रधानम् - វិទ្យាធនំ សវ៌ធនាត៑ ប្រធានម៑
«ទ្រព្យគឺវិទ្យាប្រសើរជាងទ្រព្យទាំងពួង»

#គេហទំព័ររបស់ខ្ញុំ
svathnaram.org

សមណសិស្ស-សិស្ស ថ្នាក់ឆ្នាំទី២ មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១១) សិក្សាក្នុងម៉ោងភាសាសំស្ក្រឹត បង្រៀនដោយភិក្ខុស្វាត ណារ៉ាម។...
25/11/2024

សមណសិស្ស-សិស្ស ថ្នាក់ឆ្នាំទី២ មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១១) សិក្សាក្នុងម៉ោងភាសាសំស្ក្រឹត បង្រៀនដោយភិក្ខុស្វាត ណារ៉ាម។

ពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងសួង ខេត្តត្បូងឃ្មុំ។
២៥ វិច្ឆិកា ២០២៤ (ពេលរសៀល)

សមណសិស្ស-សិស្ស ថ្នាក់ទី១០ នៃពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សិក្សាក្នុងមុខវិជ្ជាភាសាសំស្ក្រឹត បង្រៀនដោ...
25/11/2024

សមណសិស្ស-សិស្ស ថ្នាក់ទី១០ នៃពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សិក្សាក្នុងមុខវិជ្ជាភាសាសំស្ក្រឹត បង្រៀនដោយភិក្ខុស្វាត ណារ៉ាម។ ២៥ វិច្ឆិកា ២០២៤ (ពេលព្រឹក)

ទីបកេ ទីបកោ ចន្ទោ       នារិកេ ទីបកោ បតិ តិលោកេ ទីបកោ ធម្មោ   សុបុត្តោ កុលទីបកោ។ #ព្រះចន្ទ្រជាប្រទីបក្នុងទ្វីប ប្ដីជាប្រ...
04/11/2024

ទីបកេ ទីបកោ ចន្ទោ នារិកេ ទីបកោ បតិ
តិលោកេ ទីបកោ ធម្មោ សុបុត្តោ កុលទីបកោ។
#ព្រះចន្ទ្រជាប្រទីបក្នុងទ្វីប ប្ដីជាប្រទីបរបស់នារី ធម៌ជាប្រទីបក្នុងត្រៃលោក កូនល្អជាប្រទីបរបស់ត្រកូល។

प्रदोषे दीपकश्चन्द्रः प्रभाते दीपको रविः।
त्रैलोक्ये दीपको धर्मः सुपुत्रः कुलदीपकः॥
ប្រទោឞេ ទីបកឝ្ចន្ទ្រះ ប្រភាតេ ទីបកោ រវិះ
ត្រៃលោក្យេ ទីបកោ ធម៌ះ សុបុត្រះ កុលទីបកះ។

#ព្រះចន្ទ្រ​ជាប្រទីបក្នុងពេលព្រលប់, ព្រះអាទិត្យជាប្រទីបក្នុងពេលព្រលឹម,
ព្រះធម៌ជាប្រទីបក្នុងត្រៃលោក, កូនល្អជាប្រទីបរបស់ត្រកូល។

សិស្សថ្នាក់ឆ្នាំទី២ មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១១) សិក្សាក្នុងម៉ោងភាសាសំស្ក្រឹត បង្រៀនដោយភិក្ខុស្វាត ណារ៉ាម។ (ពុទ្ធិក...
16/09/2024

សិស្សថ្នាក់ឆ្នាំទី២ មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១១) សិក្សាក្នុងម៉ោងភាសាសំស្ក្រឹត បង្រៀនដោយភិក្ខុស្វាត ណារ៉ាម។ (ពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងសួង ខេត្តត្បូងឃ្មុំ) , ១៦ កញ្ញា ២០២៤ ពេលរសៀល

ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ។ (រាជនេត...
11/09/2024

ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ។ (រាជនេតិ.., វ.ខ.ជ.ណ. "ស្អប់" )

*រូបថតជាមួយនឹងកូនសិស្សខ្ញុំ (បន្ទប់ពីបញ្ចប់បេសកកម្មពិសេស)

រីវិចិន្តា នាំការសិក្សា ឲ្យកើតរាយមាយ ត្រូវបោះបង់ចេញ បណ្ដេញឲ្យឆ្ងាយ កុំឲ្យរសាយ ចាកការរៀនសូត្រ។ (វចនានុក្រមខ្មែរ ជ.ណ. "វិច...
10/09/2024

រីវិចិន្តា នាំការសិក្សា ឲ្យកើតរាយមាយ ត្រូវបោះបង់ចេញ បណ្ដេញឲ្យឆ្ងាយ កុំឲ្យរសាយ ចាកការរៀនសូត្រ។ (វចនានុក្រមខ្មែរ ជ.ណ. "វិចិន្តា")

កំហុសដ៏ធំរបស់សិស្ស គឺរៀនយកអ្វីៗគ្រប់យ៉ាងពីគ្រូទាំងអស់..!(មិនស្រាវជ្រាវ មិនរិះគិត មិនពិនិត្យ មិនឧស្សាហ៍ ជាថ្នាំពុលរបស់អ្ន...
07/09/2024

កំហុសដ៏ធំរបស់សិស្ស គឺរៀនយកអ្វីៗគ្រប់យ៉ាងពីគ្រូទាំងអស់..!
(មិនស្រាវជ្រាវ មិនរិះគិត មិនពិនិត្យ មិនឧស្សាហ៍ ជាថ្នាំពុលរបស់អ្នករៀន)

Address

Preah Net Preah
250702

Alerts

Be the first to know and let us send you an email when Krou Rām posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category