16/05/2026
សេចក្តីជូនដំណឹង និងការក្រើនរំលឹកស្តីពីការរឹតបន្តឹងវិន័យសិស្ស 🔸~~~~~~~~~~~~~~~~~~~~~~~~~~~~🔸
សូមគោរពជម្រាបជូន លោកនាយក លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ជាទីគោរព!
ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ វិន័យ និងបរិយាកាសសិក្សាដ៏ល្អប្រសើរនៅក្នុងសាលា គណៈគ្រប់គ្រងសាលា និងក្រុមប្រឹក្សាវិន័យ សូមធ្វើការក្រើនរំលឹក និងណែនាំដល់សិស្សានុសិស្សទាំងអស់ នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការហាមឃាត់ការប្រើប្រាស់សារធាតុញៀន និងបារី៖ សាលាហាមដាច់ខាតការយកមកតាមខ្លួន ឬការប្រើប្រាស់បារីធម្មតា និងបារីអេឡិចត្រូនិក (V**e) ទាំងក្នុង និងជុំវិញបរិវេណសាលា។ សកម្មភាពទាំងនេះជាការល្មើសវិន័យធ្ងន់ធ្ងរ។
២. សីលធម៌ក្នុងការរស់នៅ និងការប្រើប្រាស់បណ្តាញសង្គម៖ សិស្សានុសិស្ស (ជាពិសេសសិស្សស្រី) ត្រូវរក្សាសេចក្តីថ្លៃថ្នូរ សេចក្តីគួរសម និងជៀសវាងការថតវីដេអូរាំរែកបែបអនាចារ ឬខ្វះវិន័យក្នុងឯកសណ្ឋានសាលា រួចបង្ហោះលើបណ្តាញសង្គម (TikTok, Facebook ។ល។) ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសិស្សខ្មែរ។
សេចក្តីអំពាវនាវ៖ សាលាក៏សូមអំពាវនាវដល់លោកឪពុក អ្នកម្តាយ និងអាណាព្យាបាលគ្រប់រូប ជួយជម្រុញ តាមដានសកម្មភាព មិត្តភក្តិ និងការប្រើប្រាស់ទូរស័ព្ទរបស់បុត្រធីតាបន្ថែមនៅផ្ទះ ដើម្បីរួមគ្នាដុសខាត់ពួកគាត់ឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។
សាលានឹងចាត់វិធានការតាមផ្លូវវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះសិស្សណាដែលនៅតែបន្តល្មើសនឹងការណែនាំនេះ។
សូមអរគុណចំពោះការចូលរួមសហការ!