LDP ឃុំវាលម្លូរ

LDP ឃុំវាលម្លូរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ?

01/11/2023

រស់ក្នុងធម្មជាតិ តែមិនយល់ពីធម្មជាតិ តើនឹងមានការខុសនឹងធម្មជាតិយ៉ាងម៉េចខ្លះទៅ? គិតដោយខ្លួនឯងទៅ! អ្នកយល់ថាធម៌ហ្នឹងជាស្អីទេ? ធម៌គឺធម្មជាតិហ្នឹងឯង។ ខ្លួនឯងក៏ជាធម្មជាតិ ស្អីៗជុំវិញខ្លួនក៏ជាធម្មជាតិ ចុះបើមិនស្គាល់ស្អីបន្តិចពីធម្មជាតិ រស់កើតដែរ? រស់ដូចសត្វធាតុ មិនដឹងខ្យល់អីអញ្ចឹង កោតតែចេះតែរស់កើតដែរ ល្ងង់ងោះល្ងង់ងាប់មុខ គាស់មិនឡើងទេ ល្ងង់ណាស់។ តាំងពីថ្ងៃដែលវិញ្ញាណដឹងថាវាមានសំបក ពេលនោះវិញ្ញាណគ្រាន់តែជានាម ព្រោះវិញ្ញាណដឹងថាវាមានរូប ដូច្នេះពាក្យថាខ្ញុំ ពាក្យថាអ្នក វាគ្រាន់តែជានាម នាមគឺឈ្មោះ វាគ្រាន់តែជាឈ្មោះថាខ្ញុំ ថាអ្នក ថាអ្ហែង ថាអញ ថាមនុស្ស ថាសត្វឆ្កែឆ្មា ប៉ុន្តែអ្ហែង អញ យើង មនុស្ស សត្វជាដើម តើវាជាស្អី? អត់ដឹងរលីង ព្រះពុទ្ធប្រាប់ថា អាឆ្កួតទាំងអស់វាគ្មានស្គាល់ស្អីជាស្អីទេ គឺអញ ខ្ញុំ គេ ឯង អ្នកក្រ អ្នកមាន មនុស្សសត្វគឺវាហៅតែឈ្មោះគឺនាមហ្នឹងឯង ប៉ុន្តែសួររកសេចក្ដីយល់ទៅមើល ដែលអាឡប់អ្ហែងហៅទាំងអស់ហ្នឹងតើវាជាស្អី? ព្រះពុទ្ធប្រាប់ថា សួរទៅវាមិនស្គាល់ស្អីទេ វាហៅតែពាក្យខាងលើនេះទេ តែវាមិនស្គាល់ថាពាក្យខាងលើទាំងអស់ហ្នឹងជាស្អីទេ ហ្នឹងហើយដែលព្រះពុទ្ធប្រាប់ថា វាមិនដឹងអីទេ វាស្គាល់តែនាមទេ គឺវាស្គាល់តែឈ្មោះអញ អ្ហែង គាត់ វា សត្វ មនុស្សជាដើម ប៉ុន្តែអាសត្វ អាមនុស្ស គាត់ វា អញ អ្ហែងជាស្អី សួរវាទៅបើមិនមីងមាំង លើកដៃចង្អុរមកខ្លួនវា ខ្លួនគេ ចង្អុរនេះ ចង្អុរនោះ ចង្អុរគេ ចង្អុរឯង គឺចង្អុលរូបទាំងអស់ហ្នឹង ប៉ុន្តែវាគេ ឯងហ្នុង មិនមែនរូបហ្នឹងទេ ក្មួយគិតឃើញទេ ចាប់ពីថ្ងៃដែលវិញ្ញាណដឹងថាវាមានរូប វិញ្ញាណខ្លួនវាគ្រាន់តែជាឈ្មោះ គឺគ្រាន់តែជានាម ប៉ុន្តែក្នុងអារម្មណ៍យល់ វាជាស្អី នាមលាយចូលរូបបាត់ទៅហើយ នេះហើយនាមរូប វាអត់ដឹងស្អីជាស្អីទេ តែវាថាគេដែលសួរសំនួរត្រឹមត្រូវសោះហ្នឹងថាគេឡប់ទៀត ឃើញវាឆ្កួតទៀត! ត្រង់ហ្នឹងដែលត្រូវសិក្សាអំពីធម៌ដើម្បីអោយដឹងថាស្អីជាស្អីហ្នឹង ស្អីជារូប ស្អីជានាម ស្អីជាសឡាយតនៈ សឡាយតនៈហ្នឹងពីណាបង្កើត ស្អីជាផស្សៈ ស្អីជាលោកិយ អ្នកណាបង្កើតលោកិយ លោកិយជាធាតុ ឬជាកម្លាំងធាតុ លោកិយមានពិតដូចយើងមើលឃើញអញ្ចឹងដែរឬទេ។ល។ អូ សិក្សាអោយយល់ពីអញ្ចឹង ជាជំនឿ ជារឿងស្រមើស្រមៃ? អាឆ្កួត! ទាំងអស់ហ្នឹងមិនស្គាល់ផង គេអួតឡើង សុទ្ធតែគេរៀនបានអនុបណ្ឌិត គេមានបទពិសោធប៉ុណ្ណេះ គេអានសៀវភៅបានប៉ុណ្ណេះក្បាលជាដើម អាចម៍អាភ្លើ! ខ្លួនឯងជាស្អីមិនទាំងស្គាល់ផង ទៅប្រឹងរៀនអាចម៍ស្អី មិច្ឆាវាយាមៈទេអាឡប់។ ការសិក្សាអំពីធម៌ធ្វើអោយមនុស្សក្លាយពីមនុស្សឆ្កួតមកជាមនុស្សគ្រប់ទឹកណាក្មួយ។ សម្រាប់ពូ អ្នកមិនយល់ធម៌ មិនសមហៅថាជាមនុស្សទេ គឺជាសត្វធាតុហ្នុងហើយ៕

02/03/2022
17/01/2022
17/12/2021
26/11/2021

បើចង់កសាងប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរ ត្រូវតែបណ្តុះឲ្យបាននៅវប្បធម៌ប្រជាធិបតេយ្យនៅក្នងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរជាមុនសិន។

______________
ចុចចូលក្រុមFB: facebook.com/groups/tkm05048
ចុចចុលក្រុមTeleram:​ https://t.me/+Lq3AMLEyxLtkZDc9

23/10/2021

ឆ្លើយតបទៅអ្នកដែលនិយាយថា៖ បានប៉ុណ្ណឹងហើយ តើចង់បានប៉ុនណាទៀត?

________________
ចុចjoinក្រុម"អ្នកឃុំវាលម្លូរ"
FB Group: facebook.com/groups/tkm05048
Telegram: t.me/joinchat/Lq3AMLEyxLtkZDc9

18/10/2021
17/10/2021
29/09/2021

នយោបាយៈ ច្បាប់ប្រឆាំងអំពើពុករលួយ និងវិធានការចំពោះចៅក្រមក្នុងតុលាការខ្មែរ

____________________
ចុចjoinក្រុម"អ្នកឃុំវាលម្លូរ"
FB Group: facebook.com/groups/tkm05048
Telegram: t.me/joinchat/Lq3AMLEyxLtkZDc9

Address

Veal Mlu Commune, Ponhea Kraek District, Tbong Khmum
Phumi Veal Mlu
03204

Telephone

+85589974374

Alerts

Be the first to know and let us send you an email when LDP ឃុំវាលម្លូរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category