ហង្ស មុនី Education

ហង្ស មុនី Education my page is education and information

ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកសុីធ្វើស្រែច្រើនខាតគ្រាប់ស្រូវ ពាក្យចាស់លោកចង ប...
21/08/2026

ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកសុីធ្វើស្រែច្រើនខាតគ្រាប់ស្រូវ ពាក្យចាស់លោកចង ប្រពន្ធហៅបងទុកប្ដីស្មើឪ យើងកុំប្រមាថប្រតិបត្តិឲ្យត្រូវ រាសីគង់នៅទេព្ដារក្សា ប្រពន្ធហើយនិងប្ដីធំស្រេចនៅស្រីផ្គត់ផ្គង់កិរិយា ឈ្លោះឆ្លើយច្រើនខ្សត់ស្រីអត់លក្ខិណា ប្ដីខ្ចិលឧស្សាហ៍ព្រោះឬកប្រពន្ធ ។

ច្បាប់លោកតា ក្រុមង៉ុយ
ោកគ្រូ ហង្ស មុនីការិយាល័យមេធាវី លី កុសលហង្ស ស្រីពៅភិក្ខុ អាន់វ៉ាន់ឆុងអានន្ទកាហ្វេ-កាហ្វេរីករាយភិក្ខុ បញ្ញាបទីបោ ម៉ម សុវ៉ាត

21/08/2026

ធម្មទានឈ្នះអស់ទានទាំងពួង...

សិក្សាពាក្យថា «ឧក្រិដ្ឋវិទ្យា» (Criminology)សម្តេចជួនណាត "ឧក្រិដ្ឋ"គុណសព្ទ  ( បា. ឬ សំ. ក្ល.; សំ. ឧត្ក្ឫឞ្ត; បា. ឧក្កដ្ឋ...
21/08/2026

សិក្សាពាក្យថា «ឧក្រិដ្ឋវិទ្យា» (Criminology)

សម្តេចជួនណាត "ឧក្រិដ្ឋ"គុណសព្ទ ( បា. ឬ សំ. ក្ល.; សំ. ឧត្ក្ឫឞ្ត; បា. ឧក្កដ្ឋ ) ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់ ។ល។ ( ម. ព. ឧក្កដ្ឋ ឬឧក្កដ្ឋៈ ) ។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោសធ្ងន់ ។ បទឧក្រិដ្ឋ បទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ
អំពើនុះចូលក្នុងបទឧក្រិដ្ឋ ។

សាលាឧក្រិដ្ឋ សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ ( ហៅសាលឧក្រិដ្ឋ ក៏បាន ) ។ ប្រើជា កិ. វិ. ក៏បាន
ប្រព្រឹត្តឧក្រិដ្ឋ ឬ កាន់ឧក្រិដ្ឋ ប្រព្រឹត្តឬកាន់យ៉ាងតឹង ។ល។

( ព. កា. ) រីពាក្យឧក្រឹដ្ឋ ប្រើបានតាមចិត្ត ផ្សំនឹងគុណទោស ឆ្ពោះភាពធ្ងន់តឹង ប្រឹងឬសន្ដោស ដែលហួសកំណោស ហៅឧក្រឹដ្ឋបាន ។

ន័យម្យ៉ាងទៀតនៃពាក្យ "ឧក្រិដ្ឋវិទ្យា" គឺជាវិទ្យាសាស្ត្រ ឬមុខវិជ្ជាសិក្សាស្រាវជ្រាវអំពីអំពើឧក្រិដ្ឋ (បទល្មើស), មូលហេតុ និងកត្តាដែលនាំឱ្យមានបទល្មើស, ធម្មជាតិនៃឧក្រិដ្ឋជន, ផលប៉ះពាល់ដល់សង្គម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការ ការទប់ស្កាត់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។

កាលៈទេសៈ និងការប្រើយ៉ាងដូចម្តេច
គេប្រើប្រាស់ពាក្យនេះនៅក្នុងបរិបទសំខាន់ៗដូចខាងក្រោម៖
វិស័យអប់រំ និងសិក្សាធិការ៖ ប្រើសម្រាប់ឈ្មោះមុខវិជ្ជា ជំនាញ ឬដេប៉ាតឺម៉ង់សិក្សានៅតាមសាកលវិទ្យាល័យ (ឧទាហរណ៍៖ "និស្សិតរៀនជំនាញឧក្រិដ្ឋវិទ្យា")។

វិស័យច្បាប់ និងយុត្តិធម៌៖ ប្រើនៅក្នុងការវិភាគអាកប្បកិរិយារបស់ជនល្មើស ការស្រាវជ្រាវពីប្រភពនៃបទល្មើស ឬការរៀបចំគោលនយោបាយប្រយុទ្ធប្រឆាំងបទល្មើស។
កិច្ចការនគរបាល និងសន្តិសុខ៖ ប្រើប្រាស់ក្នុងការអនុវត្តច្បាប់ ការស៊ើបអង្កេត និងការវិភាគទិន្នន័យបទល្មើស ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារសន្តិសុខសង្គម។

ារិយាល័យមេធាវី លី កុសលAPN TV Onlineអានន្ទកាហ្វេ-កាហ្វេរីករាយភិក្ខុ អាន់វ៉ាន់ឆុងភិក្ខុ បញ្ញាបទីបោ ម៉ម សុវ៉ាតអយ្យការអមសាលាដំបូងខេត្តតាកែវBuild Bright University, Preah Sihanouk Campusedu

សិក្សាន័យ នៃពាក្យថា «ប្រេសិត»មានថ្នាក់ពាក្យគុណសព្ទ មានន័យថា ដែលគេបញ្ជូន,ដែលត្រូវគេចាប់ប្រើ។ បើជានាមសព្ទ មានន័យថា វរជនដែល...
18/08/2026

សិក្សាន័យ នៃពាក្យថា «ប្រេសិត»មានថ្នាក់ពាក្យគុណសព្ទ មានន័យថា ដែលគេបញ្ជូន,ដែលត្រូវគេចាប់ប្រើ។ បើជានាមសព្ទ មានន័យថា វរជនដែលរដ្ឋាភិបាលចាត់បញ្ជូនទៅកាន់ប្រទេសដទៃ ដើម្បីទាក់ទងប្រាស្រ័យកិច្ចការផ្សេងៗ, ទូត,អ្នកនំាសារ។ ពាក្យនេះ សរសេរជាភាសាបារំាងថា Envoyé។

«ប្រេសិតវិសាមញ្ញ» អានថា (ប្រេសិត-វិសាម៉ាញ់)ជាទូត ឬជាឥស្សរជនពិសេសដែលត្រូវបានរដ្ឋចាត់តាំងឱ្យទៅបំពេញកិច្ចការអ្វីមួយ ដែលភាគច្រើនប្រើនៅក្នុងច្បាប់អន្តរជាតិ ហើយភាសាបារាំងថា Envoyé extraordinaire។

តើប្រេសិតពិសេសជាអ្វី? មានតួនាទីបែបណា?
ប្រេសិតពិសេស គឺជាបុគ្គលដែលត្រូវបានចាត់តាំងដោយ ស្ថាប័ន ឬប្រមុខរដ្ឋណាមួយ ដើម្បីបំពេញបេសកកម្មជាក់លាក់មួយ ដែលភាគច្រើន ទាក់ទងនឹងកិច្ចការទូត ឬការដោះស្រាយវិបត្តិ។
តួនាទីរបស់ប្រេសិតពិសេសគឺមាន លក្ខណៈបត់បែនទៅតាមកាលទេសៈ និងគោលបំណងនៃបេសកកម្ម។

ជាឧទាហរណ៍ ប្រេសិតពិសេសប្រធានអាស៊ាន ដូចជាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានចាត់តាំង ដើម្បីដោះស្រាយវិបត្តិពហុវិស័យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តួនាទីរបស់លោកគឺ តាមដានលទ្ធផលនៃដំណើរទស្សនកិច្ច របស់ប្រមុខរដ្ឋ សម្របសម្រួលការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និង ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនដែលត្រូវការ។

ស្រដៀងគ្នានេះដែរ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ដូចជាលោកស្រី គ្រីស្ទីន ស្រ្ពាណឺ ប៊ឺហ្គេណឺ ក៏មានតួនាទីក្នុងការស្វែងរកការគាំទ្រផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

គោលបំណងចម្បងនៃតួនាទីទាំងនេះគឺដើម្បី សម្របសម្រួលកិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធ បញ្ចប់អំពើហិង្សា និង ធានាការផ្តល់ជំនួយមនុស្សធម៌។
ដូច្នេះ ប្រេសិតពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាស្មុគស្មាញនៅកម្រិតអន្តរជាតិ។

@អ្នកគាំទ្រពេញនិយម ការិយាល័យមេធាវី លី កុសល ភិក្ខុ បញ្ញាបទីបោ ម៉ម សុវ៉ាត អយ្យការអមសាលាដំបូងខេត្តតាកែវ edu ភិក្ខុ ឃុត កែវមុន្នី រក្ខិតធម្មោ ភិក្ខុ អាន់វ៉ាន់ឆុង Sreypov ស្រីពៅ

18/08/2026

ជាមួយ សាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង – ខ្ញុំ​ទើបតែត្រូវបាន​ទទួលស្គាល់​ថា​ជា​អ្នកគាំទ្រ​កំពូល​ម្នាក់ក្នុង​ចំណោម​អ្នកគាំទ្រ​កំពូល​របស់គាត់! 🎉

16/08/2026

កីឡាក្នុងរដូវកាលបៃតង ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ក្នុងទឹកដីខេត្តតាកែវ

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានសម្តែងនូវការទទួល ស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមកីឡាករជិះកង់ភ្នំពេញ-អង្គរបូរី ដឹកនាំដោយ ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍ “ ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សាឆ្ពោះទៅកាន់ប្រាសាទភ្នំដា “ ក្រោមប្រធានបទ « កីឡាក្នុងរដូវកាលបៃតង » នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានប្រមូលផ្តុំអ្នកជិះកង់សរុបប្រមាណជាង ៩០០ នាក់ ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ព្រមទាំងក្រុមកីឡាករជិះកង់ប្រចាំខេត្ត និងតាមបណ្តាស្រុក ។ អ្នកចូលរួមទាំង អស់បានរួមគ្នាធ្វើដំណើរកម្សាន្ត បែបកីឡា និងសិក្សាស្រាវជ្រាវ លើចម្ងាយផ្លូវសរុប ១៧១ គីឡូម៉ែត្រ ដោយចាប់ផ្តើមដំណើរចេញពីវិមាន ឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទភ្នំដា ដែលជាសម្បត្តិបេតិកភណ្ឌដ៏វ័យចំណាស់ នៅក្នុងទឹកដីខេត្តតាកែវ។

បន្ថែមលើនេះផងដែរ ការជិះកង់ក៏ជាផ្នែកមួយ ក្នុងការលើកកម្ពស់សុខភាព និងការផ្សព្វផ្សាយវិស័យទេសចរណ៍បៃតង អ្នកចូលរួមទាំងអស់ក៏បានរួមគ្នាយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដោយបាននាំយកកូនឈើចំនួន ៦០០ ដើម មកដាំដុះនៅជុំវិញតំបន់ប្រាសាទភ្នំដាថែមទៀតផង ។
សកម្មភាពដាំកូនឈើប្រកបដោយស្មារតីទទួល ខុសត្រូវនេះ ធ្វើឡើងដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើ បង្កើតបៃតងភាព និងថែរក្សាបរិស្ថានជុំវិញតំបន់ប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែមានភាពស្រស់បំព្រង និងមានគង់វង្សយូរអង្វែងតទៅមុខ ៕

Vei Samnang Men Ly ម៉ែន លី #ខេត្តតាកែវ #ប្រាសាទភ្នំដា

15/08/2026

ហេតុដែលឲ្យយល់សប្តិ ..
សម្តេចព្រះឧត្តមវង្សា គូ សុភាព..

12/08/2026

រៀនសំដែងមុនរៀបចំថតរឿងនៅពេលខាងមុខ

សោភ័ណភាពពេលរាត្រីនៃក្រុងដូនកែវ@រដ្ឋបាលក្រុងដូនកែវ  #ក្រុងដូនកែវ
12/08/2026

សោភ័ណភាពពេលរាត្រីនៃក្រុងដូនកែវ

@រដ្ឋបាលក្រុងដូនកែវ #ក្រុងដូនកែវ

Address

Phum Takeo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85578703470

Alerts

Be the first to know and let us send you an email when ហង្ស មុនី Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ហង្ស មុនី Education:

Shortcuts

Share