18/08/2026
🎓អនុស្សាវរីយ៍ដ៏មានអត្ថន័យនៃពិធីប្រគល់វិញ្ញាបនបត្រ ឆ្នាំ ២០២៦🎓
សកម្មភាពសិស្សានុសិស្សថ្នាក់ភេងលេងបទ សារកាកែវ
សាលាកម្ពុជា-អូស្ត្រាលី មានកិត្តិយស ក្នុងការរៀបចំ ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្ស ថ្នាក់ភាសាអង់គ្លេស,ថ្នាក់បឋមសិក្សា មធ្យមសិក្សា ដែលបានបញ្ចប់ភូមិសិក្សារបស់ខ្លួនដោយជោគជ័យ ។
ពិធីដ៏អធិកអធម និងមានអត្ថន័យនេះ មិនត្រឹមតែជាពេលវេលាសម្រាប់អបអរសាទរចំពោះសមិទ្ធផលរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ពិសេសសម្រាប់ សិស្ស មាតាបិតា អ្នកអាណាព្យាបាល គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ បានរួមគ្នាឆ្លុះបញ្ចាំងពីដំណើរនៃការខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់សិស្សានុសិស្សកន្លងមក។
🙏 សាលាកម្ពុជា-អូស្ត្រាលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា និងអ្នកអាណាព្យាបាល ដែលតែងតែផ្តល់ការគាំទ្រ ក្តីស្រឡាញ់ និងការលើកទឹកចិត្តដល់កូនៗនិងតែងតែជឿទុកចិត្តលើសាលា
🙏 សូមថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីដឹកនាំ និងអប់រំសិស្សានុសិស្សឱ្យរីកចម្រើនទាំងផ្នែកចំណេះដឹង វិន័យ និងសីលធម៌។