28/01/2026
នៅថ្ងៃទី២៨ មករា ២០២៦សាលាបឋមសិក្សាសុវណ្ណគិរីបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយលោកមេឃុំ គ.គ.ស គ.គ.ថ និងអ្នកអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាសុវណ្ណគិរីលើរបៀបវារ:ដូចខាងក្រោម÷
1/ពិភាក្សាលើការធ្វើរបងបន្ថែមនិងចាក់ដីបំពេញទីធ្លាសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងគម្រោងរបស់អង្គការកុមារកម្ពុជារីករាយ។
2/ពិភាក្សាលើការជីកលេណដ្ឋានក្នុងសាលារៀន
3/ផ្សេង
ក្រោយកិច្ចពិភាក្សាចប់អង្គប្រជុំសម្រេចដាក់ដីចំនួន៣០០ឡាន និងត្រូវកាថវិកាចំ1500$ដើម្បីរៀបចំលេណដ្ឋាន និងត្រូវធ្វើរបងបន្ថែមចំនួន30ប្រឡោះ ។
ជាលទ្ធផល អង្គប្រជុំ សម្រេចបានការចូលរួមក្នុងការចាក់ដីពីសមាជិកសមាជិការនៃអង្គប្រជុំចំនួន128ឡាន និងកាយលេណដ្ឋានជូនសាលាទាំងស្រុង។
បញ្ហាប្រឈម: សាលាបឋមសិក្សា សុវណ្ណគិរីនៅខ្វះខាតដូចខាងក្រោម ÷
1/ដីចាក់បំពេញទីធ្លាចំនួន178ឡានទៀតដោយក្នុង1ឡាន25000រៀល ។
2/ខ្វះខាតឥដ្ឋ2000ដុំ ខ្សាច់10ម៉ែតគូប ស៊ីម៉ង់5តោន ដែកសរសៃ១០លីចំនួន50ដើមដើម្បីធ្វើលេណដ្ឋាន ។
3/របងសាលាចំនួន30ប្រឡោះដោយ១ប្រឡោះ200$
យើងខ្ញុំជាគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សូមធ្វើការអំពាវនាវ ដល់សប្បុរសជន អាជីវករ មន្ត្រីរាជការ .....មេត្តាជួយតាមកម្លាំងសទ្ធារផងចុះ ។