សាលាបឋមសិក្សាសណ្ដែក

សាលាបឋមសិក្សាសណ្ដែក Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាសណ្ដែក, Elementary School, Phum Kompong Cham.

គណៈគ្រប់គ្រងសាលាបឋមសិក្សាសណ្ដែក សូមថ្លែងអំណរគុណចំពោះសប្បុរសជនចូលរួមថវិកាដើម្បីរៀបឥដ្ឋការ៉ូ នៅថ្នាក់ទី ១ ខ តាមរយៈលោក រ៉ុម...
28/02/2026

គណៈគ្រប់គ្រងសាលាបឋមសិក្សាសណ្ដែក សូមថ្លែងអំណរគុណចំពោះសប្បុរសជនចូលរួមថវិកាដើម្បីរៀបឥដ្ឋការ៉ូ នៅថ្នាក់ទី ១ ខ តាមរយៈលោក រ៉ុម ប៊ុនធា មានរាយនាមដូចខាងក្រោម៖
១ . អ្នកស្រី ហុង លាងគីន និងក្រុមគ្រួសារ 10 ម៉ឺនរៀល
២ . អ្នកស្រី ហួ ស្រីលីន និងក្រុមគ្រួសារ 10 ម៉ឺនរៀល
៣ . អ្នកស្រី ហួត សៀវហ៊ុយ និងស្វាមី 2 ម៉ឺនរៀល
សូមគោរពជូនពរដល់សប្បុរសជន ឲ្យជួបតែពុទ្ធពរទាំងឡាយ 4 ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ!!

សូមថ្លែងអំណរគុណចំពោះលោក ស៊ីមលាង អនុភូមិពោធិ៍ស្ទាង និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល ក្នុងការចាក់សាបសាលាបឋមសិ...
19/02/2026

សូមថ្លែងអំណរគុណចំពោះលោក ស៊ីមលាង អនុភូមិពោធិ៍ស្ទាង និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល ក្នុងការចាក់សាបសាលាបឋមសិក្សាសណ្ដែក ថ្នាក់ទី 5 ក ។
សូមជូនពរឱ្យលោកជួបតែ ពុទ្ធពរទាំង 4 ប្រការ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ!!!

14/02/2026
សូមថ្លែងអំណរគុណដល់ប្អូន ប៊ុនធានិងភរិយាដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន 50000៛ ប្រាំម៉ឺនរៀលដើម្បីកែលម្អបរិស្ថាន ថ្នាក់រៀនទី...
13/02/2026

សូមថ្លែងអំណរគុណដល់ប្អូន ប៊ុនធានិងភរិយាដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន 50000៛ ប្រាំម៉ឺនរៀលដើម្បីកែលម្អបរិស្ថាន ថ្នាក់រៀនទី 5 ក (ចាក់សាប)។
សូមជូនពរប្អូន និងក្រុមគ្រួសារជោគជ័យគ្រប់ភារកិច្ច ។សូមអរគុណ!!

កម្មភាពលោកគ្រូលោកគ្រូនៅក្នុងសាលាបឋមសិក្សាសណ្ដែកកែលម្អបរិស្ថានក្នុង ថ្នាក់រៀន ទី 5 ក (ចាក់សាប) នៅរសៀលថ្ងៃទី 13 ខែកុម្ភៈឆ្...
13/02/2026

កម្មភាពលោកគ្រូលោកគ្រូនៅក្នុងសាលាបឋមសិក្សាសណ្ដែកកែលម្អបរិស្ថានក្នុង ថ្នាក់រៀន ទី 5 ក (ចាក់សាប) នៅរសៀលថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2026

ថ្ងៃអង្គារ ១រោចខែមាឃ ឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ កម្រងសណ្ដែក បានធ្វើការប្រកួ...
04/02/2026

ថ្ងៃអង្គារ ១រោចខែមាឃ ឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ កម្រងសណ្ដែក បានធ្វើការប្រកួតអំណានប្រចាំកម្រងក្នុងនោះសាលាបឋមសិក្សាសណ្ដែកទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងកម្រង ផ្នែកអំណាន។

31/01/2026

កម្មវិធីប្រជុំបច្ចេកទេសកម្រងសណ្ដែក
ថ្ងៃព្រហ ទី 29 ខែមករាឆ្នាំ 2026 សកម្មភាពលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាសណ្ដែក ទី១ បង្រៀនដោយកញ្ញា គ្រី សៀងហៃ ទី៣ បង្រៀនដោយកញ្ញា ចំរើនសុគន្ថាវរី ទី5 បង្រៀនដោយលោក គ្រុយ ពុធធីវ

អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបអនុស្សាវរីយ៍លើកទី ៧២ . ៩ វិច្ឆិកា១៩៥៣ - ៩ វិច្ឆិកា ២០២៥
09/11/2025

អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបអនុស្សាវរីយ៍លើកទី ៧២ . ៩ វិច្ឆិកា១៩៥៣ - ៩ វិច្ឆិកា ២០២៥

សេចក្តីជូនដំណឹង!សូមជម្រាបជូនមាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃ សាលាបឋមសិក្សាសណ្ដែក ជ្រាបអំពីការឈប់សម្រាកក្នុងឱ...
03/11/2025

សេចក្តីជូនដំណឹង!
សូមជម្រាបជូនមាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃ សាលាបឋមសិក្សាសណ្ដែក ជ្រាបអំពីការឈប់សម្រាកក្នុងឱកាស "ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក"ចំនួន ៣ ថ្ងៃគឺថ្ងៃទី៤ ៥ និងទី៦ វិច្ឆិកា ២០២៥។
Holiday Announcement!“Water Festival ”
ចូលរៀនវិញតាមកាលវិភាគធម្មតា ថ្ងៃសុក្រ ទី៧ វិច្ឆិកា ២០២៥
សូមអរគុណ🙏

សំណួរតើឯកសណ្ឋានគ្រូយើងពាក់រាល់ថ្ងៃឬយ៉ាងណា?ចម្លើយឯកសណ្ឋានគ្រូ ក្រសួងឱ្យពាក់ពេលប្រជុំឬកម្មវិធីសំខាន់ណាមួយ តែអាស្រ័យលើប្រធា...
03/11/2025

សំណួរ
តើឯកសណ្ឋានគ្រូយើងពាក់រាល់ថ្ងៃឬយ៉ាងណា?

ចម្លើយ
ឯកសណ្ឋានគ្រូ ក្រសួងឱ្យពាក់ពេលប្រជុំឬកម្មវិធីសំខាន់ណាមួយ តែអាស្រ័យលើប្រធានអង្គភាព និងលោកគ្រូអ្នកគ្រូទេ បើពាក់រាល់ថ្ងៃក៏បានព្រោះមើលទៅមានរបៀបនិងបង្ហាញអត្តសញ្ញាណយើងជាគ្រូ ព្រមទាំងបង្ហាញពីលក្ខណៈមនុស្សសកល ស្អាត របៀប សុភាព ទៀងពេល និងសមាធិ💐

ម្យ៉ាងវិញទៀត បើមានឱកាសពាក់ហើយក៏ពាក់ឱ្យអស់ចិត្តទៅ ព្រោះមិនងាយប្រលងជាប់បានធ្វើជាគ្រូក្របខ័ណ្ឌទេឥលូវនេះ យើងធ្វើជាគ្រូបង្រៀន យើងស្រលាញ់ការងារនេះ ដូច្នេះ ឯកសណ្ឋាននេះក៏ជានិមិត្តរូបតំណាងឱ្យការតស៊ូទម្រាំបានឈានជើងដល់ចំណុចនេះដែរ វាជាកម្មសិទ្ធិរបស់យើងដែរយើងគួរកុំទុកចោលអី កុំទុកចោលឬទុកមើលរហូតដល់ពេលចូលនិវត្តន៍ ប្រយ័ត្នអង្គុយស្ដាយក្រោយដែលមិនបានពាក់ឱ្យបានអស់ចិត្តពេលដែលបំពេញការងារ ព្រោះពាក់ទៅឃើញស្អាតខ្លាំងណាស់ សមនឹងឈ្មោះជាគ្រូតែម្ដង❤️

សាលាបឋមសិក្សាសណ្ដែក ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០២៥ ថ្ងៃបើកបវេសនកាលឆ្នាំថ្មីទឹកមុខលោកគ្រូអ្នកគ្រូរីករាយជាមួយការងារឆ្នាំថ្ម...
01/11/2025

សាលាបឋមសិក្សាសណ្ដែក ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០២៥
ថ្ងៃបើកបវេសនកាលឆ្នាំថ្មីទឹកមុខលោកគ្រូអ្នកគ្រូរីករាយជាមួយការងារឆ្នាំថ្មី ប្រកបដោយទឹកមុខញញឹម

សាលាបឋមសិក្សាសណ្ដែក សកម្មភាពលោគ្រូ អ្នកគ្រូ ទទួលចុះឈ្មោះសិស្សថ្មី និងជួយកែលម្អបរិស្ថាននៅក្នុងសាលាត្រៀមមុនបើកបវេសនកាលថ្ងៃ...
22/10/2025

សាលាបឋមសិក្សាសណ្ដែក សកម្មភាពលោគ្រូ អ្នកគ្រូ ទទួលចុះឈ្មោះសិស្សថ្មី និងជួយកែលម្អបរិស្ថាននៅក្នុងសាលាត្រៀមមុនបើកបវេសនកាលថ្ងៃ ពុធ ទី ២២ ខែ តុលា ឆ្នាំ ២០២៥

Address

Phum Kompong Cham

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាសណ្ដែក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share