Generation Hope School

Generation Hope School This is where the children get knowledge to be useful generation and learn about God.

ការរីកមាឌនៃអង្គធាតុ(ពិសោធន៍ជាក់ស្តែង)
16/01/2026

ការរីកមាឌនៃអង្គធាតុ(ពិសោធន៍ជាក់ស្តែង)

សាលារៀន ជំនាន់នៃក្តីសង្ឃឹម ត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោង និងក្រៅម៉ោងដូចខាងក្រោម៖I. ផ្នែកមធ្យមសិក្សា     ១. ឯកទេសរូបវិទ...
14/01/2026

សាលារៀន ជំនាន់នៃក្តីសង្ឃឹម ត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោង និងក្រៅម៉ោងដូចខាងក្រោម៖
I. ផ្នែកមធ្យមសិក្សា
១. ឯកទេសរូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ផែនដីវិទ្យា
២. ឯកទេសគណិតវិទ្យា
II. ផ្នែកបឋមសិក្សា និងមត្តេយ្យសិក្សា
១. គ្រូបង្រៀនថ្នាក់មត្តេយ្យ
២. គ្រូបង្រៀនថ្នាក់បឋមសិក្សា
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទីតាំងសាលារៀន ជំនាន់នៃក្តីសង្ឃឹម នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
ទូរសព្ទ ឬតេលេក្រាម៖ 097 811 8184, 081 229 190, 093 804 436

ទិដ្ឋភាពនៃការសិក្សារបស់សិស្សក្នុងថ្នាក់ទី៨ នៃសាលារៀន ជំនាន់នៃក្តីសង្ឃឹមវិន័យ និងការរស់នៅដោយមានសុជីវធម៌ ជាធនធានដែលយុវជន យ...
13/01/2026

ទិដ្ឋភាពនៃការសិក្សារបស់សិស្សក្នុងថ្នាក់ទី៨ នៃសាលារៀន ជំនាន់នៃក្តីសង្ឃឹម
វិន័យ និងការរស់នៅដោយមានសុជីវធម៌ ជាធនធានដែលយុវជន យុវនារីគួរប្រដាប់ជាប់ខ្លួនជានិច្ច។

#សាលារៀនជំនាន់នៃក្តីសង្ឃឹម
#សាលារៀនជំនាន់នៃក្តីសង្ឃឹម

សាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមគោរពជម្រាបជូន ដំណឹងដល់ លោក លោកស្រី ដែលជាអាណាព្យាបាល និងមាតាបិតាសិស្ស សិស្សានុសិស្ស និងលោកគ...
06/01/2026

សាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមគោរពជម្រាបជូន ដំណឹងដល់ លោក លោកស្រី ដែលជាអាណាព្យាបាល និងមាតាបិតាសិស្ស សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទាំងអស់ឱ្យបានជ្រាបថា សាលារៀន នឹងឈប់សម្រាកចំនួនមួយថ្ងៃក្នុងឱកាស ទិវារម្លឹកដល់ជ័យជម្នះលើរបប្រល័យពូជសាសន៍ នៅថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។
សាលានឹងត្រលប់ចូលរៀនវិញនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមករា ឆ្នាំ២០២៦។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទាំងអស់ទទួលជ្រាបជាព័ត៌មាន។
សូមអរគុណ!

#សាលារៀនជំនាន់នៃក្តីសង្ឃឹម
#កុមារជាក្តីសង្ឃឹមនៃអនាគត

ទោះស្ថិតក្នុងស្ថានភាពបែបណាការសិក្សារបស់សិស្សានុសិស្ស គឺជារឿងសំខាន់ដែលត្រូវតែបន្ត។ សាលារៀន ជំនាន់នៃក្តីសង្ឃឹម ខិតខំដើម្បី...
05/01/2026

ទោះស្ថិតក្នុងស្ថានភាពបែបណាការសិក្សារបស់សិស្សានុសិស្ស គឺជារឿងសំខាន់ដែលត្រូវតែបន្ត។ សាលារៀន ជំនាន់នៃក្តីសង្ឃឹម ខិតខំដើម្បីផ្តល់ការសិក្សាដល់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាព។

#សាលារៀនជំនាន់នៃក្តីសង្ឃឹម
#កុមារជាក្តីសង្ឃឹមនៃអនាគត

សេចក្តីជូនដំណឹងសាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមគោរពជូនដំណឹងដល់ លោក លោកស្រី ជាមាតា បិតា និងអាណាព្យាបាលសិស្សនៃសាលារៀន ជំនាន់...
31/12/2025

សេចក្តីជូនដំណឹង
សាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមគោរពជូនដំណឹងដល់ លោក លោកស្រី ជាមាតា បិតា និងអាណាព្យាបាលសិស្សនៃសាលារៀន ជំនាន់នៃក្តីសង្ឃឹមយើងខ្ញុំទាំងអស់ឱ្យបានជ្រាបថា សាលារៀន នឹងធ្វើការឈប់សម្រាកចំនួន ០២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១-០២ ខែមករា ខាងមុខនេះ ក្នុងឱកាសបុណ្យចូលឆ្នាំសកល។
សាលានឹងត្រលប់ចូលរៀន វិញនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះសូមលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន។
សូមអរគុណ!

សាលរៀន ជំនាន់នៃក្តីសង្ឃឹម ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកបង្រៀនទាំងពីរភេទដូចបានរៀបរាប់ខាងក្រោម៖១. ជំនាញ រូបវិទ្យា គីមីវិទ...
30/12/2025

សាលរៀន ជំនាន់នៃក្តីសង្ឃឹម ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកបង្រៀនទាំងពីរភេទដូចបានរៀបរាប់ខាងក្រោម៖
១. ជំនាញ រូបវិទ្យា គីមីវិទ្យា
២. ជំនាញ ជិវៈវិទ្យា ផែនដីវិទ្យា
តេលេក្រាម៖ 097 811 8184

សេចក្តីជូនដំណឹងសាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមជំរាបជូនដំណឹងដល់ មាតា បិតា និងអាណាព្យាបាលសិស្សឱ្យបានជ្រាបថា សាលានឹងឈប់សម្រា...
26/12/2025

សេចក្តីជូនដំណឹង
សាលារៀន ជំនាន់នៃក្តីសង្ឃឹម សូមជំរាបជូនដំណឹងដល់ មាតា បិតា និងអាណាព្យាបាលសិស្សឱ្យបានជ្រាបថា សាលានឹងឈប់សម្រាក ០១ថ្ងៃនៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមលោក លោកស្រីទទួលជ្រាបជាព័ត៌មាន។ សូមអរគុណ!

ថ្លែងអំណរគុណ- អាណាព្យាបាលសិស្ស លឿម ស្រីមាស- អាណាព្យាបាលសិស្ស ថ្នាក់ទី២ខ និងថ្នាក់ទី៤ខ- បង សេង ឡេងជួយដល់វីរៈកងទ័ពខ្មែរ ដែ...
18/12/2025

ថ្លែងអំណរគុណ
- អាណាព្យាបាលសិស្ស លឿម ស្រីមាស
- អាណាព្យាបាលសិស្ស ថ្នាក់ទី២ខ និងថ្នាក់ទី៤ខ
- បង សេង ឡេង
ជួយដល់វីរៈកងទ័ពខ្មែរ ដែលសរុបជាទឹកប្រាក់ ៤១៧ ៥០០រៀល

សូមថ្លែងអំណរគុណ៖- អាណាព្យាបាលសិស្ស ហេង មុន្នីរ័ត្ន- អាណាព្យាបាលសិស្ស កន ធារ៉ា- អាណាព្យាបាលសិស្ស ឈាង ហ្គេចស័ង- អាណាព្យាបា...
18/12/2025

សូមថ្លែងអំណរគុណ៖
- អាណាព្យាបាលសិស្ស ហេង មុន្នីរ័ត្ន
- អាណាព្យាបាលសិស្ស កន ធារ៉ា
- អាណាព្យាបាលសិស្ស ឈាង ហ្គេចស័ង
- អាណាព្យាបាលសិស្ស ផាន ដារីហ្សា
- អាណាព្យាបាលសិស្ស ធី សុនីតា
- អាណាព្យាបាលសិស្ស សុវណ្ណ លីតួ
- អាណាព្យាបាលសិស្ស ឆាយ លីលី
- អ្នកគ្រូ សយ ស្រីណាន
ដែលបានចូលរួមឧបត្ថម្ភដល់កងទ័ពជួរមុខ និងជនភៀសសឹក
សរុបជាប្រាក់ ១៧០ ៥០០រៀល

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សាលារៀន ជំនាន់នៃក្តីសង្ឃឹមបាននាំយកថវិកា សរុបចំនួន 6,747,000 និង 500$ រួមជាមួយនឹងគ្រឿងឧបភោគ ប...
14/12/2025

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សាលារៀន ជំនាន់នៃក្តីសង្ឃឹមបាននាំយកថវិកា សរុបចំនួន 6,747,000 និង 500$ រួមជាមួយនឹងគ្រឿងឧបភោគ បរិភាគ សម្ភារមួយចំនួនដែលទទួលបានពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនសហគមន៍ឃុំបុសខ្នុរ ស្រុកចំការលើ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមព្រះប្រទានពរទទួលបានសេចក្តីសុខសុភម្គល ជាពិសេសសូមព្រះជាម្ចាស់ជួយការពារបងៗវីរកងទ័ពមានសុខសុវត្ថិភាព និងយកឈ្នះលើសត្រូវឈ្លានពាន សូមការពារបងប្អូនភៀសសឹក និង សូមអោយប្រទេសកម្ពុជាត្រលប់មកមានសន្តិភាពដូចដើម។

សូមថ្លែងអំណរគុណដល់សិស្សថ្នាក់ទី៨ដែលជួយឧបត្ថមជាថវិការ18000៛ និងជួយធ្វើសណ្តែកលីងអាណាព្យាបាលសិស្ស សុវណ្ណរ៉ា ឧបត្ថម្ភទឹកប្រា...
14/12/2025

សូមថ្លែងអំណរគុណដល់សិស្សថ្នាក់ទី៨ដែលជួយឧបត្ថមជាថវិការ18000៛ និងជួយធ្វើសណ្តែកលីង
អាណាព្យាបាលសិស្ស សុវណ្ណរ៉ា ឧបត្ថម្ភទឹកប្រាក់ 50000៛
បងស្រី សុភាពឧបត្ថម្ភទឹកប្រាក់20000៛
បងប្រុស ឈុន លីម ឧបត្ថម្ភទឹកប្រាក់ 50000៛
អាណាព្យាបាលសិស្ស ទ្រី ម៉េងជីង ឧបត្ថម្ភទឹកប្រាក់ 40000៛

Address

Phum Kompong Cham
855

Telephone

+85581229190

Website

Alerts

Be the first to know and let us send you an email when Generation Hope School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Generation Hope School:

Shortcuts

Share

Category