Financial Investment Institute

Financial Investment Institute Financial Investment Institute is a Unique Educational Center to Provide Professional Skill of Foreign Currency Exchange (Forex) and Gold Trading.

Financial Investment Institute is a Unique Educational Center to Provide Professional Skill of Foreign Currency Exchange (Forex).

ប្រធានាធិបតី Donald Trump ច្រានចោលសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលសហរដ្ឋអាមេរិករៀបចំផែនការធ្វើវ...
30/04/2026

ប្រធានាធិបតី Donald Trump ច្រានចោលសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលសហរដ្ឋអាមេរិករៀបចំផែនការធ្វើវាយប្រហាររយៈពេលខ្លី និងមានឥទ្ធិពល
ព័ត៌មានលម្អិតរួមមាន:
1. Trump និយាយថា លោកនឹងរក្សាប្រទេសអ៊ីរ៉ង់នៅក្រោមការបិទផ្លូវនាវាចររហូតដល់ពួកគេយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2. បន្ទាប់ពីការវាយប្រហារ ដែលទំនងជារួមបញ្ចូលគោលដៅហេដ្ឋារចនាសម្ព័ន្ធ សហរដ្ឋអាមេរិកនឹងដាក់សម្ពាធឱ្យអ៊ីរ៉ង់ចរចាម្តងទៀត

3. Trump មើលឃើញថាការបន្តការទប់ស្កាត់ជាប្រភពចម្បងនៃអានុភាពរបស់គាត់។

4. Trump បាននិយាយថា ឃ្លាំងស្តុកប្រេង និងបំពង់បង្ហូរប្រេងរបស់អ៊ីរ៉ង់ "ជិតផ្ទុះហើយ" ដោយសារតែអ៊ីរ៉ង់មិនអាចនាំចេញប្រេងបានដោយសារតែការបិទផ្លូវ។

ក្រុមហ៊ុន Blackwell Global Cambodia គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទដែលទទួលបានវិញ្ញាបនបត្រឆ្នើម ពីសមាគមអ្នកវិនិយោគ...
13/03/2026

ក្រុមហ៊ុន Blackwell Global Cambodia គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទដែលទទួលបានវិញ្ញាបនបត្រឆ្នើម ពីសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ និងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំង ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នវិនិយោគ និងភ្ញៀវកិត្តិយសជាច្រើនទៀតក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ការទទួលបានវិញ្ញាបនបត្រឆ្នើមនេះ គឺជាការបញ្ចាក់ពីភាពរឹងមាំ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងទំនុកចិត្តរបស់វិនិយោគិនដែលបានវិនិយោគជាមួយក្រុមហ៊ុនកន្លងមក។
ក្រុមហ៊ុន Blackwell Global Cambodia តែងតែបង្ករបរិយាកាសវិនិយោគប្រដកដោយតម្លាភាព និងស្តង់ដារអន្តរជាតិ ដល់អតិថិជនរបស់ខ្លួន ដើម្បីលើកស្ទួយវិស័យមូលបត្រ ក៏ដូចជាការជួញដូរ រូបិយបណ្ណបរទេស និងហាងឆេងមាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានចេរភាព និងសុវត្ថិភាពខ្ពស់។

នារសៀលថ្ងៃសុក្រ ១០ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប...
19/10/2025

នារសៀលថ្ងៃសុក្រ ១០ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ ខណៈកម្មវិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា លោក សុខលេង អគ្គនាយកក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ព្រមទាំងសមាជិកសមាគម និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សម្រាប់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរគឺមានគោលបំណងផ្តល់នូវកម្មវិធីគាំទ្រផ្នែកបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគ, ការជួញដូរ និងឱកាសនៃការស្វែងរកប្រាក់ចំណេញនៅក្នុងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងកម្មវីធីនោះ ឯកឧត្តម ស៊ូ សុជាតិបានមានប្រសាសន៍លើកឡើងថា “ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ គឺស្របទៅនឹងគោលការណ៍ស្នូលរបស់និយ័តករមូលបត្រកម្ពុជា គឺការបណ្តុះបណ្តាល ការបង្កើនចំណេះដឹងដល់វិនិយោគិន ដែលជាយន្តការមួយនៃការការពារវិនិយោគិនផងដែរ”។
លោក សុខ លេង បានបង្ហាញនូវក្តីរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះព្រោះការចុះអនុស្សរណៈនេះពិតជាមានសារៈសំខាន់ដោយសារស្របទៅតាមនិតិវិធីរបស់និយ័តករមូលបត្រកម្ពុជា ហើយអ្វីដែលសំខាន់គឺមានភាពទុកចិត្តគ្នាទៅវិញទៅមកទៅលើការវិនិយោគនៅក្នុងវិស័យមូលបត្រ រវាងសមាគម និងក្រុមហ៊ុន។
ដោយឡែក លោក យឿង វីរបុត្រ បានបញ្ចក់ថា មូលហេតុដែលសមាគមសម្រេចសហការជាមួយនឹងក្រុមហ៊ុនដោយសារក្រុមហ៊ុនមួយនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការផ្តល់សេវាកម្មវិនិយោគ និងកម្មវិធីជួញដូរ ក្នុងវិស័យមូលបត្រ ហើយក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០។ ក្រុមហ៊ុនេះមានផ្តល់សេវាកម្មជួញដូរទៅលើលោហៈធាតុមានតម្លៃដូចជា មាស ប្រាក់ និងរូបិយប័ណ្ណអន្តរជាតិ ព្រមទាំងផលិតផលលើកិច្ចសន្យាគម្លាតថ្លៃផ្សេងទៀតតទៅឲ្យអតិថិជនរបស់ខ្លួនទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។ បច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយក៏កំពុងពង្រីកបន្ថែមទៀតផងដែរ។ នាប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនបានផ្តល់សេវាកម្មជូនអតិថិជនជាង១លាននាក់ នៅក្នុង១៨០ប្រទេសជាងជុំវិញពិភពលោក។
ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន គឺជាក្រុមហ៊ុនឈ្មួញជើងសារដ៏ធំដែលមានការិយាល័យកណ្តាលនៅចក្រភពអង់គ្លេស។ បច្ចុប្បន្នក្រុមហ៊ុនមានអាជ្ញាប័ណ្ណចេញពីស្ថាប័ននិយ័តការល្បីៗជាច្រើនជូចជា៖ FCA នៅចក្រភពអង់គ្លេស SFC នៅទីក្រុងហុងកុង SCB នៅប្រទេសបាហាម៉ាស ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា SERC លេខ ០០៥ ។ ក្រៅពីនោះក្រុមហ៊ុនក៏ទទួលបានពានរង្វាន់ជាង ៨០ ដែលទទួលស្គាល់ពីស្ថាប័នឯករាជ្យជុំវិញពិភពលោកជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺទទួលបានការសារទរជាខ្លាំងទៅលើគុណភាពនៃសេវាកម្ម ឧត្តមភាពបម្រើសេវាកម្មជូនអតិថិជន និងបច្ចេកវិទ្យាជួញដូរដ៏ទំនើប។
សម្រាប់លោកអ្នកដែលចង់បានគណនីវិនិយោគ ឬជួញដូរ នៅក្នុងទីផ្សារជាមួយក្រមហ៊ុន សូមទាក់ទងទៅកាន់តេឡេក្រាម https://t.me/Blackwell_Cambodia ឬទៅកាន់ទីតាំងការិយាល័យក្រុមហ៊ុនផ្ទាល់ Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8

សិក្ខាសាលាស្តីអំពី៖ ​"របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ" 🗓 កាលបរិ...
22/07/2025

សិក្ខាសាលាស្តីអំពី៖ ​"របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ"

🗓 កាលបរិច្ឆេទ​៖ ថ្ងៃសៅរ៍ ទី09 ខែសីហា 2025
🕐ពេលវេលា៖ ម៉ោង 1:00pm - 5:00pm

✍️ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/6rdzozqc17iSKdLT9

📍​ទីតាំងសិក្ខាសាលា៖ Blackwell Global Cambodia
Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8

សិក្ខាសាលាស្តីអំពី៖ ​"របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ" 🗓 កាលបរិ...
25/06/2025

សិក្ខាសាលាស្តីអំពី៖ ​"របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ"

🗓 កាលបរិច្ឆេទ​៖ ថ្ងៃអាទិត្យ ទី29 ខែមិថុនា 2025
🕐ពេលវេលា៖ ម៉ោង 1:00pm - 5:00pm

✍️ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/6rdzozqc17iSKdLT9

📍​ទីតាំងសិក្ខាសាលា៖ Blackwell Global Cambodia
Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8

សិក្ខាសាលាស្តីអំពី៖ របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ🚀🚀🗓 កាលបរិច្...
13/05/2025

សិក្ខាសាលាស្តីអំពី៖ របៀបរកប្រាក់ចំណូលពីការវិនិយោគលើការជួញដូរហាងឆេងមាស រូបិយប័ណ្ណបរទេស និងការគ្រប់គ្រងហានិភ័យ🚀🚀

🗓 កាលបរិច្ឆេទ​៖ ថ្ងៃសៅរ៍ ទី24 ខែឧសភា 2025
🕐ពេលវេលា៖ ម៉ោង 1:30pm - 5:00pm

✍️ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/6rdzozqc17iSKdLT9

📍​ទីតាំងសិក្ខាសាលា៖ Blackwell Global Cambodia
Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8

The Big event is coming! Don't miss it!!!   "Donald Trump U.S Presidents Day"Free Joining!!! Benefits of participants 👨‍...
14/01/2025

The Big event is coming! Don't miss it!!!
"Donald Trump U.S Presidents Day"

Free Joining!!!
Benefits of participants
👨‍💼Learning & Live Trading about Gold | Forex
🎁Many Gifts
🍽Coffee Break

🗓Date: Monday 20th January 2025
🕑Time: 2:00pm - 6:00pm

Event Location: Blackwell Global Cambodia
📍 Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8

✍️Secure Your Seats Now! https://forms.gle/cHwNztnuAsSM55MH6

សិក្ខាសាលាស្តីអំពី "បច្ចេកទេសទិញលក់ហាងឆេងមាសប្រកបដោយសុវត្ថិភាព​ និងប្រាក់ចំណេញ "🚀🚀🗓 កាលបរិច្ឆេទៈ ថ្ងៃសៅរ៍ ទី 17 សីហា 202...
08/08/2024

សិក្ខាសាលាស្តីអំពី "បច្ចេកទេសទិញលក់ហាងឆេងមាសប្រកបដោយសុវត្ថិភាព​ និងប្រាក់ចំណេញ "🚀🚀

🗓 កាលបរិច្ឆេទៈ ថ្ងៃសៅរ៍ ទី 17 សីហា 2024 ម៉ោង 1:00​pm-5:00pm
📍 ទីតាំងៈ ក្រុមហ៊ុន Blackwell Global Cambodia
Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8
👨‍💻ចូលរួមដោយឥតគិតថ្លៃ
​💸 រៀនថ្ងៃនេះដើម្បីសេរីភាពផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគត !
✍️ ចុះឈ្មោះតាមរយៈ Link: https://forms.gle/6rdzozqc17iSKdLT9

Address

Phnom Penh

Telephone

+85510700666

Website

Alerts

Be the first to know and let us send you an email when Financial Investment Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Financial Investment Institute:

Shortcuts

Share