STEM Phnom Penh

STEM Phnom Penh

Share

Free project pages and information on STEM subjects - make, create and explore in Phnom Penh! Proto

TGML2 Prototype Pitch Day 04/08/2019

ថ្ងៃធ្វើបទបង្ហាញពីផលិតផលគំរូដើមនៃវគ្គបណ្តុះបណ្តាល 'គិតជាសកល ច្នៃក្នុងតំបន់ វគ្គ២' ត្រូវជាថ្ងៃអាទិត្យ ថ្ងៃទី៧ ខែ កក្កដា ២០១៩

នេះជាថ្ងៃសិក្ខាកាមរបស់យើងបានបញ្ចប់វគ្គសិក្សានឹងជាថ្ងៃដែលក្រុមទាំង៥ធ្វើការបង្ហាញពីផលិតផលដែលក្រុមរបស់គាត់បានបង្កើតក្នុងវគ្គសិក្សានេះ។ អ្នកទាំងអស់គ្នាធ្វើបានល្អ ក្រុមការងារពិតជាមានមោទនភាពចំពោះសិក្ខាកាមទាំងអស់គ្នាណាស់។

Pitch Day, Sunday 7th July 2019.
The day when our fantastic 5 project teams got to present and pitch their product prototypes developed during Think Global Think Local 2 training course. Awesome job to all, we are so proud of you!

09/07/2019

បន្ទាប់ពីការធ្វើបទបង្ហាញពីផលិតផលគំរូដើមរបស់ក្រុមនិមួយៗនៅថ្ងៃអាទិត្យទី ០៧ ខែកក្តដា​កន្លងទៅនេះ ក្រុមដែលទទួលបានសន្លឹកឈ្នោតគាំទ្រពីភ្ញៀវកិត្តយស
ច្រើនជាងគេនោះគឺក្រុម KUBO។ KUBO ជាឧបករណ៍ដែលអាចជួយអោយអ្នកជម្ងឺ អ្នកមានពិការភាពដែលមានផលពិបាកក្នុងការធ្វើចលនា អាចប្រើប្រាស់បានដើម្បីទំនាក់ទំនង ទៅកាន់អ្នកមើលថែបានលឿន។
After the pitching event held on 07th July, the group that won the audience award is group KUBO. KUBO is a product that disabled patients could use to communicate with people who are taking care of them.
Congratulations to the KUBO team!


Visal NeangEam DaraChen DaPhet Sopanhchakpor

EmoLed 01/07/2019

សម្រាប់ក្រុមចុងក្រោយក្នុងវគ្គបណ្តុះបណ្តាល គិតជាសកលច្នៃក្នុងតំបន់វគ្គ២​ ពួកគេកំពុងច្នៃនិងបង្កើតនូវឧបករណ៍សម្រាប់ជំនួយពេលធ្វើដំណើរ សូមទាំងអស់គ្នាចូលទៅកាន់ Link ខាងក្រោយហើយចែករំលែកបទពិសោធន៍របស់អ្នក ដើម្បីជួយពួកគេក្នុងការរចនាអោយបានឥតខ្ចោះ។ សូមអរគុណ!
Another group of students in TGML2 is developing the tool to assist the driver on the street, and this survey aims to understand the feeling of drivers/riders on the street when they face the rude drivers. We want to understand the real problem and come up with a creative solution to tackle the problem.

EmoLed This survey aims to understand the feeling of drivers/riders on the street when they face the rude drivers. We want to understand the real problem and come up with a creative solution to tackle the problem.

POR POK Wireless Charger 01/07/2019

ក្រុមទី៣បានព្យាយាមបង្កើតផលិតផលសាកថ្មឥតខ្សែ (Wireless) តាមរបៀបច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី។ សូមចូលទៅកាន់ Link ខាងក្រោមដើម្បីជួយពួកគេក្នុងការស្ថាបនាអោយបានប្រសើរ។
Group 3 is developing another new tool in a creative way to charge your smartphone without wireless, please go to the link to share your experience and help them develop it.

POR POK Wireless Charger

គូបូ - KUBO 01/07/2019

សិក្ខាកាមក្រុមទី3 ក្នងវគ្គបណ្តុះបណ្តាល គិតជាសកលច្នៃក្នុងតំបន់ វគ្គ២ បានបង្កើតនូវឧបករណ៍ដែលអាចជំនួយដល់អ្នកជម្ងឺដែលពិបាកក្នុងការទំនាក់ទំនងទៅកាន់អ្នកជុំវិញខ្លួនបាន សូមចូលទៅកាន់ Link ដើម្បីចែករំលែកបទពិសោធន៏របស់អ្នក ថាតើអ្នកយល់ថាឩបករណ៍នោះយ៉ាងណាដែរ។
Another group is developing the communication tool for patients who hard to talk or deal with people, the tool named KUBO, please go to the link and share your experiences to help them improve their products.

គូបូ - KUBO ពួកយើងទាំងអស់គ្នា មកពីក្រុមដែលបានបង្កើត ផលិតផលមួយ សម្រាប់ជាជំនួយឬជួយសម្រួល ដល់អ្នកដែលពិបាកក្នុងការទំនា.....

Bloom-Air 30/06/2019

សិក្ខាកាមក្រុមទី២ ក្នងវគ្គបណ្តុះបណ្តាល គិតជាសកលច្នៃក្នុងតំបន់ វគ្គ២ បានបង្កើតនូវឧបករណ៍ដែលអាចវាស់ស្ទង់គុណភាពខ្យល់ សូមចូលទៅកាន់ Link ដើម្បីចែករំលែកបទពិសោធន៏របស់អ្នក។
This survey aims to understand the Air Quality Problem in Cambodia. However, we also want to get the data regarding our target customer and customer's feedback in order to come up with a creative solution to tackle the problem.

Bloom-Air This survey aims to understand the Air Quality Problem in Cambodia. However, we also want to get the data regarding our target customer and customer's feedback in order to come up with creative solution to tackle the problem.

Fire Flower 30/06/2019

ក្រុមអ្នករចនាឧបករណ៍គំរូដើម ក្នុងកម្មវិធីបណ្តុះបណ្តាល គិតជាសកលច្នៃក្នុងតំបន់វគ្គ២ បានបង្កើត​នូវផលិតដើមខុសៗគ្នាចំនួន៥។
នេះជាការរចនារបស់ក្រុម១ក្នុងចំនោម៥ ដែលមានឈ្មោះថា Fire Flower សូមចូលទៅកាន់ Link ដើម្បីចែករំលែកគំនិតអ្នក។
A new product prototype from the group of Cambodian designer in Think Global Makes Local 2 has created a tool for people facing the problem when they go camping. Please go to the link and share your ideas, whether the products suit you or not.

Fire Flower To understand problem experience from people whose do love camping.

Photos from STEM Phnom Penh's post 29/06/2019

សប្ដាហ៍ទី៧ ថ្ងៃទី១២ និងថ្ងៃទី១៣ នៃវគ្គបណ្តុះបណ្តាល 'គិតជាសកល ច្នៃក្នុងតំបន់ ២'
ថ្ងៃសៅរ៍ទី៨ និងថ្ងៃអាទិត្យ ទី៩ មិថុនា ឆ្នាំ២០១៩

សប្តាហ៍នេះយើងមានវាលគ្មិនកិត្តយសលោក តូណី ម៉វ៉ាន់ ដែលជាស្ថាបនិក នៃក្រុម Soben Advance Bamboo Composite។ គាត់ជាអ្នកបង្កើត កង់ដែលធ្វើពីឫស្សី ។ គាត់បានចែករំលែកពីការបង្កើតថ្មីដែលចាប់ផ្តើមពីការប្តេជ្ញាចិត្តខ្លាំង។ គាត់បានជំរុញចិត្តសិក្ខាកាមរបស់យើងអោមជឿជាក់លើសម្ថភាព នឹងការតាំងចិត្តរៀងៗខ្លួនដើម្បីសម្រេចបានគោលដៅក្នុងការបង្កើតផលិតផលថ្មី។
វាលគ្មិនបន្ទាប់គឺលោក មុីសែល ដ័រហ្គេត ដែលមកពីអង្គការ អាយឌីអុី ប្រចាំនៅកម្ពុជា ។ លោកមុីសែលជាអ្នកគ្រប់គ្រងកម្មវិធី WASH នៃអង្គការ អាយឌីអុី ប្រចាំនៅកម្ពុជា។ គាត់បានចែករំលែកបទពិសោធន៍ជាច្រើនទាក់ទងនឹងដំណើរការនៃការបង្កើតផលិតផលថ្មីរបស់គាត់។
ក្រៅពីនេះ សិក្ខាកាមទាំងអស់ត្រូវបានចំណាត់តាំងតាមទៅជា៤ក្រុម ដែលមានសមាជិក៤នាក់ក្នុងក្រុមនិមួយៗ សម្រាប់គម្រោងវគ្គចុងក្រោយ។ បន្ទាប់មក ក្រុមសិក្ខាកាមទាំង៤បានចាប់ផ្តើមការពិភាក្សាក្រុមដើម្បីបំផុសគំនិតក្នុងការបង្កើតផលិតផលថ្មីសំរាប់ក្រុមពួកគាត់។

#គិតជាសកលច្នៃក្នុងតំបន់២

Week 7, day 12 and 13 of ‘Think Global Make Local 2’
Saturday 8th and Sunday 9th June 2019.

This week we were excited to welcome another two guest speakers. Our first guest speaker was Mr. Tony Morvant. He is the founder of Soben Advance Bamboo Composite. Tony shared with our students his inspiring journey on how he had committed to make his own new bamboo bike and rode it from France to Cambodia.
Our second guest speaker was Mr. Michel Dauguet. He is a WASH program manager from iDE NGO in Cambodia. Mr. Dauguet shared with us some of the products that he made and the challenges that were associated with them in the organisation. Students were intrigued and asked many questions to our speakers.

After which students were assigned into 4 groups to start brainstorming and discussing ideas on their product for the final pitching event.

Well done to all, keep it up!


Photos from STEM Phnom Penh's post 22/06/2019

សប្ដាហ៍ទី៦ ថ្ងៃទី១០ និងថ្ងៃទី១១ នៃវគ្គបណ្តុះបណ្តាល 'គិតជាសកល ច្នៃក្នុងតំបន់ ២'
ថ្ងៃសៅរ៍ទី០១ និងថ្ងៃអាទិត្យ ទី០២ មិថុនា ឆ្នាំ២០១៩

សប្តាហ៍នេះយើងបានស្វាគមន៍វាលគ្មិនកិត្តយសលោក អែម ច័ន្ទរិទ្ធីកុល ដែលជាសិក្ខាកាមជោគជ័យនៅ វគ្គ “គិតជាសកលច្នៃក្នុងតំបន់វគ្គ១” ។ លោកក៏ជាស្ថាបនិក ក្រុមហ៊ុន Doy Doy ​ដែលបង្កើតផលិតផលសម្រាប់កុមារ។ លោកបានចែករំលែកនូវបទពិសោធន៏ ទាំងការបរាជ័យនិងភាពជោគជ័យក្នុងការផលិតផលិតផលរបស់ក្រុមហ៊ុនគាត់ ជូនដល់សិក្ខាកាមវគ្គទី២របស់យើង។

បន្ទាប់មកសិក្ខាកាមរបស់យើងបានរៀនបន្តអំពីថ្នាក់ររចនាគំនិតដើម្បីស្វែងរកដំណោះស្រាយក្នុងការបង្កើតផលិតផលថ្មីនិង សម្រួលដល់បញ្ហាដែលពួកគេបានជួបប្រទះ។
ថ្នាក់រៀន ‘រចនាគំនិត’ ត្រូវបានបង្រៀន និងណែនាំដោយលោកអាគីរ៉ានិងលោក ឈុននី ដែលមកពីក្រុមហ៊ុន អនាគត អាស៊ា។

សិក្ខាកាមទាំង៥ក្រុមបានចុះសម្ភាសន៏បុគ្គលិកផ្នែកផ្សេងៗនៅក្នុងបរិវេន The Factory Phnom Penh ដើម្បីសិក្សា និង ស្វែងយល់ពីបញ្ហាដែលពួកគាត់កំពុងជួបប្រទះរាល់ថ្ងៃនៅកន្លែងធ្វើការរបស់ពួកគាត់។ ក្រោយមក សិក្ខាកាមបានរិះរកគំនិតក្នុងការបង្កើតផលិតផលថ្មីមួយដើម្បីជួយសម្រួលដល់អ្នកដែលកំពុងជួបបញ្ហាទាំងនោះ ។
ក្រុមទាំង៥បានរចនាផលិតផលគំរូដើម ដូចជាមាន ឡានបញ្ជាតេឡេសម្រាប់ជញ្ជូនសម្ភារៈរបស់កម្មករសំណង់ ដែលបង្កើតដោយក្រុមទី១។ មានឩបករណ៍ជូតកញ្ចក់មុខពី សម្រាប់អ្នកអនាម័យនៅទីខ្ពស់ ដែលបង្កើតដោយក្រុមទី២។ ក្រុមទី៣បានបង្កើត បន្ទប់ដែលគ្មានមូស​ និង មួយក្រុមទៀតបានបង្កើត អាវក្រៅដែលមានកង្ហារ សម្រាប់ទប់កំដៅរបស់អ្នកដែលត្រូវធ្វើការទីក្តៅ។ ក្រុមចុងក្រោយបាន បង្កើតរបាំងបិទមុខអាណាម័យសម្រាប់អ្នកដែលធ្វើការកន្លែងហុយ។

ធ្វើបានល្អណាស់⁣អ្នកទាំងអស់គ្នា សូមបន្តវាទៅមុខទៀត!

#គិតជាសកលច្នៃក្នុងតំបន់២

Week 6, day 10 and 11 of ‘Think Global Make Local 2’ which was held on Saturday 1st and Sunday 2nd June 2019.

This week, it was our pleasure to welcome ​another guest speaker, Mr. Em Rithykol. Mr. Em is an alumni student from ‘Think Global Make Local 1’. He is also the founder of Doy Doy toy company in Cambodia. Mr. Kol shared both of his success and failure experiences in creating products for his company.

Next, students attended part 2 of Design Thinking course which was conducted by Akira and Mr. Chunny, from Anakot Asia company. Our students went around the Factory Phnom Penh to interview random staff and strangers who work within the campus site. The idea was to allow students to understand any daily problem or any difficulty that the interviewees are facing in order to design products that could address those issues they face. Five groups of the students came up with give product prototypes ideas. The first group created an auto pick up car controlled by a remote control to be used in construction sites. Group 2 created a double-faced cleaning tool to clean glass in high areas. Group 3 created an idea of a mosquito-free room. Group 4 created a jacket with fan for people who work in any hot area. Last but not least, a hygiene mask created by group 5 for people who work in dusty environment.

That’s all for week 6. To be continued 🙂.

Well done to all, keep it up!


Photos from STEM Phnom Penh's post 09/06/2019

សប្ដាហ៍ទី៥ ថ្ងៃទី៩ និងថ្ងៃទី១០នៃវគ្គបណ្តុះបណ្តាល 'គិតជាសកល ច្នៃក្នុងតំបន់ ២'
ថ្ងៃសៅរ៍ទី២៥ និងថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩

សប្តាហ៍នេះយើងមានវាលគ្មិនកិត្តយស កញ្ញា លី សុខកញ្ញា ដែលជាសក្ខាកាម 'គិតជាសកល ច្នៃក្នុងតំបន់ ១'
និង កញ្ញា Fatima Shehata ដែលមកពី Center for Sustainable Water។ ពួកគាត់បានមកចែករំលែកបទពិសោធន៍ជាច្រើនទាក់ទងនឹងដំណើរជីវិត និងការងាររបស់ពួកគាត់។

មានសកម្មភាពអនុវត្ថបន្ថែមទៀតនៅក្នុងថ្នាក់រចនាមេកានិកជាមួយលោក Nick O'Neill ។ សិក្ខាកាមទាំង៤ក្រុមបានយកផលិតផលធ្វើពីដែកអីណុកកាត់រួច ដែលក្រុមទាំង៤បានរចនាពីសប្តាហ៍ទី៤ យកមកពត់អោយចេញតាមការរចនារបស់ពួគគេ ។ ក្រៅពីនោះទៀត សិក្ខាកាមទាំងអស់ក៏បានស្វែងយល់ពីចំនុចខ្វះខាតនិងធ្វើបទបង្ហាញពីផលិតផលដើមដំបូងរបស់ពួគគេ។

រីឯក្នុងថ្នាក់រចនា 2D ដែលបង្រៀនដោយលោក រស់ វណ្ណឌី វិញ សិស្សបីក្រុមបានបង្ហាញផ្ទាំងផ្សព្វផ្សាយដែលពួគគេរចនាឡើងទាក់ទងពីផលិតផលដែលពួកគេបានបង្កើតឡើងពីសប្តាហ៍មុន ដើម្បីសិក្សាបន្ថែមពីរបៀបដាក់ពណ៍ បច្ចេកទេសប្រើប្រាស់កម្មវិធីរចនាផ្សេងៗ។

ក្នុងថ្នាក់អាជីវកម្មនិងគិតវិភាគ កញ្ញា តាន់ប៊ុនហ៊ង់ បានអោយសិក្ខាកាមហាត់សម ធ្វើបទបង្ហាញពីគំនិតទាក់ទងនឹងមុខជំនួញ ឫ ផលិតផលដែលពួកគេបានបង្កើត ដើម្បីអោយពួកគេត្រៀមខ្លួន និង សិក្សាស្វែងយល់ពីចំនុចខ្វះខាត និង ចំនុចល្អៗបន្ថែម។

ធ្វើបានល្អណាស់⁣អ្នកទាំងអស់គ្នា សូមបន្តវាទៅមុខទៀត!

#គិតជាសកលច្នៃក្នុងតំបន់២

Week 5, day 9 and 10 of ‘Think Global Make Local 2’ which was held on Saturday 25th and 26th May 2019.

This week, we welcomed 2 main guest speakers. Our first guest speaker was Ms. Ly sokanha, a former student from ‘Think Global Make Local 1’ and Ms. Fatima Shehata who was from Center for Sustainable Water. Both guests shared their life and work experience to the students.

There were further activities on metal products prototype in Mr. Nick O’Neill’s Mechanical class. The metals had been cut out based on the student groups’ designs in previous week. Students shaped the cut metal pieces into their designed products. At the same time, presented their metal product prototype to the class, sharing what improvement they could do in the next design version to better it.

In 2D design class by Mr. Ros Vandy, students designed product poster and learnt how to use color combination on their art work designs as well as learning a new design software.

In Business and Analytical Thinking class by Ms. Tan Bunhourng, students continued to learn how to pitch their business and products design ideas. They worked on how to improve their weaknesses and strengthen their speaking and pitching skills.

You’ve done a good job all, keep up the good work!


22/05/2019

ល្បែងកំសានទាក់ទងនឹងការធ្វើបទបង្ហាញខ្លីពីអាជីវកម្ម មុនបញ្ចប់សប្តាហ៍ទី៤។ 😀

Business pitching game to end the week 😀!

Want your school to be the top-listed School/college in Phnum Pénh?

Click here to claim your Sponsored Listing.

Location

Address


Phnum Pénh