អ្នកអប់រំ

អ្នកអប់រំ Sharing knowledge,
Practicing skills,
Enhancing attitude
Share - Pair - Care
EDU 💖 EDU

08/05/2026

ចែករំលែកបទពិសោធន៍លើរបៀបរៀនក្នុងយុគសម័យឌីជីថល:

ក្នុងយុគសម័យឌីជីថល ការរៀនមិនត្រូវបានកំណត់ត្រឹមក្នុងថ្នាក់រៀនទៀតឡើយ។ បច្ចេកវិទ្យាអប់រំ និងការមកដល់នៃ AI បានផ្លាស់ប្តូររបៀបដែលយើងសិក្សា និងអភិវឌ្ឍខ្លួន។ សព្វថ្ងៃ យើងអាចរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈអ៊ីនធឺណិត វីដេអូមេរៀន និងកម្មវិធីឆ្លាតវៃជាច្រើន។ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវេទិកាឌីជីថលចម្រុះ រួមមាន:

+ សាលាឌីជីថល https://sala.moeys.gov.kh និង
+ ទូរសិក្សា www.duraseksa.gov.kh

AI មិនត្រឹមតែជួយឆ្លើយសំណួរ ឬបកស្រាយមេរៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍជំនាញថ្មីៗ ដូចជា ការគិតវិភាគ ភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហា។ ក្រសួងក៏បានរៀបចំ Telegram Bot ដែលមានឈ្មោះ ដែលជាបច្ចេកវិទ្យា AI ដើម្បីជួយដល់ការដោះស្រាយលំហាត់។
ទោះបីបច្ចេកវិទ្យាខ្លាំងយ៉ាងណាក៏ដោយ ការរៀនដោយខ្លួនឯង ការអនុវត្តជាក់ស្តែង និងការចេះគិតដោយឯករាជ្យ នៅតែជាចំណុចសំខាន់បំផុត។ ក្នុងពិភពដែលផ្លាស់ប្តូរលឿន អ្នកដែលរៀនជាប្រចាំ និងចេះប្រើ AI ឲ្យមានប្រយោជន៍ នឹងក្លាយជាអ្នកមានឱកាស និងភាពជោគជ័យក្នុងអនាគត។

ទាំងនេះជាខ្លឹមសារនៃបទបាឋកថានៃឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប ជូនដល់ប្អូនៗសិស្សានុសិស្ស នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

-គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia

———✥◈✥———
ចែករំលែកឯកសារនានា
=============
👉 Join the Channel 🌟
https://t.me/EDU_chamxroeun

📚✨ គរុ - បណ្តុំកម្រងឯកសារជំនួយគ្រូបង្រៀន👉 https://guru.duraseksa.gov.kh/សូមណែនាំគេហទំព័រ “គរុ” ដែលជាវេទិកាសំខាន់មួយសម្រា...
07/05/2026

📚✨ គរុ - បណ្តុំកម្រងឯកសារជំនួយគ្រូបង្រៀន

👉 https://guru.duraseksa.gov.kh/

សូមណែនាំគេហទំព័រ “គរុ” ដែលជាវេទិកាសំខាន់មួយសម្រាប់គ្រូបង្រៀន ក្នុងការចូលដំណើរការ៖
• ឯកសារជំនួយបង្រៀន
• បច្ចេកវិទ្យាអប់រំ
• ការគ្រប់គ្រងសាលារៀន
• គម្រោង និងពិព័រណ៌ស្នាដៃសិស្ស
• វិធីសាស្រ្តបង្រៀនអនុវត្ត

🔎 តាមរយៈគេហទំព័រនេះ គ្រូបង្រៀនអាច៖
• ស្វែងរកសំណួរ និងធនធានសិក្សាផ្សេងៗ
• អនុវត្តវិធីសាស្រ្តបង្រៀនទំនើប
• ពង្រឹងគុណភាពការបង្រៀន និងលទ្ធផលសិក្សា
• ចែករំលែក និងអភិវឌ្ឍបទពិសោធន៍បង្រៀន

#គរុ

———✥◈✥———
ចែករំលែកឯកសារនានា
=============
👉 Join the Channel 🌟
https://t.me/EDU_chamxroeun

នៅឆ្នាំ ២០២៦ នេះ សិស្សនិស្សិតភាគច្រើនបំផុតគឺមនុស្សជំនាន់Z **Gen Z** (អ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧–២០១២)។ ពួកគេមានរបៀបរៀន ន...
20/02/2026

នៅឆ្នាំ ២០២៦ នេះ សិស្សនិស្សិតភាគច្រើនបំផុតគឺមនុស្សជំនាន់Z **Gen Z** (អ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧–២០១២)។ ពួកគេមានរបៀបរៀន និងការគិតខុសប្លែកពីមនុស្សជំនាន់មុនៗ ដោយសារការធំធាត់ឡើងស្របពេលនឹងបច្ចេកវិទ្យា។
---------------

# # 📌 តើអ្វីទៅជា Gen Z (ក្នុងបរិបទសិស្ស)?
**Generation Z (Gen Z)** សំដៅលើមនុស្សដែលកើតក្នុងចន្លោះឆ្នាំ **១៩៩៧ ដល់ ២០១២**។

សម្រាប់ការសិក្សានៅឆ្នាំ ២០២៦ នេះ៖
***សិស្សមធ្យមសិក្សា (ថ្នាក់ទី ៧-១២)៖** ភាគច្រើនជា Gen Z។
***និស្សិតសាកលវិទ្យាល័យ៖** គឺជា Gen Z។

🧠 លក្ខណៈពិសេសរបស់សិស្ស Gen Z

១. **ជនជាតិដើមបច្ចេកវិទ្យា (Digital Natives)**
ដោយធំដឹងក្តីឡើងជាមួយស្មាតហ្វូន អ៊ីនធឺណិត និង AI។
២. **ដំណើរការព័ត៌មានតាមរូបភាព និងរហ័ស**
ចូលចិត្តវីដេអូខ្លីៗ រូបភាព និងមាតិកាដែលមានអន្តរកម្ម។
៣. **ការផ្ដោតអារម្មណ៍មានរយៈពេលខ្លី**
ពិបាកសម្រាប់កម្មវិធីសិក្សាដែលមានការបង្រៀនបែបវែងៗ (Lecture)។
៤. **ឯករាជ្យ និងចេះស្វែងរកចំណេះដឹងដោយខ្លួនឯង**
ចូលចិត្តរកចម្លើយដោយប្រើឧបករណ៍ឌីជីថល។
៥. **ផ្ដោតលើគោលបំណង**
ចង់ឱ្យការរៀនមានទំនាក់ទំនងទៅនឹងផលប៉ះពាល់ក្នុងពិភពពិតជាក់ស្តែង។
៦. **ចូលចិត្តសហការតាមអនឡាញ**
មានភាពងាយស្រួលក្នុងការធ្វើការងារក្រុមតាមរយៈអនឡាញនិងបច្ចេកវិទ្យា។
៧. **ឱ្យតម្លៃលើភាពជាក់ស្តែងឬពិសោធ**
ចូលចិត្តជំនាញអនុវត្តផ្ទាល់ឬធ្វើពិសោធ ជាជាងការទន្ទេញមេរៀន។
---*---*---*---*---

🎯 សកម្មភាពបង្រៀន និងរៀនសម្រាប់ Gen Z
ដើម្បីបង្រៀន Gen Z ឱ្យមានប្រសិទ្ធភាព ការរៀនគួរតែមានលក្ខណៈដូចខាងក្រោម៖

១. **ការរៀនតាមបែបសកម្ម (Active Learning)**
==> ឱ្យសិស្សចូលរួមធ្វើការងារ ចៀសវាងការអង្គុយស្ដាប់/មើលតែម្យ៉ាង។
២. **ការរៀនដៅយបញ្ចូលបច្ចេកវិទ្យា (Technology-Integrated Learning)**
==> ប្រើប្រាស់បច្ចេកវិទ្យាដោយ App, AI និងឧបករណ៍ឌីជីថលក្នុងថ្នាក់/ក្រៅថ្នាក់។
៣. **ការរៀនដោយផ្អែកលើបញ្ហា (Problem-Based Learning)**
==> ដាក់បញ្ហាឱ្យពួកគេដោះស្រាយ ដើម្បីពង្រឹងការគិតស៊ីជម្រៅ។
៤. **ការរៀនបែបខ្លីៗតែស៊ីជម្រៅ (Short-cycle but Deep Learning)**
==> បំបែកមេរៀនជាផ្នែកតូចៗដែលងាយយល់បានគិតវិភាគ។
៥. **ការរៀនបែបសហការជាក្រុម (Collaborative Learning)**
==> បង្កើតបរិយាកាសការងារក្រុម ទាំងក្នុង/ក្រៅថ្នាក់ និងតាមអនឡាញ។
៦. **ការរៀនដោយផ្សារភ្ជាប់នឹងពិភពពិតជាក់ស្តែង (Real-world Connected Learning)**
==> បង្រៀនពីអ្វីដែលពួកគេអាចយកទៅប្រើប្រាស់ និងអនុវត្តបានក្នុងជីវិតជាក់ស្តែង ឬសហគមន៍ពួកគេរស់នៅ។

———✥◈✥———
ចែករំលែកឯកសារនានា
=============
👉 Join the Channel 🌟
https://t.me/EDU_chamroeun

តោះ! មកអានរឿង "គ្រូ AI" នៅស្រុកអង់គ្លេសទាំងអស់គ្នា កុំឱ្យគេថាអង់គ្លេសចេះតែ "Yes, No, Ok"!​បដិវត្តន៍ថ្នាក់រៀន៖ នៅអង់គ្លេស...
09/02/2026

តោះ! មកអានរឿង "គ្រូ AI" នៅស្រុកអង់គ្លេសទាំងអស់គ្នា កុំឱ្យគេថាអង់គ្លេសចេះតែ "Yes, No, Ok"!

​បដិវត្តន៍ថ្នាក់រៀន៖ នៅអង់គ្លេស គេរៀនជាមួយ AI គ្មានគ្រូឈរមុខថ្នាក់ទៀតទេ!

​នៅមហាវិទ្យាល័យ David Game ក្នុងទីក្រុងឡុងដ៍ គេទើបតែបង្កើតថ្នាក់រៀន GCSE (ថ្នាក់ត្រៀមប្រឡងមធ្យមសិក្សា) បែបថ្មី ដែលប្លែកដាច់គេក្នុងចក្រភពអង់គ្លេស គឺថ្នាក់រៀនដែល "គ្មានគ្រូបង្រៀន" ប៉ុន្តែមាន "បញ្ញាសិប្បនិម្មិត" ជាអ្នកចាត់ការ!

​១. គ្រូ AI ដឹងចិត្តដូច "គ្រូទាយ"

ប្អូនៗធ្លាប់ទេ? រៀនក្នុងថ្នាក់ មេរៀនខ្លះយើងចេះហើយ តែគ្រូនៅតែពន្យល់ដដែលៗ ចំណែកមេរៀនដែលយើងអត់ចេះ គ្រូទៅលឿនស្លេវ! តែសម្រាប់គ្រូ AI នេះវិញ វានឹងរៀនសូត្រពីសមត្ថភាពរបស់យើងម្នាក់ៗ។ បើប្អូនពូកែខាងណា វានឹងទុកមេរៀននោះទៅចុងឆមាស ចំណែកកន្លែងណាដែលប្អូន "ខ្សោយដូចខ្យង" វានឹងសម្រុកបង្រៀនភ្លាមៗ។ និយាយទៅគឺមេរៀន "Bespoke" (ច្នៃសម្រាប់តែម្នាក់ៗ) តែម្ដង!

​២. គ្មានគ្រូ តែមាន "គ្រូបង្វឹកផ្លូវចិត្ត" (Learning Coaches)

ទោះបីគ្មានគ្រូឈរបង្រៀនមុខក្ដារខៀនមែន ប៉ុន្តែគេមាន "អ្នកសម្របសម្រួល" ៣ នាក់ក្នុងថ្នាក់។ ពួកគាត់មិនមែនមកបង្រៀនគណិតវិទ្យា ឬរូបវិទ្យាទេ តែពួកគាត់មកជួយគ្រប់គ្រងវិន័យ និងបង្រៀន "ជំនាញទន់" (Soft Skills) ដូចជា ការនិយាយជាសាធារណៈ ការតតាំងមតិ និងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ។ ព្រោះអី? ព្រោះ AI វាអត់ទាន់ចេះបង្រៀនយើងឱ្យ "ចេះជជែកគ្នាបែបមនុស្ស" នៅឡើយទេ!

​៣. ការជជែកដេញដោល៖ តើ AI អាចជំនួស "ព្រលឹង" គ្រូបង្រៀនបានទេ?

រឿងនេះក៏មានអ្នករិះគន់ដែរ! អ្នកខ្លះថា ការដកគ្រូចេញពីថ្នាក់រៀន គឺដូចជាការធ្វើឱ្យការអប់រំបាត់បង់ "ព្រលឹង" និងភាពជាមនុស្ស (Dehumanizing)។ គេបារម្ភថា ក្មេងៗនឹងក្លាយជាមនុស្សយន្ត បើអង្គុយតែមើលអេក្រង់។ ប៉ុន្តែខាងសាលាគេយល់ថា មនុស្សយើងពេលខ្លះក៏មានការភាន់ច្រឡំ (Fallible) តែ AI វាអាចកំណត់ចំណុចខ្សោយរបស់សិស្សបានចំគោលដៅជាង។

​៤. តើយើងគួរខ្លាច ឬគួរត្រេកអរ?
សម្រាប់ប្អូនៗដែលខ្ជិលអានសៀវភៅ ចូរចាំថា មិនថាមានគ្រូជាមនុស្ស ឬជា AI ទេ បើប្អូនៗមិនព្រម "អាន" និង "ស្រាវជ្រាវ" គឺនៅតែរៀនមិនទាន់គេដដែល! AI គ្រាន់តែជាឧបករណ៍ តែអ្នកបញ្ជាឧបករណ៍គឺ "ខួរក្បាល" របស់យើង។

​សំណើចពីលោកគ្រូ៖ ប្អូនៗកុំអាលសប្បាយចិត្តថាគ្មានគ្រូស្រួលលួចលេងហ្គេមណា៎! AI វាមិនចេះងងុយគេង ឬដើរទៅក្រៅបាត់ដូចគ្រូមនុស្សទេ វាតាមដានប្អូនៗ ២៤ ម៉ោងលើ ២៤ ម៉ោង! ចង់លួចមើល TikTok ក្នុងម៉ោងរៀន? ប្រយ័ត្ន AI វាផ្ញើសារទៅម៉ាក់ប៉ាភ្លាមៗណា៎! 😂

​តោះ! ចែករំលែកចំណេះដឹងថ្មីនេះទៅកាន់មិត្តភក្តិផង ដើម្បីត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីទាំងអស់គ្នា!

​Reference (APA Citation):
​Sky News. (2024, August 31). School introduces UK's first 'teacherless' classroom using artificial intelligence [Video]. YouTube.

The UK’s first “teacherless” class, using artificial intelligence instead of human teachers, is about to start. David Game College, a private school in Londo...

សាលារៀនគ្មានគ្រូ -- សិស្សរៀនយ៉ាងណា?សាលារៀនដែល "គ្មានគ្រូ គ្មានកិច្ចការផ្ទះ"៖ តើជាឋានសួគ៌ ឬជាការពិសោធន៍?​នៅសាលា Alpha ក្ន...
09/02/2026

សាលារៀនគ្មានគ្រូ -- សិស្សរៀនយ៉ាងណា?

សាលារៀនដែល "គ្មានគ្រូ គ្មានកិច្ចការផ្ទះ"៖ តើជាឋានសួគ៌ ឬជាការពិសោធន៍?

​នៅសាលា Alpha ក្នុងទីក្រុង Austin រដ្ឋ Texas គេកំពុងធ្វើរឿងមួយដែលធ្វើឱ្យគ្រូបង្រៀនទូទាំងពិភពលោកចង់ "ដាច់ផ្ងារ" គឺការបង្រៀនសិស្សដោយប្រើ AI (បញ្ញាសិប្បនិម្មិត) សុទ្ធសាធ!

​១. រៀនតែ ២ ម៉ោង តែចំណេះដឹង "ណែនក្បាល"

ប្អូនៗប្រហែលជាគិតថា បើគ្មានគ្រូ ប្រហែលជាដើរលេងពេញសាលាហើយមែនទេ?

ខុសហើយ! នៅទីនោះ សិស្សប្រើពេលតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីរៀនមុខវិជ្ជាស្នូលដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន/សរសេរ។ គេប្រើ App ដែលមាន AI ជាអ្នកបង្រៀន ដែលវា "Gamify" (ធ្វើឱ្យមេរៀនក្លាយជាហ្គេម)។ អ្វីដែលខ្លាំងបំផុតនោះគឺ AI ហ្នឹងវាមានបច្ចេកវិទ្យា "Eye Tracking" តាមដានគ្រាប់ភ្នែកសិស្សទៀត បើប្អូនងាកមើលស្រីស្អាត ឬប្រុសស្អាតភ្លេចខ្លួន ដឹងតែវាដាស់តឿន ឬព្រមានភ្លាម!

​២. គ្រូមិនមែនជា "អ្នកបង្រៀន" តែជា "គ្រូបង្វឹក" (Coaches)

នៅសាលានេះ គេមិនហៅថា Teacher ទេ គេហៅថា "Guides" (មគ្គុទ្ទេសក៍)។ អ្នកទាំងនេះមិនបាច់ចេះរូបវិទ្យា ឬគណិតវិទ្យាឱ្យពូកែដូចសាស្ត្រាចារ្យជ័យចាន់អឿន ឬជ័យថាវី ទេ ភារកិច្ចរបស់ពួកគេគឺជួយជំរុញសិស្សឱ្យក្លាយជា "Self-driven Learners" (អ្នករៀនដោយខ្លួនឯង)។

និយាយឱ្យចំគឺ គេមកជួយបង្វឹកផ្លូវចិត្ត និងជួយសម្របសម្រួល មិនមែនមកឈរនិយាយប៉ប៉ាច់ប៉ប៉ោចមុខក្ដារខៀនឱ្យយើងងងុយគេងឡើយ!

​៣. រៀនជំនាញជីវិតពិតៗ (ក្មេងអាយុ ១១ ឆ្នាំរកចំណូលបាន ១ ម៉ឺនដុល្លារ!)

ក្រៅពី ២ ម៉ោងដែលរៀនជាមួយ AI ពេលដែលនៅសល់គឺគេយកទៅធ្វើ "Passion Projects"។ ប្អូនៗជឿទេ? មានក្មេងអាយុ ១១ ឆ្នាំម្នាក់ រួមគ្នាជាមួយមិត្តភក្តិ ជួលផ្ទះតាម Airbnb ហើយរកចំណូលបានដល់ទៅ ១០,០០០ ដុល្លារបាត់ទៅហើយ!

ឯអ្នកខ្លះទៀតរៀនដោះស្រាយដុំ Rubik, រៀនតុកៅអី IKEA, រៀនអាំងសាច់ ឬសូម្បីតែរៀន "ជំនាញត្រូវគេបដិសេធ" (Rejection Workshop) ដើម្បីឱ្យចិត្តរឹងមាំពេលចេញទៅរកស៊ីខាងក្រៅ។

វាធ្វើឱ្យខ្ញុំនឹកដល់សាលាមួយនៅកោះរ៉ុងសន្លឹម បើយើងអាចប្រើវិធីនេះបានហើយដឹកនាំសិស្សឲ្យធ្វើគម្រោងផ្សេងៗបាន ជាពិសេសគម្រោងទាក់ទងនឹងបរិស្ថាននិងទេសចរណ៍ ដឹងអែមយ៉ាងណា។

​៤. តើវាល្អ ១០០% ឬទេ?

តាមទិន្នន័យ សិស្សនៅទីនោះប្រឡងជាប់ក្នុងកម្រិតខ្ពស់បំផុត (90th percentile)។ ប៉ុន្តែ ក៏មានអ្នករិះគន់ខ្លះបារម្ភថា បើឱ្យក្មេងនៅតែជាមួយកុំព្យូទ័រពេក ខ្លាចបាត់បង់ការប្រាស្រ័យទាក់ទងជាមួយមនុស្ស។

យ៉ាងណាក៏ដោយ នេះគឺជាបដិវត្តន៍ថ្មីដែលបង្ហាញថា "ការរៀនមិនមែនមានតែក្នុងសៀវភៅពុម្ពឡើយ"។

​សារពីលោកគ្រូ៖ ប្អូនៗអើយ! ពិភពលោកកំពុងដើរលឿនណាស់ បើប្អូនៗនៅតែខ្ជិលអាន នៅតែចាំគ្រូច្រកចំណេះឱ្យដល់មាត់ ប្អូនៗនឹងត្រូវ AI ដណ្ដើមការងារអស់មិនខាន។

ការអានអត្ថបទខ្លីៗបែបនេះ គឺជាជំហានដំបូងនៃការធ្វើជា "Self-driven Learner" ហើយ! កុំចាំឱ្យដល់សាលាគ្មានគ្រូ បានចាប់ផ្ដើមរៀនខ្លួនឯងណា៎!

និយាយមែន សាលាមួយនៃកោះរ៉ុងសន្លឹម ត្រូវការបដិវត្តន៍បច្ចេកវិទ្យាថ្មីនេះដើម្បីដោះស្រាយបញ្ហាប្រឈមង្វះគ្រូរបស់គេ។ មានអ្នកចាប់អារម្មណ៍ រួមដៃគ្នាសាកល្បងទេ។

​Reference (APA Citation):
​TODAY. (2024, September 26). No teachers, no homework: School solely uses AI to teach students [Video].
YouTube --> http://www.youtube.com/watch?v=wJsnlSiyH3Y

———✥◈✥———
ចែករំលែកឯកសារនានា
=============
👉 Join the Channel
https://t.me/EDU_chamroeun

A school in Texas is revolutionizing the way students learn by going all-in on artificial intelligence. Its leaders are using the technology to educate stude...

គេហទំព័រ និងបណ្ដាញសង្គមនានារបស់ក្រសួងអប់រំ យុវជន និងកីឡា៖ https://linktr.ee/moeyscambodia———✥◈✥———ចែករំលែកឯកសារនានា=====...
30/01/2026

គេហទំព័រ និងបណ្ដាញសង្គមនានា
របស់ក្រសួងអប់រំ យុវជន និងកីឡា៖

https://linktr.ee/moeyscambodia

———✥◈✥———
ចែករំលែកឯកសារនានា
=============
👉 Join the Channel
https://t.me/EDU_chamroeun

21/01/2026
05/01/2026

ខាងក្រោមនោះជាតំណភ្ជាប់(លីង)សម្រាប់ប្រើ
ជាជំនួយក្នុងការបង្រៀននិងរៀនដល់គ្រូ-សិស្ស

==> https://cdp.moeys.gov.kh/
==> https://elearning.moeys.gov.kh/
==> https://ebc.edu.kh/
==> https://www.youtube.com/MinistryofEducationYouthandSportCambodia

==> https://sala.moeys.gov.kh/kh/courses
==> https://sala.moeys.gov.kh/kh/library
==> https://sala.moeys.gov.kh/kh/contents

==> https://www.duraseksa.com/home
==> https://sekhalay.duraseksa.gov.kh/home

—————————
ចែករំលែកឯកសារនានា
=============
👉 Join the Channel
https://t.me/EDU_chamroeun

Address

Phnom Tbeng Meanchey

Telephone

+85512007890

Website

Alerts

Be the first to know and let us send you an email when អ្នកអប់រំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category