រៀនចិន 中和佛堂

រៀនចិន 中和佛堂

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រៀនចិន 中和佛堂, School, ចំការដូង, Phnom Tbeng Meanchey.

25/01/2026

2026 年 01月 22日 星期四
時間 : 6:30 - 7:30
302 教室 : 学生背三世因果经, 三宝,华文练习(36)
辦事人員 : 誠孝

25/01/2026

一、什麼是品格|អ្វីទៅជាចរិតលក្ខណៈ
品格是做人做事的根本,表現在一個人的思想、態度與行為上。
ចរិតលក្ខណៈ គឺជាមូលដ្ឋាននៃការធ្វើមនុស្ស និងការប្រព្រឹត្តអំពើ ដែលបង្ហាញតាមគំនិត អាកប្បកិរិយា និងសកម្មភាព។
二、為什麼要學品格|ហេតុអ្វីត្រូវរៀនអប់រំចរិតលក្ខណៈ
品格教育能幫助孩子建立正確價值觀,學會做人處事,與他人和諧相處。
ការអប់រំចរិតលក្ខណៈ ជួយកុមារកសាងតម្លៃត្រឹមត្រូវ រៀនធ្វើជាមនុស្សល្អ និងរស់នៅរួមជាមួយអ្នកដទៃដោយសុខដុមរមនា។
三、核心品格一:誠實|ភាពស្មោះត្រង់
誠實就是說實話、不欺騙,敢承認錯誤。
ភាពស្មោះត្រង់ គឺការនិយាយពិត មិនបោកប្រាស់ និងហ៊ានទទួលស្គាល់កំហុស។
四、核心品格二:尊重|ការគោរព
尊重是尊重自己、他人與規則。
ការគោរព គឺការគោរពខ្លួនឯង អ្នកដទៃ និងច្បាប់វិន័យ។
五、核心品格三:責任|ទំនួលខុសត្រូវ
責任是把該做的事情做好,為自己的行為負責。
ទំនួលខុសត្រូវ គឺការធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អ និងទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។
六、核心品格四:關懷與分享|ការយកចិត្តទុកដាក់ និងការចែករំលែក
關心他人、願意分享,讓世界更溫暖。
ការយកចិត្តទុកដាក់ និងការចែករំលែក ធ្វើឲ្យសង្គមកាន់តែមានភាពកក់ក្តៅ។
七、如何培養品格|វិធីបណ្ដុះបណ្ដាលចរិតលក្ខណៈ

生活中實踐 អនុវត្តក្នុងជីវិតប្រចាំថ្ងៃ
故事與遊戲 រឿងនិទាន និងល្បែង
老師與家長以身作則គ្រូ និងឪពុកម្តាយធ្វើជាគំរូល្អ
八、品格教育的目標|គោលបំណង
培養身心健全、有愛心、有責任感的孩子。
បណ្ដុះបណ្ដាលកុមារឲ្យមានចិត្តល្អ ទំនួលខុសត្រូវ និងបុគ្គលិកលក្ខណៈល្អ។
孩子長大成為對社會有幫助的人。

31/10/2024

ក៏មានជ្រើសរើសគ្រូភាសាចិនស្ម័គ្រចិត្ត​និងគ្រូមានបទពិសោធសំរាប់ទីតាំងចំការដូងផងដែរ!
»»»»ទំនាក់ទំនងតាមលេខ៖
077863869/090608383

24/10/2024

很喜欢的一段话
#正能量
#学中文佛法

24/10/2024

成功靠什么?

Photos from រៀនចិន 中和佛堂's post 24/10/2024

注音学习
#台湾注音

24/10/2024

才知道-ទើបតែដឹង
#学习与研究

24/10/2024

学习是为了什么????
#做好人
#学中文佛法

04/09/2024

រឿង‍៖[សុបិន្តកុមារ]
កាលកន្លងទៅហើយ នៅក្នុងក្រុងសាវត្ថី មានត្រកូលក្រខ្សត់
មួយ ជាអ្នកមិច្ឆាទិដ្ឋិ មិនដែលធ្វើបុណ្យទានអ្វីបន្តិចសោះ។
ប្តីជាអ្នកប្រកបរបរ ដាក់អន្ទាក់ និងបាញ់សត្វ ចំណែកប្រពន្ធ
ជាអ្នក កាប់អុសយកទៅលក់។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធនេះ
តែងតែដេីរចូល ទៅក្នុងព្រៃជ្រៅ ដេីម្បីប្រកបកិច្ចការរបស់ខ្លួន។
វេលាយប់មួយ ប្រពន្ធយល់សប្តិឃើញថា ព្រះឥន្ទ្រាធិរាជ យក
ខ្សែ កមាសទឹកដប់ ធំប៉ុនមេដៃ មកអោយនាង។លុះព្រឹកឡើង
នាងជាប្រពន្ធ បានយកម្លូស្លាបារី ទៅពឹងហោរអោយជួយកាត់
សប្តិ របស់ខ្លួន។ តាហោរ បានទស្សន៏ទាយថានាងនឹងមានកូន
ប្រុសមួយ ដែលអាចជួយ រំដោះគ្រោះ ឪពុកម្តាយបាន។
លុះគម្រប់ខែ នាងជាប្រពន្ធ ក៏សម្រាលបានកូនប្រុសមួយ ដោយដាក់ឈ្មោះថា សុបិនកុមារ។ វេលាចម្រើនវ័យ បាន១០
ឆ្នាំ ក្មេងប្រុសនោះ តែងតែទៅលេងនៅវត្តជេតពន ជារៀងរាល់
ថ្ងៃ ដោយជួយបោសសំអាត វត្តអារាមជារឿយៗ ទោះបីជាឪពុកម្តាយ ហាមឃាត់យ៉ាងណាក៏មិនស្តាប់។ សុបិនកុមារ
វេលាដែល ឃើញឪពុករបស់ខ្លួន រែកសត្វដែលគាត់បានបាញ់
សម្លាប់ មកដល់ផ្ទះកាលណា កេីតក្តីសង្វេគជាពន់ពេក ទើប
និយាយទៅកាន់ ឪពុកអោយឈប់ ប្រកបមុខរបរទៀត ព្រោះ
វាជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរ តែឪពុករបស់ខ្លួនមិនបានស្តាប់តាមឡើយ ហើយនិយាយប្រាប់កូនប្រុស អោយទៅកាន់ទីព្រៃរៀន
ដាក់អន្ទាក់ និង បាញ់សម្លាប់សត្វ តែសុបិនកុមារមិនព្រម ហើយតែងតែ រត់ទៅកាន់វត្តជេតពនជានិច្ច ។
វេលាថ្ងៃមួយ បុរសជាព្រានព្រៃ បាញ់សត្វបានយ៉ាងច្រេីន ក៏ខំ
រែក មកកាន់ផ្ទះរបស់ខ្លួន ដោយអស់កម្លាំងពេក ណាមួយកម្ម
អកុសល តាមហុចផលអោយផង បណ្តាលអោយ បុរសនោះដាច់ខ្យល់ស្លាប់ បាត់បង់ជីវិត ហើយបានទៅកេីតជាសត្វប្រេត
វេលាដែល អត់អំពីឪពុកទៅ សុបិនកុមារ បានសូមភិក្ខុសង្ឃ
សាងផ្នួស ប៉ុន្តែភិក្ខុសង្ឃ អោយទៅសូមអនុញ្ញាត ពីអាណា
ព្យាបាលសិន វេលាទៅដល់ផ្ទះ ម្តាយមិនព្រម អោយកូនប្រុស
ទៅបួសទេ ប៉ុន្តែសុបិនកុមារ នៅតែទទូចសុំជារឿយៗ ទេីប
ម្តាយ កាត់កាលចោល ហើយបណ្តេញ សុបិនកុមារចេញពីផ្ទះ
ដោយក្តីមេត្តា ទេីបព្រះភិក្ខុសង្ឃ ព្រមបំបួស សុបិនកុមារ អោយក្លាយជានេន គង់នៅក្នុងវត្តជេតពន។ ថ្ងៃខែចេះតែ
កន្លងផុតទៅ វេលាព្រឹកមួយ ម្តាយបានចូលទៅ កាប់អុសនៅ
ក្នុងព្រៃ ដោយអស់កម្លាំងពេក គាត់ក៏ដេកក្រោមដេីមឈេីលក់ទៅ ហើយបានយល់សប្ដិ ឃើញថា យមភូបាលមកយកគាត់
ទៅកាត់ទោស នៅឋាននរក ដូចតទៅៈ
យមរាជ = មេីល ញោមស្រី តេីអ្នកកាលនៅជាមនុស្សបានធ្វេី
អំពើល្អ និងធ្វេីបុណ្យទានខ្លះ ដែរឺទេ?
ញោមស្រី = បពិត្រ លោកម្ចាស់អេីយ ខ្ញុំក្រណាស់ មិនបានធ្វេី
ទាន រឺ សាងអំពើល្អអ្វីទេ រវល់តែប្រកបរបរចិញ្ចឹមជីវិត?
យមរាជ = ញោមស្រី បុណ្យទាន គេធ្វើតាមសទ្ធា អ្នកឯងនេះពិតជា ប្រមាទពេកហើយ។ យមភូបាល យកអ្នកទោសនេះទៅបោះ ក្នុងរណ្តៅនរកទៅ។
វេលាដែល យមភូបាល យកគាត់ទៅបោះ ក្នុងរណ្តៅនរក ខណៈនោះ គាត់ឃើញភ្លើងនរក ពណ៌ក្រហមច្រាល ដូច
ស្បង់ជីពរ លោកកូនគាត់ ទេីបគាត់និយាយថា សូមបារមីលោកកូន ជួយញោមផង ខណៈនោះ មានផ្កាឈូកដ៏ធំ មកទ្រ
ខ្លួនរបស់គាត់ មិនអោយរលាកភ្លើងបានឡេីយ។ យមភូបាល
ឃើញដូច្នោះ ក៏ចាប់គាត់ មកជួបនិង យមរាជវិញ។
យមរាជ = ញោមស្រី អ្នកថា មិនបានធ្វេីបុណ្យទានអ្វីទេ ចុះ
ហេតុដូចម្ដេច បានជាមាន ផ្កាឈូកទ្ររាងកាយអ្នក ដូច្នេះ?
ញោមស្រី = បពិត្រលោកម្ចាស់ ខ្ញុំមិនបានធ្វេីបុណ្យពិតមែន តែខ្ញុំមាន កូនប្រុសមួយ បួសក្នុងសំណាក់ព្រះពុទ្ធសាសនា!
យមរាជ = កុសលកម្មនេះ ដោយសារតែ កូនរបស់ញោមស្រី
ជាអ្នកបួសបរិសុទ្ធ មិនប្រព្រឹត្តខុសធម៌វិន័យ បានទ្រទ្រង់នូវ
ត្រៃសិក្ខាខ្ជាប់ខ្ជួន ត្រឹមត្រូវ បើមិនដូច្នោះទេ ក៏មិនអាចជួយញោមស្រី បានរួចដែរ ក្នុងវេលានេះ ។ តែញោមស្រី ពេលត្រឡប់ទៅវិញ ខំធ្វើបុណ្យទានផង កុំរវល់និង ការចិញ្ចឹមជីវិតខ្លាំងពេក កុំប្រមាទអោយសោះ ជីវិតមនុស្សខ្លីណាស់ លឺទេយមភូបាលឆាប់នាំគាត់ត្រលប់ទៅកាន់ឋានកណ្តាលវិញទៅ។
បន្ទាប់មក ម្តាយសុបិនកុមារ ក៏ភ្ញាក់ឡើង ហើយរត់សំដៅទៅ
កាន់ វត្តជេតពន បានជួបនឹង លោកកូន ទូលប្រាប់អំពីការ
យល់សប្តិទៅប្រាប់ លោកកូន តាមដំណើររឿង ហេីយសូម
អោយ លោកកូន សឹកមកវិញ ចាំម្តាយ បំបួសកូនផ្ទាល់ដៃ
ខណៈនោះ លោកកូន ក៏យល់ព្រម ។ វេលាបានហេីយ ទេីប
ម្តាយ បានបំបួស សុបិន្តកុមារ ក្លាយជាភិក្ខុ នៅវ័យ ១៨ឆ្នាំ។
ហើយម្តាយ បានឧទ្ទិសកុសលផលបុណ្យ ដល់ខ្មោចឪពុក
ដែលកេីតជាប្រេត អោយបានរួចចាកទុក្ខ បានទៅកេីតក្នង
សុគតិភព ក្នុងគ្រានោះហោង។
សាងអំពើបាប រមែងទៅកេីត ក្នុងអបាយភូមិ។ ភិក្ខុសង្ឃអង្គ
ណា ដែលអាណាព្យាបាល បានបំបួសហេីយមាន វត្តប្រតិបត្តិ
ដ៏ល្អបរិសុទ្ធត្រឹមត្រូវ រមែងជួយពួកគាត់ អោយទៅកេីតក្នុង
សុគតិភព។
#ដកស្រង់
#សាងបុណ្យសន្សំកុសល
#លុបលាងបំណុលកម្ម

03/09/2024
Want your school to be the top-listed School/college in Phnom Tbeng Meanchey?

Click here to claim your Sponsored Listing.

Category

Website

Address


ចំការដូង
Phnom Tbeng Meanchey