Cambodia Sailing Federation

Cambodia Sailing Federation

Share

All the sailing activities in Cambodia and soon from Asia sailing federation.

11/04/2026

សហព័ន្ធកីឡាទូកក្តោងកម្ពុជា សូមគោរពជូនពរ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០។

11/04/2026

សហព័ន្ធកីឡាទូកក្តោងកម្ពុជាសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០។

19/03/2026

សូមអបអរសាទរឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ដែលទទួលបានសម្លេងគាំទ្របន្តជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងអាណត្តិថ្មី ២០២៦-២០៣០៕

#កីឡារស់ក្នុងសន្តិភាព #កីឡាដើម្បីសុខភាព

Photos from Cambodia Sailing Federation's post 08/03/2026

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ហ៊ាម ជាវហេង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក មី សេងលាប តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នៅឆ្នេររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្រាប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំវិញ្ញាសាចំនួន ៤ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៥រូប រួមមាន៖
១. វិញ្ញាសា Windsurfing Open ដែលមានកីឡាករ ៥ រូប ចូលរួមប្រកួត
២. វិញ្ញាសា WindFoil IQ:Foil Open ដែលមានកីឡាករ ៥ រូប ចូលរួមប្រកួត
៣. វិញ្ញាសា ILCA Boat ដែលមានកីឡាករ កីឡាការិនី ៨ រូប ចូលរួមប្រកួត
៤. វិញ្ញាសា Optimist Boat ដែលមានកីឡាករ ៧ រូប ចូលរួមប្រកួត។
ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតីសាមគ្គីភាពព្រមទាំងអនុវត្តបានតាមគោលការណ៍ដោយយុត្តិធម៌ ( Fair Play ) ដោយជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលមានរយៈពេល ៣ថ្ងៃ ដែលចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លើប្រភេទវិញ្ញាសា ចំនួន ០៤ ប្រភេទ គឺ ៖
១. វិញ្ញាសា Windsurfing Open
- ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ឡៃ សារឿន
- ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ឈឺម កីយ៉ា
- ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ គង់ លាងសែន
២. វិញ្ញាសា WindFoil IQ:Foil Open
- ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ កែវ ភារុណ
- ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ម៉ុញ ផាន់ណៈ
- ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ ធឿន ដាវីត
៣. វិញ្ញាសា ILCA Open
- ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ឡុច ដារ៉ុង
- ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់
- ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ ឡាយ ណាណៃ
៤. វិញ្ញាសា Optimist Open
- ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ហ៊ី ប៊ុនហ៊ាង
- ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ បូ សំអ៊ី
- ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ រ៉ា រស្មី

ឆ្លៀតក្នុងពិធីបិទការប្រកួតនេះ លោក ងួន ឧត្តម មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម បានអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភី ពីការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដោយឡែកសម្រាប់អ្នកដែលមិនទទួលបានជ័យលាភី នៅក្នុងថ្ងៃនេះត្រូវខិតខំប្រឹងប្រែងបន្ថែម ដើម្បីទទួលបានជ័យលាភីនៅការប្រកួតនាពេលខាងមុខផ្សេងៗទៀត។

ការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេសគឺជាការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ីលើកទី៦ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

កីឡារស់ក្នុងសន្តិភាព
កម្ពុជាត្រូវការសន្តិភាព

Photos from Cambodia Sailing Federation's post 16/02/2026

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ៖ ក្រុមកីឡាករទូកក្តោងកម្ពុជាបាន ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបញ្ចប់បេសកកម្មក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកប្រទេសសឹង្ហបុរី 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅប្រទេសសឹង្ហបុរី។

Photos from Cambodia Sailing Federation's post 15/02/2026

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅប្រទេសសឹង្ហបុរី ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសមាគមន៍កីឡាទូកក្តោង Windsurfing ប្រទេសសឹង្ហបុរី សហការជាមួយសហព័ន្ធកីឡាទូកក្តោងសឹង្ហបុរី បានបញ្ចប់ទៅដោយជោគជ័យ ហើយកីឡាករទូកក្តោងកម្ពុជាក៏ទទួលបានលទ្ធផលល្អប្រសើជាទីមោទនៈផងដែរ ដោយកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Techno 293 Open ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំនោមកីឡាករចំនួន ៩រូប ដោយមេដាយមាស ១គ្រឿង និងកីឡាករ សែម ប្រុសពៅ ប្រកួតលើវិញ្ញាសា IQ:Foil Open ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកីឡាករ ៧នាក់ ដែលពិធីបំពាក់មេដាយបានរៀបចំឡើងនៅក្លឹបកីឡាទូកក្តោង Constant Wind Sea Sport Center នាពេលល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកប្រទេសសឹង្ហបុរី 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 មានការចូលរួមពីកីឡាករ កីឡាការិនីសរុប ៥០នាក់ ដែលមកពីបណ្តាប្រទេសក្នុងតំបន់ ហើយព្រឹត្តិការណ៍ប្រកួតនេះ គឺឱកាសមួយដ៏មានសារៈសំខាន់សំរាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងជាពិសេសការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីលើកទី២០ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៦ ដែលក្រុមកីឡាករទូកក្តោងរបស់សហព័ន្ធបានឈ្នះមេដាយមាស ពីការប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing Techno 293 ជាលក្ខណៈអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ចេញទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។

សូមបញ្ជាប់ផងដែរថា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី ដើម្បីបន្តប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ។

កម្ពុជាត្រូវការសន្តិភាព!
កីឡារស់ក្នុងសន្តិភាព!

Photos from Cambodia Sailing Federation's post 11/02/2026

អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ៖ តបតាមការអញ្ជើញ និងយោងតាមយុទ្ធសាស្រ្ត ផែនការសកម្មភាព ក៏ដូចជាចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាឆ្នាំ២០២៣-២០២៧ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថាង ហ្គោដុន ប្រធានសហព័ន្ធ និង ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ បានរៀបចំបញ្ជូនប្រតិភូកីឡាទូកក្ដោងចំនួន ០២រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកប្រទេសសឹង្ហបុរី 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 គឺជាព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing, Wing និង Wind Foil ដ៏ធំមួយប្រចាំឆ្នាំរបស់ប្រទេសសឹង្ហបុរី ដែលមានការចូលរួមពីកីឡាករ កីឡាការិនី ដែលជាម្ចាស់មេដាយ ហើយមានបទពិសោធន៍ឆ្នើម និងទេពកោសល្យខ្ពស់ក្នុងតំបន់។

ការប្រកួតកីឡាទូកក្តោងជើងឯកប្រទេសសឹង្ហបុរី 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការប្រកួតប្រជែង និងពង្រឹងសមត្ថភាព ដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីលើកទី២០ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងបញ្ជូនក្រុមកីឡាករ WindFoil និង Windsurfing ចំនួន ០២នាក់ គឺកីឡាករ សែម ប្រុសពៅ ប្រកួតលើវិញ្ញាសា Wind Foil IQ:Foil និង កីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Techno Plus ដែលប្រភេទវិញ្ញាសាទាំងពីរនេះ នឹងត្រូវប្រទេសម្ចាស់ផ្ទះជប៉ុននឹងដាក់ចូលក្នុងការប្រកួតកីឡាអាស៊ីលើកទី២០ ផងដែរ។

កម្ពុជាត្រូវការសន្តិភាព!
កីឡារស់ក្នុងសន្តិភាព!

31/12/2025

សូមគោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

31/12/2025

លិខិតជូនពរ ឯកឧត្តម ថោង រដ្ឋសក្តិរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

31/12/2025

សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

08/09/2025

សូមអនុមោទនា ពិធីកាន់បិណ្ឌ ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Building #1, #2 Floor, Street Republic Of Poland (163), Sangkat Veal Vong, Khan 7 Makara
Phnom Penh
12250

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00