Students Association of ITC

Students Association of ITC សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
Students's Association of ITC (Official)
Channel telegram: https://t.me/SA_ITC

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេ...
02/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កម្រិតវិស្វករ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ២០ កន្លែង ដោយឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+AIeUIaYrNkNiM2E1
តំណភ្ជាប់សម្រាប់ដាក់ពាក្យស្នើសុំប្រឡង https://reg.amt.live/web/signup

#អមត

02/09/2026
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំក្រុមនិស្សិតបង្រៀនសិស្សប្អូន Senior Teaching Junior (STJ) បង្រៀនបំប៉ន...
25/08/2026

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំក្រុមនិស្សិតបង្រៀនសិស្សប្អូន Senior Teaching Junior (STJ) បង្រៀនបំប៉នបន្ថែមនូវមុខវិជ្ជា Electricity និង Mechanic II ដល់និសិ្សតឆ្នាំទី ២ អំឡុងពេលវិស្សមកាលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) (Vacation Training Class 2026) ដែលបង្រៀនដោយ:

កញ្ញា ឡាន បូរិន
កញ្ញា ឡាច មុន្នីកន្នីកា
កញ្ញា សុខគា វត្តី
លោក គ្រុយ អ៉ីខាង

សូមអរគុណ!

21/08/2026

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតក្រុមតេឡេក្រាមដើម្បីឲ្យសិស្សច្បងចែករំលែកបទពិសោធន៍នៃការប្រលងចូល ដល់សិស្សប្អូនដែលទើបប្រលងចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។
ប្អូនៗដែលមានបំណងប្រលងចូលរៀននៅតិចណូអាច
join channel: https://t.me/+W95FibufX-piMzJl

សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ
31/07/2026

សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ

សេចក្តីជូនដំណឹងជ្រើសរើសនិស្សិតវិស្វករឆ្នាំទី១ នៅវបក មណ្ឌលវិមានឈ្នះឈ្នះ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
31/07/2026

សេចក្តីជូនដំណឹងជ្រើសរើសនិស្សិតវិស្វករឆ្នាំទី១ នៅវបក មណ្ឌលវិមានឈ្នះឈ្នះ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

សារលិខិតរំលែកទុក្ខសូមគោរពជូន  ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា    ក្នុងនាមសមាជិក ...
25/07/2026

សារលិខិតរំលែកទុក្ខ
សូមគោរពជូន
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ក្នុងនាមសមាជិក សមាជិកា នៃសមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានសេចក្ដីតក់ស្លុត និងរន្ធត់ចិត្តយ៉ាងក្រៃលែង ដោយទទួលដំណឹងថា៖ ឧបាសិកា ម៉ៅ យ៉យ ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានទទួលមរណៈភាព វេលាម៉ោង ១៨:៤៥ នាទី នាថ្ងៃសុក្រ ១០កើត ខែទុតិយោសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ៨៤ឆ្នាំ ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា នៃសមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមចូលរំលែកទុក្ខដោយសេចក្ដីសោកស្ដាយ និងអាឡោះអាល័យជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ ទាំងអស់គ្នា ដែលបានអប់រំទូន្មានបុត្រធីតាបានក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ។
យើងខ្ញុំទាំងអស់ ជាសមាជិក សមាជិកា នៃសមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ៅ យ៉យ ឱ្យបានទៅកាន់សុគតិភព បរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត មេត្តាទទួលនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា ។

Address

Building F, ITC
Phnom Penh

Alerts

Be the first to know and let us send you an email when Students Association of ITC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Students Association of ITC:

Shortcuts

Share