ទារកដ្ឋាន និង មត្តេយ្យសិក្សា ភ្នំពេញវុិកទ័ររី-Phnom Penh Victory
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ទារកដ្ឋាន និង មត្តេយ្យសិក្សា ភ្នំពេញវុិកទ័ររី-Phnom Penh Victory, Day Care, #1424, National Road 5, Phnom Penh.
Creating a safe and loving space where children learn to think positively, believe in themselves, and grow into kind, confident individuals.
“Inspiring positive minds, building confident futures.”
14/05/2026
នាវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា 🙏✨
ទូលបង្គុំជាចៅ សូមក្រាបបង្គំបរមរាជានុញ្ញាត ប្រណម្យបួងសួងដល់អស់វត្ថុសក្តិសិទ្ធិក្នុងលោក គុណបុណ្យរតនត្រៃ គុណកែវទាំងបី បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ និងទេពធីតាឆ្នាំថ្មី « ព្រះនាងរាគ្យសាទេវី » សូមយាងប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមស្ដេចប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ជៀសឆ្ងាយពីព្រះរោគទាំងឡាយ មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្តទូទាំងព្រះនគរ🙏🏻🇰🇭✨
14/04/2026
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦🇰🇭🎉
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ពុទ្ធសករាជ ២៥៧០ ទារកដ្ឋាន និងមត្តេយ្យសិក្សា ភ្នំពេញវុិកទ័ររី សូមគោរពជូនពរជ័យ ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលកុមារ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួលសុខភាពល្អ សុភមង្គល សុវត្ថិភាពគ្រប់ពេលវេលា និងជោគជ័យគ្រប់ភារកិច្ច 🧡💙
សូមអោយឆ្នាំថ្មីនេះ ពោរពេញដោយសំណើច ក្តីស្រលាញ់ និងការសិក្សាដ៏រីកចម្រើន 🎊
Click here to claim your Sponsored Listing.
Location
Website
Address
#1424, National Road 5
Phnom Penh
Opening Hours
| Monday | 07:00 - 18:00 |
| Tuesday | 07:00 - 18:00 |
| Wednesday | 07:00 - 18:00 |
| Thursday | 07:00 - 18:00 |
| Friday | 07:00 - 18:00 |