SOK & Legalists

SOK & Legalists

Share

Law and regulations up to date !

26/04/2026

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសប្រតិភូយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP)

ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើសប្រតិភូយុវជនឆ្នើមចំនួន ២០ រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅប្រទេសជប៉ុន, ព្រះរាជាណាចក្រកម្ពុជា, ម៉ាឡេស៊ី និងហ៊្វីលីពីន។

📩ដាក់ពាក្យ៖ https://forms.gle/xGdHAZuUxfaGLkpZ9
🗓️ឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០២៦ (ត្រឹមម៉ោង ១៧:០០ រសៀល)
📍ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www8.cao.go.jp/youth/kouryu/en/sseayp/sseayp.html

#នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន #កម្ពុជា #ជប៉ុន #យុវជន

26/04/2026

អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាឧបករណ៍គតិយុត្តអន្តរជាតិដ៏ចម្បងមួយ ដែលចែងយ៉ាងលម្អិត និងយ៉ាងពេញលេញអំពីវិធានទាក់ទងនឹងច្បាប់សមុទ្រដែលពេលខ្លះគេហៅថា«រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ»។

បទប្បញ្ញត្តិទាំង ៣២០ មាត្រា ចែកចេញជា ១៧ ជំពូក បូករួមទាំងឧបសម្ព័ន្ធចំនួន ៩ របស់ UNCLOS បង្កើតបានជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងការប្រើប្រាស់ដែនសមុទ្រនិងធនធានសមុទ្រ រាប់ចាប់តាំងពីការធ្វើនាវាចរណ៍ ការនេសាទ ការធ្វើអាជីវកម្មរ៉ែក្រោមបាតសមុទ្ររហូតដល់ការការពារបរិស្ថានសមុទ្រ។

កម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញានេះកាលពីឆ្នាំ១៩៨៣ និងត្រូវបានរដ្ឋសភាផ្តល់សច្ចាប័នកាលពីខែមករា ឆ្នាំ២០២៦៕

26/04/2026
Photos from Samdech Thipadei Hun Manet, Prime Minister of Cambodia's post 25/04/2026
Photos from ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia's post 25/04/2026
Photos from នាយកដ្ឋាននីតិកម្ម ក្រសួងមុខងារសាធារណៈ's post 23/04/2026
11/04/2026

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ សូមអានព័ត៌មានលម្អិតបន្ថែមក្នុងសេចក្តីជូនដំណឹង និងឯកសារឧបសម្ព័ន្ធ តាមរយ:តំណភ្ជាប់ (link) ខាងក្រោម។

https://www.facebook.com/share/p/1TfaWLYC2S/?mibextid=wwXIfr

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Cambodian
Phnom Penh