06/10/2024
មិនទាន់គិតហេតុផលយល់ថាខ្លួននេះជាស្អីផង ទៅមានជំនឿលើព្រះនេះព្រះនោះទៅហើយ គិតទៅមើល តើឆ្កួតទេ? ព្រះពុទ្ធជារបស់មួយមានវិញ្ញាណដែលវិញ្ញាណនោះបានត្រាស់ដឹងដំណើរនៃការកកើតលោកិយនេះ។ ព្រះអង្គបានពន្យល់ហេតុផលប្រាប់ដល់មនុស្សអោយយកទៅគិតយល់ពីដំណើរធម្មជាតិដែលព្រះអង្គត្រាស់ដឹងនោះ។ អ្វីដែលអាចពន្យល់អោយវិញ្ញាណជាមនុស្សយកទៅគិតហេតុផលរហូតមានអារម្មណ៍យល់ថារឿងហ្នឹងវាអញ្ចឹងមែន នោះមិនមែនជាជំនឿសាសនាឡើយ អញ្ចឹងយកការពន្យល់របស់ព្រះពុទ្ធអំពីដំណើរធម្មជាតិមកដាក់ជាសាសនាព្រះពុទ្ធគឺខុស១០០%។ អ្នកណាហៅព្រះពុទ្ធសាសនាគឺមនុស្សឡប់ មិនអាចគិតយល់ពីដំណើរធម្មជាតិដែលព្រះអង្គត្រាស់ដឹងបានឡើយ។ បើខ្លួនមិនអាចគិតយល់ពីដំណើរធម្មជាតិដែលព្រះពុទ្ធព្រះអង្គពន្យល់ប្រាប់ផង តើយករឿងដែលព្រះពុទ្ធពន្យល់ប្រាប់នោះទៅពន្យល់បន្តប្រាប់អ្នកដទៃកើតដែរ? ដាច់ខាតគឺមិនកើតទេ។ អ្នកកាន់ព្រះពុទ្ធសាសនាសព្វថ្ងៃគឺសុទ្ធតែមនុស្សធុនហ្នឹង ទាំងអ្នកនិយាយប្រាប់គេ ទាំងអ្នកជឿអ្នកនិយាយប្រាប់នោះ សុទ្ធតែមនុស្សមានខួរស្ងោរសុីទាំងអស់ មិនមែនខួរជាទ្វារមនោអាចគិតហេតុផលរកអារម្មណ៍យល់បានទេ។ ព្រោះខួរវាមិនអាចគិតហេតុផលរកអារម្មណ៍ហេតុផលថាត្រឹមត្រូវបានហ្នឹងហើយ បានជាខួរវាហ្នឹងគិតតែរឿងជឿហ្នឹង រហូតដល់ថាការពន្យល់របស់ព្រះពុទ្ធជាជំនឿសាសនាហ្នឹង៕