កិច្ចការងារសាងសង់ ជួសជុល និងរុះរើសំណង់ មុនពេលចាប់ផ្ដើម លោកអ្នកត្រូវគិតគូរអំពី ‘លិខិតអនុញ្ញាត’
ជាមុន ករណីមិនចង់ប្រឈមមុខនឹងទោសពិន័យផ្សេងៗ !
Khla Khmao Law
ច្បាប់បែបទូទៅសម្រាប់ពលរដ្ឋកម្ពុជា
Law in General / Legal Knowledge Sharing (Educational Content)
24/07/2026
នីតិវិធីអនុវត្តក្នុងរឿងសន្តតិកម្ម
ក្រសួងយុត្តិធម៌បានរកឃើញថា ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបបានប្រព្រឹត្តិខុសវិជ្ជាជីវៈតុលាការ នៅក្នុងសំណុំរឿងមានភាពមិនប្រក្រតីចំនួន ១៤ករណីដែលត្រូវបានប្តឹងដោយពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
22/07/2026
យោងតាមប្រកាសលេខ ២៤៨ ប្រក.សក.ដជគ ស្តីពី “ចន្លោះសុវត្ថិភាពក្នុងការបើកបរយានយន្ត” ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែងថា៖ ការរក្សាចន្លោះសុវត្ថិភាពអប្បបរមា ក្នុងការបើកបរពីក្រោយ រវាងយានយន្តមួយទៅយានយន្តមួយទៀត គឺអាស្រ័យទៅលើល្បឿនបើកបរ និងប្រវែងបណ្តោយយានយន្ត។ ការរក្សាចន្លោះសុវត្ថិភាពបែបនេះ គឺតម្រូវឱ្យអ្នកបើកបរយានយន្តអនុវត្ត ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប៉ះទង្គិច ឬបុកពីក្រោយ រវាងយានយន្តដែលបើកបរតាមទិសតែមួយ និងសំដៅធានាសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត នៅពេលយានយន្តខាងមុខជាន់ ឬចាប់ហ្វាំងបន្ថយល្បឿន ឬឈប់បន្ទាន់។
ចំពោះការគណនាប្រវែងបណ្តោយយានយន្ត ជាទូទៅគឺគិតប្រវែង ៣ម៉ែត្រ ក្នុងមួយវិនាទី។ បើយានយន្ត មានប្រវែងបណ្តោយ៖
- មិនលើសពី ៣ម៉ែត្រ គឺ ១វិនាទី លើកលែងតែទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សេសេ បើកបរលើផ្លូវល្បឿនលឿន ត្រូវកំណត់២វិនាទី
- លើសពី ៣ម៉ែត្រទៅ ៦ម៉ែត្រ គឺ ២វិនាទី។ ក្នុងករណីមានសណ្តោងរ៉ឺម៉ក ឬយានផ្សេងទៀត ត្រូវគិតបន្ថែមប្រវែងបណ្តោយរ៉ឺម៉ក ឬយាន ៣ម៉ែត្រក្នុង១វិនាទី
- លើសពី ៦ម៉ែត្រទៅ ៩ម៉ែត្រ គឺ ៣វិនាទី
- លើសពី ៩ម៉ែត្រទៅ ១២ម៉ែត្រ គឺ ៤វិនាទី
- រថយន្តសណ្តោងសឺមីរ៉ឺម៉ក គឺ ៥វិនាទី
- រថយន្តសណ្តោងរ៉ឺម៉ក គឺ ៦វិនាទី។
ប្រវែងបណ្តោយយានយន្តនីមួយៗខាងលើនេះ គឺដូចមានបង្ហាញក្នុងរូបភាពនៃឧបសម្ព័ន្ធ។ ចំណែកការគណនាចម្ងាយក្នុង១វិនាទី មានដូចខាងក្រោម៖
- បើល្បឿន ៣០គម/ម៉ = ៣០.០០០ម / ៣.៦០០វិនាទី = ៨,៣៣ម
- បើល្បឿន ៤០គម/ម៉ = ៤០.០០០ម / ៣.៦០០វិនាទី = ១១,១១ម
- បើល្បឿន ៥០គម/ម៉ ៥០.០០០ម /៣.៦០០វិនាទី = ១៣,៨៩ម
- បើល្បឿន ៦០គម/ម៉ ៦០.០០០ម /៣.៦០០វិនាទី = ១៦,៦៧ម
- បើល្បឿន ៧០គម/ម៉ = ៧០.០០០ម / ៣.៦០០វិនាទី = ១៩,៤៤ម
- បើល្បឿន ៨០គម/ម៉ ៨០.០០០ /៣.៦០០វិនាទី = ២២,២២ម
- បើល្បឿន ៩០គម/ម៉ ៩០.០០០ម /៣.៦០០វិនាទី = ២៥,០០ម
- បើល្បឿន ១០០គម/ម៉ - ១០០.០០០ម / ៣.៦០០វិនាទី - ២៨,៧៨ម
ដើម្បីងាយស្រួលក្នុងការគណនាចម្ងាយក្នុង១វិនាទីត្រូវយក ល្បឿន/១០x៣ (៣គឺជាកត្តាមេគុណ)៖
- បើល្បឿន ៣០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី (៣០/១០ × ៣ = ៣ x ៣ = ៩ម)
- បើល្បឿន ៤០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៤០/១០ × ៣ = ៤ x ៣ = ១២ម)
- បើល្បឿន ៥០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៥០/១០ × ៣ = ៥ x ៣ = ១៥ម )
- បើល្បឿន ៦០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៦០/១០ × ៣ = ៦ x ៣ = ១៨ម)
- បើល្បឿន ៧០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៧០/១០ × ៣ = ៧ x ៣ = ២១ម)
- បើល្បឿន ៨០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៨០/១០ × ៣ = ៨ x ៣ = ២៤ម)
- បើល្បឿន ៩០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៩០/១០ × ៣ = ៩ x ៣ = ២៧ម)
- បើល្បឿន ១០០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (១០០/១០ × ៣ = 90 x ៣ = ៣០ម)
អរគុណ ។
យុត្តិធម៌ អយុត្តិធម៌ ចំណុះឲ្យអង្គហេតុ អង្គច្បាប់ និងភស្តុតាង
#យុត្តិធម៌ #ច្បាប់ #អយុត្តិធម៌
ទស្សនៈរបស់លោកអ្នក តើលោកអ្នកយល់ថាត្រឹមត្រូវទេ?
#ថតមុខ #ថត
ផ្លាកលេខឡានម៉ូតូក្លែងក្លាយ
#ផ្លាកលេខ #ស្លាកលេខ #ឡាន #ម៉ូតូ #ក្លែងក្លាយ
ករណីសត្វគោដើរពាសវាលតាមដងផ្លូវ ប៉ះជាមួយឡាន ម្ចាស់គោឲ្យម្ចាស់ឡានសង
#គោដើរពាសវាលពាសកាល #គោ #អនីត្យានុកូល
18/07/2026
អ្នកណា ត្រូវសងអ្នកណា?
18/07/2026
ការងារនីត្យានុកូលកម្មនៅក្រុង ស្រុក ខណ្ឌ
Click here to claim your Sponsored Listing.
Location
Category
Website
Address
Trapeang Thloeng, Chom Chao
Phnom Penh
1221