14/05/2026
ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួតជានិច្ចនិរន្តរ៍តរៀងទៅ។
13/05/2026
សាលារៀនគ្រូយើងសាខាខេត្តរតនគិរី នឹងរៀបចំទិវាកីឡា (Sports Day) សម្រាប់កូនៗថ្នាក់មត្តេយ្យកម្រិតខ្ពស់។ កូនៗនឹងមានឱកាសបង្ហាញសមត្ថភាព តាមរយៈការលេងកីឡា និងការធ្វើចលនារាងកាយដើម្បីសុខភាព។ កម្មវិធីនេះក៏រួមបញ្ចូលការលេងកម្សាន្តសប្បាយប្រភេទកីឡាផ្សេងៗ ដែលដឹកនាំដោយអ្នកគ្រូផ្នែកមត្តេយ្យថែមទៀត។ នេះជាឱកាសដ៏មានតម្លៃក្នុងការបង្កើនសុខភាព កិច្ចសហការ និងភាពរីករាយរបស់កូនៗ។ ជួបគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅតារាងបាល់ដាន់វើល ខេត្តរតនគិរី។ សាលារៀនគ្រូយើងសូមអញ្ជើញមាតាបិតា ចូលរួមគាំទ្រកូនៗក្នុងទិវាកីឡាដ៏ពិសេសនេះ។ សូមអរគុណ។
11/05/2026
📚🤝 រួមគ្នាលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ ក្នុងកម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ!🏃🏃 💚💚
👉រួសរាន់ឡើង ចុះឈ្មោះចូលរួមទាំងអស់គ្នា!
ចុះឈ្មោះ សូមចូលទៅកាន់លីង (link) 👉https://bit.ly/4tmcFhK