វិធីការពារគណនី Instagram
CyberSafe-KH
Stay Safe Online
វិធីដែលជនបោកប្រាស់ប្រើប្រាស់ដើម្បីលួយយកគណនី Telegram
របៀបបើកប្រព័ន្ធការពារ 2FA នៅក្នុង Facebook ជាភាសារខ្មែរ (Android version) - How to enable 2FA on Facebook
របៀបបើកប្រព័ន្ធការពារ 2FA នៅក្នុង Facebook (iPhone version) - How to enable 2FA on Facebook
03/04/2026
មនុស្សមួយចំនួនដែលមិនសូវមានការយល់ដឹងបច្ចេកវិទ្យា តែងតែអោយអ្នកជួសជុលទូរស័ព្ទឲ្យជួយធ្វើ ឬបង្កើតគណនី Facebook ថ្មី ពេលពួកគេភ្លេចពាក្សសម្ងាត់ ឬត្រូវបានគេលួយបាត់។ វាអាចមានហានិភ័យ ព្រោះបើអ្នកជួសជុលមិនគួរឲ្យទុកចិត្ត ពួកគេអាចលួចព័ត៌មានផ្ទាល់ខ្លួន ឬប្រើវាដើម្បីគំរាមកំហែងអ្នក។
03/04/2026
វិធីជៀសវាងការបោកប្រាស់
តាមបណ្ដាញសង្គម កម្មវិធីអនឡាញ
តើហេតុអ្វីគណនី Facebook របស់មនុស្សមួយចំនួនត្រូវបានគេលួច?
Stay Online Safe
YouTube: https://www.youtube.com/-KH
សព្វថ្ងៃនេះ ជនបោកប្រាស់កាន់តែឆ្លាតទៅៗ និងពេលខ្លះក៏ពិបាកកត់សម្គាល់ផងដែរ។ ពួកគេប្រើវិធីផ្សេងៗដើម្បីបោកបញ្ឆោតមនុស្សឲ្យផ្តល់ប្រាក់ ឬព័ត៌មានផ្ទាល់ខ្លួនជាដើម។ ដូចជា៖
* ការបោកបញ្ឆោត ដោយធ្វើជាផ្តល់អ្វីមួយអោយយើង(ដូចជាលុយជាដើម) ឫបង្កើតសាច់រឿងដែលមានលាយលំជាមួយមនោសញ្ចេតនា ធ្វើអោយជនរងគ្រេាះទន់ចិត្ត
* ការដាក់សម្ពាធឲ្យធ្វើអ្វីមួយដោយប្រញាប់ប្រញាល ដើម្បីឲ្យអ្នកមិនមានពេលគិតពិចារណាត្រឹមត្រូវ
* ការផ្ញើតំណភ្ជាប់(Link) ឬសារផ្សេងៗដែលមិនពិតបង្ខំឲ្យសម្រេចចិត្តលឿនៗ(ធ្វើជាផ្ញើសារពីធនាគារដែលមិនពិតជាដើម)
* ការបោកប្រាស់មើលទៅដូចជាពិត ហើយអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា បើសិនមិនមានការប្រុងប្រយ័ត្ន
មុននឹងធ្វើអ្វីមួយ ត្រូវពិនិត្យឲ្យបានច្បាស់ ព្រោះវាអាចជួយអោយយើងជៀសចេញពីការធ្លាក់ខ្លួនជាជនរងគ្រោះ។ កុំជឿអ្វីដែលមើលទៅល្អពេក។
អ្វីទៅជាការបោកប្រាស់? - What is a scam?
ការបោកប្រាស់កំពុងកើតមានកាន់តែច្រើននៅក្នុងសម័យឌីជីថល។ ការយល់ដឹងអំពីអ្វីដែលហៅថា “ការបោកប្រាស់” អាចជួយការពារខ្លួនអ្នក និងមនុស្សនៅជុំវិញអ្នកបាន។
ការបោកប្រាស់ គឺជាករណីដែលមាននរណាម្នាក់បន្លំ ឬបោកបញ្ឆោតអ្នក ដើម្បីលួចយកប្រាក់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកបោកប្រាស់គឺជាអ្នកប្រព្រឹត្តបទល្មើស ហើយពួកគេរៀបចំផែនការរបស់ពួកគេឲ្យមើលទៅដូចជារឿងពិត និងអាចជឿទុកចិត្តបាន។ ជាញឹកញាប់ ពួកគេបង្កើតរឿងរ៉ាវដែលគួរឲ្យជឿ ព្យាយាមធ្វើជាអង្គការ ឬស្ថាប័នដែលមនុស្សទុកចិត្ត ឬដាក់សម្ពាធឲ្យមនុស្សធ្វើអ្វីមួយឲ្យលឿនៗ ដោយមិនមានពេលគិតពិចារណា។
ការបោកប្រាស់ជាច្រើនអាចមើលទៅដូចជាពិតនៅពេលដំបូង។ សារ ឬព័ត៌មានអាចមើលទៅដូចជាមកពីធនាគារ ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម ឬសូម្បីតែមិត្តភក្តិ និងសមាជិកគ្រួសារ។ ដោយសារអ្នកបោកប្រាស់ប្រើព័ត៌មានដែលមើលទៅពិត និងការនិយាយដែលបង្កើតឲ្យអារម្មណ៍បន្ទាន់ ភ្លាមៗ វាធ្វើឲ្យមនុស្សជាច្រើនពិបាកសម្គាល់ថាវាជាការបោកប្រាស់។
ទោះជាយ៉ាងណា គួរត្រូវចងចាំថា មិនមែនបទពិសោធន៍មិនល្អទាំងអស់គឺជាការបោកប្រាស់នោះទេ។ ឧទាហរណ៍ ដូចជាការទិញទំនិញមួយហើយទទួលបានគុណភាពមិនល្អ ឬមានបញ្ហាជាមួយការទិញ អាចជាបញ្ហាផ្នែកសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាការបោកប្រាស់ដោយចេតនានោះទេ។
អ្នកបោកប្រាស់ពឹងផ្អែកលើការជឿទុកចិត្ត ការបង្កើតឲ្យអារម្មណ៍បន្ទាន់ ភ្លាមៗ និងការធ្វើឲ្យមនុស្សច្រឡំ ដើម្បីឲ្យការបោកប្រាស់របស់ពួកគេទទួលបានជោគជ័យ។ ការប្រុងប្រយ័ត្ន ការផ្ទៀងផ្ទាត់ព័ត៌មាន និងការជៀសវាងការសម្រេចចិត្តប្រញាប់ប្រញាល់ គឺជាជំហានសំខាន់ក្នុងការការពារខ្លួនពីការក្លាយជាជនរងគ្រោះ។
ការយល់ដឹង គឺជាវិធីការពារដែលមានប្រសិទ្ធភាពមួយប្រឆាំងនឹងការបោកប្រាស់។ ពេលដែលមនុស្សមានយល់ដឹងកាន់តែច្រើនអំពីរបៀបដែលការបោកប្រាស់ដំណើរការ វាកាន់តែពិបាកសម្រាប់អ្នកបោកប្រាស់ក្នុងការប្រព្រឹត្តអំពើបោកប្រាស់របស់ពួកគេ។
ការបោកប្រាស់តាមប្រព័ន្ធអនឡាញ - Online Scams
Stay Online Safe
YouTube: https://www.youtube.com/-KH
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh
Phnom Penh